ស្រ្តីក្នុងជួរដឹកនាំរដ្ឋាភិបាល និង ការផ្សាយព័ត៌មានមិនពិត ថ្នាក់ ដឹកនាំភាគច្រើននៅកម្ពុជាជាបុរស។ មានស្រ្តីតិចតួចបំផុតនៅក្នុងជួរអ្នកដឹកនាំក្នុងសង្គម។ សំនួរបានលើកឡើងថា តើវាអាចជះឥទ្ធិពលដល់តួនាទីស្រ្តីនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់យ៉ាងដូចម្តេចដែរ? បទយកការណ៌ខ្លី
និយាយអំពីទិដ្ឋភាពទូទៅនៃច្បាប់ការផ្សាយព័ត៌មានមិនពិតនឹងផល ប៉ះពាល់នានាដល់ការផ្សព្វផ្សាយព័ត៌មាន។ ស្រ្តីក្នុងជួរដឹកនាំរដ្ឋាភិបាល វគ្គមួយយើងបង្ហាញ ពីតើស្រ្តីបានចូលរួមចំណែកក្នុងការសំរេចចិត្តរបស់រដ្ឋាភិបាល និងរដ្ឋសភាជាតិយ៉ាងដូចម្តេចដែរ។ វគ្គពីរនឹងមានបង្ហាញពីថាតើស្ត្រីត្រូវបានបញ្ចូលក្នុងគណៈ កម្មការសំរេចចិត្តយ៉ាងដូចម្តេចដែរនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ។ តើស្ត្រីបាននាំមកនូវការផ្លាស់ប្តូរអ្វីខ្លះដល់ដំណើរការ វិមជ្ឈការនាពេលបច្ចុប្បន្ននេះ? ប្រជាជនមួយចំនួននិយាយថាបញ្ហាដែលទាក់ទងទៅនឹងការអភិវឌ្ឍន៌សង្គម ស្រ្តីអាចដោះស្រាយបានល្អ៕ ការផ្សាយព័ត៌មានមិនពិត ព័ត៌មានមិនពិត គឺជាបញ្ហាដ៏សំខាន់មួយសំរាប់អ្នកសារព័ត៌មាន។ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវ អ្នកកាសែតតែងតែផ្អែកលើប្រភពព័ត៌មានច្បាស់ការ។ប៉ុន្តែមនុស្ស មួយចំនួនធំនៅក្នុងប្រទេស មិនចង់បញ្ចេញមតិយោបល់របស់ខ្លួនឡើយ ។ ដូច្នេះតើអោយអ្នកយកព័ត៌មានអាចស្វែងរកព័ត៌មានអោយបានគ្រប់ គ្រាន់ដោយវិធីណាទៅ ? នយោបាយ និង សង្គម សប្តាហ៍នេះយើងបាន ជួបសម្ភាសវាគ្មិនសំខាន់រួមមានលោកស្រី ខារីណាដេវិដ មកពីប្រទេសហ្វីលីពីន ខណៈដែលលោកស្រីបានបំពេញទស្សនៈកិច្ចមកកម្ពុជាដើម្បីចែករំលែកបទ ពិសោធន៌ទាក់ទងនឹងកំណែទម្រង់មន្ត្រីរាជការ និង លោកស្រី ពុង ឈិវកេក មកពីអង្គការលីកាដូ។តើមន្ត្រីរាជការ និងអង្គការមិនមែនរដ្ឋាភិបាលធ្វើយ៉ាងណាដើម្បីអោយការងារកាន់តែ ប្រសើរឡើង ? លែបខាយ ថង់ផ្លាស្ទិចបានបំពុលបរិស្ថាន ។ សាលាក្រុងមានផែនការសុំអោយអជីវករតាមផ្សារទាំងអស់ឈប់ប្រើប្រាស់ថង់ផ្លាស្ទិច។

ស្ត្រីនៅអាស៊ីភាគច្រើនត្រូវបានក្រុមជួញដូរបញ្ឆោតឱ្យធ្វើជាស្ត្រីពេស្យា ទីភ្នាក់ ងាររបស់អង់គ្លេសបានបង្ហាញពីតួលេខប្រទះឃើញស្ត្រីប្រហែល១៧.០០០ នាក់ទៅ៣០.០០០នាក់ ដែលប្រកបរបរបំរើផ្លូវភេទនៅតាមទីកន្លែងផ្សេងៗគឺជាជនភៀស ខ្លួនមកពីប្រទេសចិន ថៃ និងអឺរ៉ុបខាងកើត ដោយក្នុងចំនួននោះមានស្ត្រីជិត៣.០០០នាក់ ត្រូវបានក្រុមជួញដូរមនុស្សបោកបញ្ឆោតមកឱ្យធ្វើជាស្ត្រីពេស្យា ។ តាមរបាយការណ៍របស់ទីបញ្ជាការប៉ូលិសអង់់គ្លេសបានបង្ហើបឱ្យដឹង កាលពីថ្ងៃទី១៨ សីហា កន្លងមកថា មានស្ត្រីយ៉ាងតិច២.៦០០នាក់ ដែលក្នុងនោះមានស្ត្រីជាជនជាតិអាសីុ២.២០០នាក់ ភាគច្រើនជាជនជាតិថៃ បានក្លាយជាជនរងគ្រោះរបស់ក្រុមជួញដូរមនុស្សដែលត្រូវបញ្ជូន ទៅប្រទេសអង់គ្លេស និងវ៉ែល ដោយបង្ខំឱ្យធ្វើការបំរើផ្លូវភេទ ។ ជនរងគ្រោះទាំងអស់ត្រូវបានបង្ខំឱ្យបំរើផ្លូវភេទដើម្បីរក ប្រាក់ទៅឱ្យក្រុមជួញដូរជាង៣០.០០០ផោនក្នុងម្នាក់ ៕

No comments:

Post a Comment