រាជធានីភ្នំពេញ ៖ ស្ត្រីគំនិតខ្លីម្នាក់បានចង.កសំលាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួល មួយកន្លែង បន្ទាប់ពីមានទំនាស់គ្នាជាមួយប្តី ដោយសារតែភ្លើងប្រច័ណ្ឌ ។ ការធ្វើអត្តឃាតនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២រសៀលថ្ងៃទី២៨ ធ្នូ នៅផ្ទះជួលលេខ៣៦៥ ក្រុមទី៣ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌឫស្សីកែវ ។ ស្ត្រីរងគ្រោះឈ្មោះផល ឡាក់ហួយ អាយុ១៩ឆ្នាំ ជាអ្នកបំរើការនៅផ្សារឡាក់គី មានស្រុកកំណើតភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
តាមប្រភពពីសមត្ថកិច្ចប៉ូលិសមូលដ្ឋានបានឱ្យដឹងថា ស្ត្រីរូបនេះបានចង.ក នឹងអាវ ភ្ជាប់ទៅនឹងផ្ទោង ក្នុងបន្ទប់ផ្ទះជួលរបស់ខ្លួន ដោយដាក់គន្លឹះពីក្នុង ។ តាមព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ មានអ្នកស្គាល់គ្នាម្នាក់បានធ្វើដំណើរទៅលេងបន្ទប់នារីរងគ្រោះ ដោយគោះទ្វារហៅ តែពុំឮការឆ្លើយតប ក៏បានដាក់ជណ្តើរឡើងមើលទៅក្នុងបន្ទប់ ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះចង.កស្លាប់ទៅហើយ ។ ភ្លាមនោះក៏បានទាក់ទងទៅម្តាយដែលធ្វើការនៅរោងចក្រ ហើយអ្នកនៅក្បែរខាងនាំគ្នាគាស់គន្លឹះទ្វារប្រុងជួយសង្គ្រោះ តែនាងបានស្លាប់បាត់ទៅហើយ ។
ប្រភពដដែលបន្តថា ស្ត្រីរូបនេះបានទាស់ទែងជាមួយប្តី កាលពី៤ថ្ងៃមុន ដោយសារតែប្រច័ណ្ឌ ដែលប្តីបានជូនមិត្តភក្តិទៅផ្ទះ ហើយបានដេកនៅក្រៅផ្ទះ១យប់ ។ ការទាស់ទែងគ្នានេះធ្វើឱ្យប្តីខឹងបានចាកចោលផ្ទះអស់ពីរយប់ ។
កាលពីព្រឹកថ្ងៃទី២៨ ធ្នូ នៅពេលដែលប្តីទៅធ្វើការ ស្ត្រីរូបនេះសុំទៅជាមួយ ហើយប្តីពុំឱ្យទៅ ក៏តូចចិត្តខ្លួនឯង បិទទ្វារផ្ទះចង.កសំលាប់ខ្លួនតែម្តង ។ តាមព័ត៌មានបញ្ជាក់ថា ស្ត្រីរូបនេះបានព្យាយាមចង.កសំលាប់ខ្លួន និងផឹកថ្នាំសំលាប់ខ្លួនចំនួន៣ដងមកហើយ តែត្រូវគេជួយទាន់ និងលើកនេះបានស្លាប់ដូចបំណង ៕
No comments:
Post a Comment