2010-10-09
ក្រោយ ពីកិច្ចប្រជុំរយៈពេលជិត ១សប្ដាហ៍របស់ក្រុមប្រឹក្សាអ្នកប្រជាធិបតេយ្យសេរីនៅអាស៊ី ក្រុមស្ត្រីអ្នកនយោបាយនៅអាស៊ី បានជំរុញឲ្យមានការបង្កើនការចូលរួមរបស់ស្ត្រី និងបង្កើនចំនួនស្ត្រីនៅក្នុងគណបក្សនយោបាយឲ្យបានច្រើនថែមទៀត។
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាអ្នកប្រជាធិបតេយ្យសេរីនៅអាស៊ី
ដែលបានរៀបចំឡើងក្នុងឆ្នាំនេះ ដោយគណបក្ស សម រង្ស៊ី
នៅទីក្រុងភ្នំពេញ បានបញ្ចប់ទៅហើយនៅក្នុងសប្ដាហ៍នេះ។
ស្ត្រីអ្នកនយោបាយជាច្រើននាក់មកពីប្រទេសថៃ (Thailand) ហ្វីលីពីន (Philippine) ស្រីលង្កា (Srilanka) សិង្ហបុរី (Singapore) ភូមា (Burma) ម៉ាឡេស៊ី (Malaysia) តៃវ៉ាន់ (Taiwan) និងប៉ាគីស្ថាន (Pakistan) បានចូលរួមនៅក្នុងកម្មវិធីនោះ ដែលការជជែកផ្ដោតជាសំខាន់ទៅលើការគ្រប់គ្រងគណបក្សនយោបាយ និងការផ្ដល់អំណាចដល់ស្ត្រី។
អ្នកតំណាងរាស្ត្រស្ត្រីនៃគណបក្ស សម រង្ស៊ី អ្នកស្រី កែ សុវណ្ណរតន៍ មានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងនៅគ្រាដែលការរើសអើងមកលើស្ត្រីនៅកម្ពុជា នៅតែមាននៅឡើយ បើទោះបីជារដ្ឋាភិបាលមានផែនការជំរុញស្ត្រីឲ្យមានសកម្មភាពកាន់តែ ខ្លាំងនៅក្នុងផ្នែកនយោបាយក៏ដោយ។
អ្នកស្រីមានប្រសាសន៍បន្ថែមទៀតដូច្នេះ ៖ «យើងចង់ឲ្យរដ្ឋមាន ការរួមចំណែកយ៉ាងសំខាន់ ហើយទទួលខុសត្រូវ។ យើងមិនចង់ឲ្យបង្ហាញសកម្មភាពគ្រាន់តែជារូបភាព តែមិនបានបង្ហាញនូវលទ្ធផលជាវិជ្ជមាន មានន័យថា ការជំរុញជាផ្លែផ្កាលុះត្រាតែរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះ ស្ត្រី។ ធ្វើម៉េចកាត់បន្ថយការគំរាមកំហែង ផ្ដល់ព័ត៌មាន ហើយជំរុញ។ មានន័យថា លប់បំបាត់ភាពរើសអើងនៅក្នុងសង្គម»។
របាយការណ៍របស់អង្គការចម្រើនស្ត្រី បានឲ្យដឹងថា ចំនួនស្ត្រីខ្មែរនៅក្នុងរដ្ឋសភាមានចំនួន ២១% នៅក្នុងព្រឹទ្ធសភាមានចំនួន ១៤% នៅក្នុងប្រឹក្សាឃុំសង្កាត់ មានចំនួនប្រហែល ១៥% ហើយនិងមាន ៨% ប៉ុណ្ណោះនៅតាមមន្ទីរក្រសួង។
ចំនួនស្ត្រីដែលមានតួនាទីជាមេដឹកនាំ និងមានមុខនៅតាមស្ថាប័នកំពូលៗ នៅមានចំនួនតិចតួចនៅឡើយទេ បើប្រៀបធៀបទៅចំនួនប្រជាជនសរុបដែលស្ត្រីមានចំនួន ៥២% នៃចំនួនប្រជាជន។
អ្នកស្រី ប៉ុក ណាន់ដា ប្រធានអង្គការចម្រើនស្ត្រី រៀបរាប់ថា ការរើសអើងមកលើស្ត្រីខ្មែរនៅមាននៅឡើយ បើទោះបីជាគេទទួលស្គាល់អំពីផលប្រយោជន៍របស់ស្ត្រី ក្នុងការចូលរួមក្នុងសង្គមក៏ដោយ។
អ្នកស្រីបញ្ជាក់ថា រាល់ផែនការ និងកម្មវិធីលើកស្ទួយស្ត្រីមានតែលើក្រដាស ៖ «ទោះ បីជាគោលនយោបាយរបស់រដ្ឋមានការណែនាំឲ្យមានការដាក់ស្ត្រីឲ្យមាន តួនាទីជាអ្នកធ្វើសេចក្ដីសម្រេចក៏ដោយ ក៏ការជំរុញ និងការអនុវត្តនោះ នៅមានកម្រិត ហើយនៅពេលដែលស្ត្រីបានចូលតួនាទីជាអ្នកសម្រេចចិត្តហើយនោះ កម្មវិធីដែលទាក់ទងនឹងស្ត្រី និងកុមារមានលើកឡើងមែន ប៉ុន្តែអត់មានថវិកា»។
មន្ត្រីរដ្ឋាភិបាលមិនអាចទាក់ទងបានទេនៅថ្ងៃសៅរ៍ ទី៩ ខែតុលា ចុងសប្ដាហ៍នេះ។
កិច្ចប្រជុំរយៈពេលជិតមួយសប្ដាហ៍របស់ក្រុមប្រឹក្សាអ្នក ប្រជាធិបតេយ្យសេរីអាស៊ី ដែលបានធ្វើឡើងពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែតុលា បានសម្រេចផ្ដល់អនុសាសន៍មួយចំនួនដល់គណបក្សនយោបាយ និងស្ថាប័នរដ្ឋ ដោយទាមទារឲ្យមានយន្តការជំរុញស្ត្រីចូលរួមឲ្យបានច្រើនក្នុង ការងារសង្គម ជំរុញឲ្យគណបក្សនយោបាយទុកកូតា (quota) សម្រាប់ស្ត្រី និងសុំឲ្យមានកញ្ចប់ថវិកាសម្រាប់គាំទ្រទៅដល់សកម្មភាពរបស់ស្ត្រី៕

No comments:
Post a Comment