|
រូបភាព បរទេស
សិស្សស្រីដែលជាប់ជាបវរកញ្ញា |
និស្សិតស្រីខាងច្បាប់យុវនារី JUSTINE DE JONCKHEERE DE WEVELGEM (មានស្រុកកំណើតនៅតំបន់ FLANDRE ខាងលិច) ត្រូវបានជ្រើសរើសកាលពីយប់ថ្ងៃទី១០ មករា ជាបវរកញ្ញាប្រចាំឆ្នាំ២០១១របស់បែលហ្ស៊ិក។ កញ្ញា DE JONCKHEERE ចេះនិយាយ៣ភាសា គឺភាសាហុល្លង់ បារាំង អង់គ្លេស។ នាងសិក្សានៅសាលាច្បាប់ឆ្នាំទីមួយក្នុងសាកលវិទ្យាល័យ COURTRAIT ។ បេក្ខនារីជាប់ចំណាត់ថ្នាក់ទី២ គឺនាង CHLOE SAIVE អាយុ២០ឆ្នាំ មកពី VILLERS L’EVÊQUE ហើយចំណាត់ថ្នាក់លេខ៣បានទៅលើនាង LARISSA DE CASTRO អាយុ១៩ឆ្នាំនៅក្រុងសាំងនីកូឡាស់ (តំបន់ FLANDRE ខាងកើត)។ បេក្ខនារីទាំង២រូបនេះប្រហែលចាញ់ ដោយមិនចេះភាសាណាមួយផ្សេងទៀតក្រៅពីភាសារបស់ប្រទេស៕
No comments:
Post a Comment