ដោយ ដែន អយុធ្យា
2010-12-31
បន្ទាប់ពីតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ បានចោទប្រកាន់ជនជាតិថៃ ៧នាក់ដែលលួចឆ្លងដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជា ដោយខុសច្បាប់រួចមក ឥស្សរជននយោបាយ និងមន្ត្រីសង្គមស៊ីវិល បានបញ្ចេញទស្សនៈយល់ឃើញជុំវិញវិធានការតាមផ្លូវច្បាប់ទៅលើជន ជាតិថៃ ទាំងនោះ និងបានស្នើទៅរដ្ឋាភិបាលកម្ពុជា ត្រូវតែមានវិធានដូចគ្នានេះ ជាមួយជនជាតិវៀតណាម និងលាវ ផងដែរ។
ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ លោក សុខ រឿន
បានថ្លែងថា ជនជាតិថៃ ចំនួន ៧រូប ដែលឆ្លងដែនចូលមកប្រទេសកម្ពុជា
កាលពីថ្ងៃទី២៩ ខែធ្នូ
ត្រូវតុលាការចោទប្រកាន់ជាផ្លូវការតាមមាត្រា២៩
នៃច្បាប់អន្តោប្រវេសន៍កម្ពុជា និងតាមមាត្រា៤៧៣
នៃច្បាប់ក្រមព្រហ្មទណ្ឌ ពីបទចូលដោយទុច្ចរិតក្នុងទីលានយោធា។
ស្តាប់សំឡេង
មាត្រា២៩ នៃច្បាប់អន្តោប្រវេសន៍បានចែងថា ជនបរទេសរូបណាដែលគ្មានការអនុញ្ញាត ហើយចូលមកក្នុងប្រទេសកម្ពុជា ដោយលបលាក់ បន្លំ ឬដោយល្បិចផ្សេងៗ ដែលផ្ទុយនឹងបញ្ញត្តិនេះ ត្រូវផ្ដន្ទាទោសដាក់គុកពី ៣ខែ ទៅដល់ ៦ខែ មុននឹងត្រូវបណ្ដេញចេញ។
មាត្រាទី៤៧៣ នៃក្រមព្រហ្មទណ្ឌបានចែងថា អំពើចូលដោយទុច្ចរិតនៅក្នុងទីលានសំណង់ ឬឧបករណ៍ដែលប្រគល់ទៅឲ្យអាជ្ញាធរយោធា ឬដែលស្ថិតនៅក្រោមការត្រួតត្រារបស់អាជ្ញាធរយោធាដោយគ្មានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ២លានរៀល។
ការចាត់វិធានការតាមច្បាប់ទៅលើជនជាតិថៃទាំង៧រូប មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលមួយចំនួននៅកម្ពុជា ក៏ចង់ឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តដូចគ្នានេះជាមួយជនជាតិដទៃទៀត មានដូចជាជនជាតិវៀតណាម និងលាវ ជាដើម ដែលលួចចូលមកក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់។
របាយការណ៍ប្រចាំឆ្នាំ២០១០ របស់សមាគមអាដហុក បានឲ្យដឹងថា មានជនជាតិខ្មែរដែលឆ្លងដែនចូលក្នុងទឹកដីថៃ ត្រូវបានអាជ្ញាធរថៃបាញ់សម្លាប់ បានកើតមានចំនួន ១៤ករណី និងបានស្លាប់មនុស្សចំនួន ១៥នាក់ និងនៅប្រទេសលាវ ក៏កើតមានករណីបាញ់សម្លាប់ពលរដ្ឋជាច្រើនករណីផងដែរ។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស នៅថ្ងៃទី៣១ ខែធ្នូ ក្រៅពីបានគាំទ្រចំពោះវិធានការតាមផ្លូវច្បាប់ទៅលើជនជាតិថៃ ចូលមកក្នុងទឹកដីកម្ពុជា ខុសច្បាប់ លោកក៏ស្នើដល់រដ្ឋាភិបាលថៃ ឲ្យផ្លាស់ប្ដូរទម្លាប់ប្រើអំពើហិង្សាបាញ់សម្លាប់អ្នកដែលឆ្លងដែន ចូលក្នុងទឹកដីថៃ ហើយត្រូវតែអនុវត្តតាមផ្លូវច្បាប់ដូចកម្ពុជាដែរ។ ព្រោះថា ទង្វើរបស់រដ្ឋាភិបាលថៃ ដែលបានធ្វើមកលើពលរដ្ឋកម្ពុជា នៅតាមព្រំដែនកន្លងមក ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
បន្ថែមលើនេះ លោក កឹម សុខា ក៏ចង់ឲ្យរដ្ឋាភិបាលកម្ពុជា មានវិធានការតាមផ្លូវច្បាប់ទៅលើជនជាតិផ្សេងទៀត ដែលចូលមកក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ជាមួយប្រទេសជិតខាងកម្ពុជា ដទៃទៀត មានដូចជាប្រទេសលាវ ជាដើម។
លោក កឹម សុខា មានប្រសាសន៍បន្ថែម ៖ «អំពើសាហាវព្រៃផ្សៃខ្ញុំអត់ គាំទ្រទេ ប៉ុន្តែរដ្ឋាភិបាលយើងដែលឃាត់ខ្លួនថៃ ចូលដីខ្មែរ គឺខ្ញុំគាំទ្រ ហើយនេះបង្ហាញពីស្មារតីការពារអធិបតីភាពបូរណភាពទឹកដីរបស់ រដ្ឋាភិបាល។ ប៉ុន្តែខ្ញុំគ្រាន់តែសំណូមពរឲ្យទៅរដ្ឋាភិបាលចាត់វិធានការខាងលិច យ៉ាងម៉េច ឲ្យចាត់វិធានការខាងកើតអ៊ីចឹងផងដែរ»។
ស្រដៀងគ្នានេះដែរ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្រៅពីបានគាំទ្ររដ្ឋាភិបាលដែលបានអនុវត្តតាមផ្លូវច្បាប់ទៅលើ ជនជាតិថៃ ឆ្លងដែនខុសច្បាប់ លោកក៏បានសំណូមពរទៅរដ្ឋាភិបាលកម្ពុជា ត្រូវតែមានវិធានការតាមផ្លូវច្បាប់ចំពោះជនជាតិដទៃទៀតដោយមិន រើសមុខ ដែលបានចូលមកក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ ដូចដែលរដ្ឋាភិបាលកម្ពុជា បានធ្វើជាមួយជនជាតិថៃ ពេលនេះដែរ។
លោក រ៉ុង ឈុន មានប្រសាសន៍ទៀតថា ៖ «មិនចំពោះតែប្រទេសណាមួយនោះ ទេ ទោះបីប្រទេសខាងកើតក្តី ឲ្យតែចូលមកខុសច្បាប់ត្រូវតែនាំខ្លួន ត្រូវតែឃាត់ខ្លួន ហើយចំណុចដែលល្អ យើងចង់ឲ្យរដ្ឋាភិបាលសៀមហ្នឹង ត្រូវតែយកគំរូតាម ប្រាប់កងកម្លាំងរបស់ខ្លួនថា បើប្រជាពលរដ្ឋកម្ពុជា ចូលទៅខុសច្បាប់ ជៀសវាងប្រើអំពើហិង្សាប៉ះពាល់ដល់ជីវិតមនុស្សជាតិ»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកការអនុវត្តតាមផ្លូវច្បាប់ទៅលើជនជាតិថៃ ឆ្លងដែនខុសច្បាប់ទាំង ៧រូបថា ជាដំណោះស្រាយដ៏ល្អ និងប្រសើរជាងទង្វើរបស់រដ្ឋាភិបាលថៃ បានធ្វើមកលើប្រជាជនកម្ពុជា ឆ្លងដែនទៅកាន់ប្រទេសថៃ ដោយបាញ់សម្លាប់កន្លងមក។
យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ បានស្នើទៅថ្នាក់ដឹកនាំរដ្ឋាភិបាល និងមន្ត្រីស្ថាប័នពាក់ព័ន្ធត្រូវធ្វើយ៉ាងរក្សាចំណងការទូតរវាង ប្រទេសទាំងពីរកម្ពុជា-ថៃ កុំឲ្យល្អក់កករជាមួយគ្នា ៖ «ខ្ញុំសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែដោះស្រាយបញ្ហាដោយឲ្យមានការលើកលែងទោសដល់ជនជាតិថៃទាំង ៧នាក់ ទោះបីមានការកាត់ទោសយ៉ាងម៉េចក៏ដោយ ក៏គួរឲ្យមានការលើកលែងទោស ហើយបញ្ជូនជនជាតិថៃទាំង ៧នាក់ទៅប្រទេសថៃវិញ»។
ទោះជាបែបនេះក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែធ្នូ មានប្រសាសន៍ថា ការចាប់ខ្លួនជនជាតិថៃ ចំនួន ៧រូប ដែលចូលមកក្នុងទឹកដីកម្ពុជា ខុសច្បាប់ បញ្ជូនទៅឲ្យតុលាការផ្ដន្ទាទោសតាមច្បាប់ គឺមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទងប្រទេសទាំងពីរនោះទេ។
លោក ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំគិតថា ការចាប់ខ្លួនអ្នកទាំង ៧នាក់នេះ គឺមិនរីករាលដាលក្លាយជម្លោះការទូតសាជាថ្មីរវាងកម្ពុជា និងថៃទេ»។
ទាក់ទងបញ្ហានេះដែរ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស នរោត្តម រណឫទ្ធិ មានបន្ទូលឲ្យវិទ្យុអាស៊ីសេរីដឹងថា ការហូរចូលនៃជាតិសាសន៍ដទៃចូលមកកម្ពុជា គឺជារឿងគួរឲ្យព្រួយបារម្ភ ហើយរដ្ឋាភិបាលត្រូវតែមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
សម្ដេចក្រុមព្រះមានបន្ទូលបន្ថែម ៖ «ហេតុអ្វីបានជាខ្មែរយើង ចូលទៅនៅប្រទេសវៀតណាម អត់បាន? ចូលទៅគេចាប់ដាក់ឡានបញ្ជូនមកវិញ។ ហេតុអ្វីបានជាខ្មែរយើងទៅធ្វើការនៅស្រុកថៃ ធ្វើខុសបន្តិច គេធ្វើទារុណកម្ម គេដឹកឡាយយកមកវិញ? ហេតុអ្វីបានជាជនអន្តោប្រវេសន៍មួយចំនួនចូលមករស់នៅស្រុកខ្មែរ យើងស្រេចតែនឹងចិត្ត មានទាំងសិទ្ធិបោះឆ្នោតទៀត? តិចថា ខ្ញុំប្រឆាំង ខ្ញុំអត់ប្រឆាំងទេ ជំនាន់ឪពុកខ្ញុំដឹកនាំក៏មានចូលមកដែរជនជាតិវៀតណាម គេចូលមក ប៉ុន្តែគេមានកាតត្រឹមត្រូវ គោរពនូវច្បាប់ខ្មែរយើង។ ខ្ញុំមិនយល់ថា ហេតុអ្វី?»។
មន្ត្រីតុលាការកម្ពុជា បានឲ្យដឹងថា ជនជាតិថៃ ដែលចូលមកក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែធ្នូ នាខេត្តបន្ទាយមានជ័យ ទាំង ៧នាក់ មានស្រី្តចំនួន ២រូប និងបុរសចំនួន ៥រូប ក្នុងនោះមានសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យថៃ ចំនួន ១រូប និងអ្នកកាសែតចំនួន ២រូបផង៕

No comments:
Post a Comment