ស្ពានអ្នកលឿង=១៣១លានដុល្លា
ស្ពានអ្នកលឿងនឹងចាប់ផ្តើមសាសង់ជា មួយទឹកប្រាក់ចំនួន១១៩៤០លានយ៉េន ស្មើនឹង១៣១លានដុល្លារដែលជាលុយ ឥតសំណងរបស់រដ្ឋាភិបាលប្រទេសជប៉ុន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១០កន្លងទៅនេះ រវាងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំ ហុង និងលោកម៉ាសាហ្វូមីគូរ៉ូគី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅក្នុងប្រទេសកម្ពុជា នៅក្នុងក្រសួងការបរទេសកម្ពុជា ក្រោមអធិបតីយភាព សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។
តាមគម្រោងការសាងសង់ស្ពានអ្នកលឿង នេះបានធ្វើការសិក្សាតាំងពីឆ្នាំ២០០៤មកម៉្លេះ ហើយគ្រោងនឹងបើកការដ្ឋានស្ថាបនាស្ពាននេះនៅចុងឆ្នាំ២០១០ ឬដើមឆ្នាំ២០១១និងស្ថាបនាអោយរួចរាល ជាស្ថាពរនៅក្នុងឆ្នាំ២០១៥ ខាងមុខនេះ ស្ពានអ្នកលឿងនេះ មានប្រវែង២ ២១០ម៉ែត្រ និងទទឹងប្រវែង១៣,៥ម៉ែត្រ
កម្ពស់៣៧,៥ម៉ែត្រ។
ជាមួយគ្នានឹងគម្រោងការស្ថាបនាស្ពាន អ្នកលឿងនេះ នៅក្នុងកិច្ចជំនួបមួយនៅទីស្តីការ
គណៈរដ្ឋមន្ត្រី រវាងសម្តេចនាយករដ្ឋ មន្ត្រីហ៊ុន សែន និងលោកអូសាមូ ហ្វូជីមូរ៉ា(Osamu Fujimura)រដ្ឋ
លេខាធិការនៃក្រសួងការបរទេស ជប៉ុនកាលពីថ្ងៃទី១០ខែកញ្ញាកន្លងទៅនេះ។
ក្នុងកិច្ចជំនួបនោះសម្តេចនាយករដ្ឋម ន្ត្រីបានមានប្រសាសន៍ថាការស្ថាបនាស្ពាន អ្នកលឿងនេះគឺជាជោគេជ័យមួយក្នុង ការអភិវឌ្ឍន៍ច្រករបៀង ខាងកើត ខាងជើង និងខាងត្បូង ដែលជាផ្លូវតភ្ជាប់អាស៊ានហាយវ៉េ នៅក្នុង តំបន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជានៅក្នុងតំបន់និងនៅ លើពិភពលោក។
ហើយនៅរសៀលថ្ងៃនោះដដែល នៅក្នុងកិច្ចជំ នួបមួយជាមួយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នៅទីស្តីការ ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិកា រអន្តរជាតិ លោកអូសាមូ រដ្ឋលេខាធិការក្រសួងការបរទេស ជប៉ុនមានប្រសាសន៍ថា ការស្ថាបនាស្ពានអ្នកលឿងធ្វើអោយសេដ្ឋកិច្ច កម្ពុជាមានកំណើនមិនត្រឹមតែកម្ពុជា ទេគឺប្រទេសនៅក្នុងតំបន់ក្បែរនោះដែរ ឥទ្បូវនេះដំណើរការដេញថ្លៃបាន ចាប់ផ្តើមហើយដូច្នេះនឹង ចាប់ផ្តើមសាងសង់នៅ ចុងឆ្នាំនេះ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment