ខេត្ដតាកែវ៖ ពិធីមង្គលការមួយបាន ប្រព្រឹត្ដទៅយ៉ាងគគ្រឹកគគ្រេងលាយឡំ សូរសំឡេងភ្លេងប្រពៃណីពីរោះយ៉ាងរណ្ដំ។ ប៉ុន្ដែសូរសំឡេងភ្លេងការនេះបែរជាបង្ក ការភ្ញាក់ផ្អើលដល់ភ្ញៀវស្រឡាំងកាំង គ្រប់ៗគ្នា គ្រាដែលមានកម្មការិនីម្នាក់បាន បីកូនប្រុសទៅដល់ក្នុងរោងការរួចអះអាង ថា កូនកំលោះកំពុងរៀបការនេះជាប្ដីរបស់នាង ហើយកូនដែលនាងកំពុងពជាកូន របស់គេ (កូនកំលោះ) ។ កាត់សក់ពិធីសំពះផ្ទឹមត្រូវមេឃុំសម្រេចផ្អាកដើម្បីនាំកម្មការិនីដែលអះអាង ជាប្រពន្ធរបស់កូនកំលោះទៅដោះស្រាយ ជាមួយម្ដាយឪពុកខាងកូនកំលោះសិន ។ ករណីស្ដ្រីកម្មការិនីបីកូនប្រុសអាយុ ៥ខែតាមរកប្ដីជានិស្សិត ហើយក៏ជួប កំពុងសំពះផ្ទឹមជាមួយស្រីថ្មីជាអ្នកគ្រូ ពេទ្យនេះបានកើតឡើងនៅវេលាម៉ោង ៨ព្រឹក ថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ ២០១៣ ក្នុងភូមិត្រញំងទ្រា ឃុំររៀង ស្រុកសំរោង ខេត្ដតាកែវ ។ អ្នកភូមិត្រញំងទ្រា បានឱ្យដឹងថា កូន ក្រមុំដែលរៀបការជាមួយកូនកំលោះ មានឈ្មោះ អ៊ឹម សារី អាយុ២៤ឆ្នាំ រស់ នៅភូមិ ឃុំកើតហេតុខាងលើ ។
បើតាមការអះអាងរបស់ស្ដ្រី ជ្រុន ចាន់ណា អាយុ២៤ឆ្នាំ ស្នាក់នៅភូមិ ត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាប្រពន្ធទៅទាន់ប្ដីកំពុងរៀបការឱ្យដឹង ថា កូនកំលោះរៀបការឈ្មោះ ប៉ែត ស្រៀវ អាយុ២៦ឆ្នាំ រស់នៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្ដតាកែវ ជា និស្សិតរៀននៅភ្នំពេញ ។ ស្ដ្រីជ្រុន ចាន់ណា រៀបរាប់ថា នាងបានស្រឡាញ់គ្នាជាមួយបុរសប៉ែត ស្រៀវ អស់រយៈពេលជាង៣ឆ្នាំមកហើយ ប៉ុន្ដែ មិនបានរៀបការតាមប្រពៃណីទេ តែពួក គេបានសែនព្រេនត្រឹមត្រូវ មានចាស់ទុំ ទាំងសងខាងដឹងឮ។ នៅពេលដែលនាង និងឈ្មោះ ប៉ែត ស្រៀវ បានរៀបចំសែន ព្រេន ក៏មានលោកតាអាចារ្យឈ្មោះ ពូន ជាសាច់ញាតិនឹងកូនកំលោះប៉ែត ស្រៀវ ចូលរួមផ្សំផ្គុំក្នុងពិធីសែននោះដែរ ។
នៅក្នុងសាលាឃុំរវៀង នាងកម្មការិនី ក្នុងដៃពកូនប្រុសរលាក់កុំឱ្យយំបណ្ដើរ ដៃម្ខាងជូតទឹកភ្នែកបណ្ដើរបានរៀបរាប់ ទៀតថា នៅពេលនាងមានផ្ទៃពោះបាន ៤ខែ បុរសជាប្ដីបានចាកចេញពីនាង ហើយកូនកំលោះរូបនេះបានប្រាប់នាង ថា គាត់ជាប់មកសិក្សានៅភ្នំពេញ ហើយ ពេលណាសិក្សាចប់ ពួកគេទាំង២នាក់ នឹងមករស់នៅជួបជុំប្រពន្ធកូនដើម្បី កសាងសុភមង្គលជាមួយគ្នា ។ លោកមេឃុំរវៀងបានកោះហៅឪពុក ម្ដាយខាងប្រុសមករកដំណោះស្រាយ ទល់មុខជាមួយស្ដ្រីជាកូនប្រសា និង ចំពោះមុខចៅប្រុស ប៉ុន្ដែស្ដ្រីឈ្មោះ ផៃ សារ៉ន ជាម្ដាយកូនកំលោះ និយាយបែប មិនសមជាចាស់ទុំថា គាត់មិនទទួល ស្គាល់កូនប្រសាឥតខាន់ស្លានេះទេ ហើយ កុំមកអុកឡុកក្នុងពិធីមង្គលការកូន ប្រុសគាត់ឱ្យសោះ ប្រយ័ត្នគាត់ប្ដឹងឡើង តុលាការ ។ ភាពតានតឹង ខណៈពិធីមង្គលការមាន ភ្ញៀវជួបជុំត្រៀបត្រាពេញរោងពិធី ទើប ការសម្របសម្រួលរបស់លោកមេឃុំ ក្នុងន័យអង្វរពីម្ដាយកូនកំលោះ ទីបញ្ចប់ ស្ដ្រីជ្រុន ចាន់ណា សុខចិត្ដលះបង់ប្ដីឥត ខាន់ស្លាទទួលយកប្រាក់១,៥លានរៀល ទាំងទឹកភ្នែកហូររហាមដើម្បីយកមក ចិញ្ចឹមកូនប្រុសដ៏កម្សត់ ព្រោះឪពុកជា និស្សិតមិនទទួលស្គាល់ឈាមរបស់ខ្លួន។
ការលះបង់របស់កម្មការិនីជ្រុន ចាន់ណា បានធ្វើឱ្យពិធីមង្គលការនេះបន្ដឡើង វិញ ប៉ុន្ដែពុំបានរៀបចំធ្វើពិធីអ្វីក្រៅតែ ការទទួលភ្ញៀវចូលពិសាអាហារទាំងភាព អាម៉ាស់ដើម្បីទទួលលុយចំណងដៃទុក សងថ្លៃតុប៉ុណ្ណោះ ។ ប្រជាពលរដ្ឋក្នុងភូមិដែលបានតាម ដានពិធីមង្គលការដ៏សោះកក្រោះមួយ នេះលើកឡើងថា ឪពុកម្ដាយខាងកូន កំលោះមិនគួរធ្វើទង្វើបែបនេះទេក្នុងឋានៈ ខ្លួនជា ចាស់ទុំ មិនទទួលស្គាល់កូនប្រសា ខណៈដែលខ្លួនបានចូលរួមធ្វើពិធីសែន ព្រេនឱ្យពួកគេនាពេលកន្លងមក ។ ម្យ៉ាង វិញទៀត លោកអាចារ្យឈ្មោះ ពូន ដែល ជាសាច់ញាតិនឹងកូនកំលោះជាអ្នក សែនព្រេនឱ្យពួកគេទាំង២ក៏មិនគួរក្បត់ ឧត្ដមគតិហើយមកធ្វើជាអាចារ្យនិង ដេញវេលាឱ្យកូនកំលោះមកការសា ជាថ្មីបែបនេះសោះ ។ ស្ដ្រី ជ្រុន ចាន់ណា មុនពេលចាកចេញ ពីសាលាឃុំនាងបានសំឡឹងមើលរោងការ ទាំងទឹកភ្នែករលីងរលោង ហើយបាន និយាយផ្ដាំដល់នារីឯទៀត ពិសេសកម្ម ការិនីតាមរោងចក្រ សូមកុំឱ្យធ្វើដូចរូប នាងដែលជឿទៅលើនិស្សិតដូចអាម្សៀ ម្នាក់ឈ្មោះ ប៉ែត ស្រៀវ ព្រោះនិស្សិត បែបនេះ គេហៅថានិស្សិតបោកយកខ្លួន ប្រាណតែមិនទទួលខុសត្រូវ សូម្បីឈាមមួយដុំរបស់ខ្លួនក៏គេមិនទទួលស្គាល់ ផងដែរ ។
មុនបោះជំហានឡើងរថយន្ដតាក់ស៊ី វិលមកភ្នំពេញបើទោះជានាងមិនបញ្ចេញ វាចា តែតាមទឹកមុខស្រពាប់ស្រពោន របស់នាងបានបង្ហាញថា ភ្លេងការដែល ឮសូរល្វើយៗនៅកណ្ដាលភូមិជាបណ្ដាំ ដល់កូនប្រុសដែលត្រូវកូនក្រមុំជាគ្រូ ពេទ្យឆក់យកប៉ាៗពីបេះដូងម្ដាយ ហើយ ចាប់ពីថ្ងៃនេះតទៅកូនប្រុសដ៏កម្សត់ លែងបានជួបមុខនិស្សិតត្បាញអាយ សប្បាយហើយដោះដៃនេះទៀតហើយ ។ បែបនេះ គេហៅថាជាមនុស្សប្រុស ដែលគ្មានការទទួលខុសត្រូវ ហើយអ្នក គ្រូពេទ្យដែលទទួលយកមនុស្សគ្មានការ ទទួលខុសត្រូវបែបនេះ ក៏គ្មានអនាគតដែរ ៕

No comments:
Post a Comment