ប្រវត្តិស្រី្តដែលមានឈ្មោះល្បី


ម៉ែន សំអន
[ឈ្មោះ] ម៉ែន សំអន
[ងារ] លោក​ជំទាវ
[កំណើត] ១៥ សីហា ១៩៥៣
[ទី​កន្លែង​កំណើត] ខេត្ត​ស្វាយរៀង
[ឋានៈ] ឧបនាយករដ្ឋមន្ត្រី
[ពី] ២០០៨ ដល់ បច្ចុប្បន្ន
[ឋានៈ] រដ្ឋមន្ត្រី (ក្រសួង​ទំនាក់​ទំនង​សភា និង​អធិការកិច្ច​)
[ពី]​ ២០០៤ ដល់ ២០០៨
បន្ទាត់
លោក​ជំទាវ ម៉ែន សំអន [អាន​ថា៖ ម៉ែន-សំ-អន] គឺ​ជា​អ្នក​នយោបាយ​ស្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ធ្លាប់​កាន់​តំណែង​ជា​តំណាង​រាស្ត្រ (មណ្ឌល​ស្វាយរៀង), រដ្ឋមន្ត្រី, ទេសរដ្ឋមន្ត្រី និង​ជា​ឧបនាយករដ្ឋមន្ត្រី​ផង​ដែរ។
| ប្រវត្តិ |
លោក​ជំទាវ ម៉ែន សំអន កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​១៩៥៣ និង​ត្រូវ​បាន​ជ្រើស​រើស​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង កាល​ពី​ឆ្នាំ​២០០៣។
| ប្រវត្តិ​ការងារ​ និង​តំណែង​នានា |
  • ១៩៨៦ ដល់ ១៩៩៣ – សមាជិក​​មជ្ឈឹម​បក្ស​ប្រជាជន​បដិវត្ត​កម្ពុជា
  • ១៩៩៨ ដល់ ២០០៤ – សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​សុខភាព​សាធារណៈ, សង្គម និង​កិច្ចការ​នារី
  • ២០០៤ ដល់ ២០០៨ - ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា និង​អធិការកិច្ច
  • ពី​ឆ្នាំ​២០០៨ – គឺ​ជា​ឧបនាយករដ្ឋមន្ត្រី (ប្រចាំ​ការ)