បុស្បា ប៉ាន់ កំពុង​លេច​ធ្លោ​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ

 ដោយ ចាន់ លីដា

នៅថ្ងៃ​ទី២៥​-២៦​ខែ​កុម្ភៈ​ខាង​មុខ ការ​ប្រគំ​តូរ្យតន្ត្រី​មួយ​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​មុខ​ប្រាសាទ​បាយ័ន ​ខេត្ត​សៀមរាប​ដើម្បី​រំលឹក​ដល់ “ព្រះគុណគ្រូ” ក្នុង​សម័យ​អង្គរ ដែល​​បាន​​បង្កើត​ និង​បាន​បន្សល់​ទុក​របាំ​តូរ្យតន្ត្រី​ខ្មែរ រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។ ការប្រគំ​តន្ត្រី​នេះ​គឺ​ជា​ការ​ ប្រមូល​ផ្តុំ​​​រវាង​សិល្បករ​ខ្មែរ និង​បរទេស​មួយ​ចំនួន​ធំ ដើម្បី​ចូលរួម​នៅក្នុង​កម្មវីធី​បុស្បា​ប៉ាន់​អង្គរ​ឆ្នាំ​២០១១។ ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បុស្បា ប៉ាន់ កុមារី​វ័យ​ក្មេង​មួយ​ដួង កំពុង​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​ល្បី​ដែល​កំពុង​លេច​ធ្លោ​ក្នុង​វិស័យ​ សិល្បៈ​ខ្មែរ។ ភាព​ក្លាហាន​ និង​ទេពកោសល្យ​ខ្ពស់​ច្រើន​យ៉ាង​​របស់​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​ អាច​នឹង​ធ្វើ​អោយ​ប្រជាប្រិយភាព​របស់​នាង​ឈាន​ឡើង​ដល់​លំដាប់​ថ្នាក់​ អន្តរជាតិ​នា​ពេល​ខាង​មុខ។
ស្តាប់សំឡេង

No comments:

Post a Comment