អាពាហ៍ពិពាហ៍សុប្បនិមិត្រ

កុលាបតែងមានបន្លា រីឯស្នេហាតែងមានឧបសគ្គ
ស្ត្រីខ្មែរដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិដ៏ទៃ សូមកុំមានភាពភ័យខ្លាចឲ្យសោះ ព្រោះថានៅបរទេសមានច្បាប់ការពារសិទ្ធិមនុស្ស រឹងមាំល្អគូរជាទីទុកចិត្តយ៉ាងក្រៃលែង ជាពិសេសស្ត្រីភេទដែលមានភាពទន់ខ្សោយជាងបុរស ។ នៅពេលនាងមានបញ្ហា សូមមេត្តាកុំភ័យ កុំព្រួយខ្លាចប្តីកាប់សំលាប់ ខ្លាចប្តីមិនចិញ្ចឹមឲ្យសោះ ឲ្យតែនាងបានធ្វើត្រូវតាមគន្លងច្បាប់ស្ត្រីខ្មែរ ច្បាប់នៅបរទេសនិងជួយការពារនាងឲ្យរួច ផុតពីគ្រោះភ័យចង្រៃទាំងឡាយបានយ៉ាងពិតប្រាកដ ។
រឿងគ្រូសារគេទេ អ្នកឯងកុំលូកដៃ!
នេះគឺជាពាក្យដែលឋិតនៅក្នុងចិត្តសណ្តានរបស់គ្រួសារខ្មែរមួយចំនួន ដែលរស់នៅក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែរឿងគ្រួសារអ្នកឯងក៏ដោយចុះ ខ្ញុំត្រូវតែលូកដៃ! នេះគឺជាពាក្យសម្តីដែលផ្ទុះចេញមកពីប្រទេសប្រជាធិប្បតេយ្យដែលគោរពសិទ្ធិមនុស្ស ។
ដោយសារភាពភ័យខ្លាចគេបញ្ជូនត្រឡប់ស្រុកខ្មែរវិញ ទើបស្ត្រីខ្មែរមួយចំនួនព្រមទទួលរងទុក្ខវេទនាគ្រប់បែបយ៉ាង ដោយបណ្តោយឲ្យប្តីវាយ ធ្វើបាបបានតាមតែចិត្ត ហើយមិនហ៊ាស្វែងរកជំនួយពីខាងក្រៅផ្ទះឡើយ ។
ទស្សនាវដ្តីខ្មែរន័រវេយ៍ សូមបង្ហើបរឿងទាក់ទងផ្លូវច្បាប់ខ្លះៗ ជូនស្ត្រីខ្មែរទាំងឡាយដែលរងគ្រោះដោយសារប្តីធ្វើបាប ឲ្យបានជ្រាបជាព័ត៌មាន ដើម្បីទុកជាអាវុធការពារខ្លូនឲ្យរួចផុតពីកណ្តាប់ដៃបីសាចរបស់ប្តីទុរយសទាំងឡាយ ។
ស្ត្រីមានសិទ្ធិចាកចេញពីផ្ទះរបស់ខ្លួនទៅរស់នៅឯមជ្ឈមណ្ឌលសង្គ្រោះស្ត្រីមានវិប័ត្របាន
ប្រសិនជាទទួលរងគ្រោះ ឬ អំពើហឹង្សាពី ខាងប្តីដែលធានាមកនោះ ដោត្រូវសំអាងលើហេតុផលដូចតទៅនេះ
- ប្តីវាយធ្វើបាប
- បង្ខំឲ្យរួមភេទ
- ជេរស្តីប្រមាថមើលងាយដោយពាក្យអសុរសធ្ងន់ធ្ងរ
- សំលុតគំរាមធ្វើឃាត
- បិទសិទ្ធិសេដ្ឋកិច្ចផ្ទាល់ខ្លួន
- បំបិទសិទ្ធិក្នុងការដើរហើរទៅក្រៅដើម្បីជួបជុំមិត្តភ័ក្តិ ញាតិសណ្តាន ឬ បិទសិទ្ធិក្នុងការនិយាយស្តីជាដើម ។
ករណីត្រូវប្តីវាយធ្វើបាបដោយមានស្លាកស្នាម ឬ គ្មានស្លាកស្នាមក្តី បើគ្មានទីជម្រកស្នាក់នៅ ស្ត្រីមានសិទ្ធិដូចតទៅនេះ
- មជ្ឈមណ្ឌលសង្គ្រោះស្ត្រីមានវិប័ត្រនឹយចាត់ទីជម្រកជូនបណ្តោះអាសន្នដោយឥតគិតថ្លៃ រួចហើយស្វែងរកផ្ទះថ្មីជូននៅពេលក្រោយ ។ លេខទូរស័ព្ទមជ្ឈមណ្ឌលសង្គ្រោះស្ត្រីមានវិប័ត្រ. ...  មជ្ឈមណ្ឌលគ្រីស្ទ៊ានសាន់ដ+47-38102200 ទូរស័ព្ទទូទាំងប្រទេស
