ដោយ ៖ កោះឯករាជ្យ
កញ្ញាសុខ ពិសី (រូបថត សារ៉ាយ) |
ជួបជាមួយកោះសន្តិភាព កញ្ញាសុខ ពិសី បានសុំឱ្យជួយចុះផ្សាយបំភ្លឺសាធារណជន កុំឱ្យមានការយល់ច្រឡំចំពោះរូបនាង ព្រោះនាងបានដឹងថា សារព័ត៌មានកោះសន្តិភាពចុះផ្សាយតែព័ត៌មានពិតៗប៉ុណ្ណោះ ។ នាងបញ្ជាក់ថា សុរ៉ាមភូមិ គឺជាម្ចាស់ហាងថតរូបមួយ ហើយគេបានពឹងពាក់នាងឱ្យជួយថតរូបផ្សព្វផ្សាយនៅហាងថតរូបនោះ ។ ទន្ទឹមនោះ ដោយមានការរាប់អានគ្នាជិតស្និទ្ធដូចបងប្អូន រួមទាំងស្ថិតក្នុងអាជីព និងឧស្សាហ៍សំដែងរួមគ្នាផង ការទាក់ទង និងការជួបគ្នារវាងនាង និងសុរ៉ាមភូមិ គឺមានប្រាកដមែន ។ កញ្ញាសុខ ពិសី និយាយទាំងឆ្ងល់ថា បើនាងមិនដែលមានទំនាក់ទំនងស្នេហា សូម្បីតែបន្តិចជាមួយសុរ៉ាមភូមិ ដូច្នេះតើទស្សនាវដ្តីនោះបានព័ត៌មានពីណាមកចុះផ្សាយ ហើយតើគេយល់ទេថា ការចុះផ្សាយនោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនាងជាស្ត្រីខ្មែរ ។ នាងមិនបានបកស្រាយវែងឆ្ងាយចំពោះបញ្ហានេះទេ ដោយគ្រាន់តែបញ្ជាក់ជាចុងក្រោយថា ប្រសិនបើអ្នកសារព័ត៌មានចង់ដឹងព័ត៌មានពីនាង គឺនាងស្វាគមន៍ទទួល និងឆ្លើយគ្រប់ពេល ។ ពាក់ព័ន្ធនឹងការងារសិល្បៈវិញ កញ្ញាសុខ ពិសី ប្រាប់កោះសន្តិភាពថា នាងមមាញឹកច្រើន ។ ក្រៅពីថតបទចំរៀងនាងកំពុងតែថតឈុតខ្លះឡើងវិញ នៃខ្សែភាពយន្តរបស់ផលិតកម្មសាន់ដេ ដែលនាងដើរតួជាមួយលោកខេមរៈ សិរីមន្ត ។ នាងប្រាប់ថា ខ្សែភាពយន្តនេះបានថតស្ទើរតែចប់សព្វគ្រប់ហើយ ប៉ុន្តែដោយឈុតខ្លះមិនបានធ្វើឱ្យម្ចាស់ផលិតកម្មពេញចិត្ត ក៏តំរូវឱ្យថតឡើងវិញ ។ នាងមិនទាន់ឱ្យដឹងថា តើភាពយន្តដែលនាងកំពុងថតនោះគឺជារឿងអ្វីទេ ដោយគ្រាន់តែបង្ហើបថា វានិយាយពីជីវិតយុវជនសម័យថ្មីដែលកំពុងវង្វេងនឹងសំភារ និយម ហើយក៏លាយឡំឈុតឆាកខ្មោចខ្លះៗដែរ ។ នាងសង្ឃឹមថា ខ្សែភាពយន្តដែលផលិតដោយផលិតកម្មសាន់ដេ ហើយមានការចូលរួមសំដែងពីតារាភាពចំរៀងល្បីៗនៅផលិតកម្មសាន់ ដេនេះ នឹងទទួលបានជោគជ័យមិនខាន ៕
No comments:
Post a Comment