- ការិយាល័យសង្គមសង្គ្រោះ (សូស្យាល់) និងផ្តល់ជាប្រាក់ខែជូនស្មើរនឹងប្រាក់ខែអ្នកគ្មានការងារធ្វើ ឬ បើមានកូនក្នុងបន្ទុកចំនួនអាចប្រែ ប្រួលទៅតាមការពិត ។
- នៅពេលស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះដូច្នេះ ស្ត្រីរងគ្រោះអាចចេញទៅធ្វើការ និង ដើរហើរទៅណាមកណាបានតាមចិត្ត ដោយគ្មានការ ភ័យខ្លាចអ្វីទាំងអស់ ។
- អាជ្ញាធរនិងធ្វើការបែងចែកទ្រព្យសម្បត្តិរួមគ្នាក្នុងអត្តាស៊ីវិលជាពីរចំណែកដោយយុត្តិធម៌ និង តាមភាពជាក់ស្តែង ។
- ករណីអ្នកមានកូន ការិយាល័យគ្រូសារនិងជួយសម្រួលដោយសុវត្ថិភាព ។
ស្ត្រីដែលមានការលែងលះហើយគ្មានកូនជាមួយគ្នាដែលមិនទាន់បានចូលសញ្ជាតិ អាចតវ៉ាសូមសិទ្ធិរស់នៅន័រវេយ៍បានប្រសិនជាមានសំអាង ដូចជាប្តីវាយធ្វើបាប គំរាមសំលាប់ និងមានអំពើរអសន្តិសុខផ្ទាល់ខ្លួនជាដើម ។ ចំពោះស្ត្រីដែលមានកូនហើយឳពុកក្មេងមានសញ្ជាតិវិញ ស្ត្រី ជាម្តាយមានសិទ្ធិរស់នៅដោយស្វ័យប្រវត្តិដោយសារកូន ។
ទស្សនាវដ្តីខ្មែរន័វេយ៍មិនបានជំរាបជូននូវសិទ្ធិទាំងឡាយរបស់ស្ត្រីដែលរៀបអាពាហ៍ពិពាហ៍មករស់
នៅបរទេសបានគ្រប់មាត្រានោះទេ ប្រសិន ជាអ្នកនាង មានចម្ងល់វរឿងផ្សេងៗនោះ សូមទាក់ទងចូលមកទស្សនាវដ្តីខ្មែរន័រវេយ៍ តាមអាស័យដ្ឋានដែលបានដាក់ជូន ។ យើងខ្ញុំនិងជួយ ស្វែងរកចម្លើយជូនតាមការគូរដោយឥតគិតថ្លៃ ។
ពាក្យនែនាំរបស់ទស្សនាវដ្តីខ្មែរន័រវេយ៍ មានដូចតទៅនេះ
១- ប្រសិនជាមានបញ្ហាដូចបានជំរាបជូនខាងលើ ត្រូវគិតអោយបានដិតដល់ថាត្រូវប្តឹងប៉ូលីស ឬ មួយយ៉ាងណានោះ ព្រោះរឿងទាំងនេះគឺជា អាយុជីវិតរបស់គ្រួសារទាំងមូល ។ ការសម្រេចចិត្តក្នុងភ្លើងកំហឹង អាចនាំមកនូវមហន្តរាយយ៉ាងធំធេងដល់គ្រួសារ ហើយនិងអាចមានភាព ស្តាយក្រោយប្រសិនជាបានធ្វើការសម្រេចចិត្តណាដែលខុសនោះ ។
២- ការសម្រេចចិត្តធ្វើអ្វីមួយត្រូវមានអ្នកជួយពិគ្រោះយោបលជាមុនសិន ដើម្បីដាស់សតិនៅពេលកំពុងមានកំហឹង ព្រោះថានៅក្នុងគ្រូសារ បើមានម្ខាងណាបានប្តឹងប៉ូលីសដោយសាររឿងអ្វីមួយហើយនោះ នៅពេលត្រូវគ្នាវិញច្បាស់ជាមើលមុខគ្នាមិនត្រង់ឡើយ ព្រោះមានគំនំហើយ និងឈានទៅរកភាពបែកបាក់ជាស្ថាពរ​ទៀតផង ។
៣- យើងជាប្តី ប្រពន្ធ ជាអ្នកដឹងចិត្តគ្នាច្រើនជាងអ្នកណាៗទាំងអស់ ដូច្នេះប្តី ប្រពន្ធមិនត្រូវជឿរលើពាក្យចាក់អូចពីមនុស្សខាងក្រៅទាំងស្រុង ឡើយ គឺត្រូវមើលឲ្យបានគ្រប់ជ្រុងជ្រោយថា​ អំពើរដែលកើតឡើងគ្រាន់តែជាកំហឹងមួយពេលរបស់ប្តី ឬ ជាចរិកនិស្ស័យរបស់ប្តីដែលតែងតែ ធ្វើយ៉ាងដូច្នោះដល់កូនប្រពន្ធ ធ្វើដូច្នេះទើបគ្រួសារមានភាពសុខសាន្ត និងគ្មានការស្តាយក្រោយ ៕

No comments:

Post a Comment