ខេត្តសៀមរាប ៖ ស្ត្រី៣នាក់មានចាស់- ក្មេងត្រូវបានជនមិនស្គាល់មុខកាប់ផ្តាច់ផ្តិលជាច្រើនកាំបិត បណ្តាលឱ្យស្លាប់ក្បែរៗគ្នា ក្នុងថ្លុកឈាម ដែលមើលទៅគួរឱ្យព្រឺរន្ធត់ពន់ពេក បង្កឱ្យមានការភ្ញាក់ផ្អើលមនុស្សម្នាច្រើនកុះករទៅចោមរោមមើល កាលពីវេលាម៉ោង៦ព្រឹកព្រលឹមថ្ងៃទី១០ មករា ២០១១ នៅផ្ទះតៀមលក់គ្រឿងទេសមួយកន្លែងស្ថិតក្នុងក្រុមទី៣ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ជាប់របងខាងក្រោយវិទ្យាល័យវត្តស្វាយ ក្រុងសៀមរាប ។
នៅខាងក្រៅផ្ទះកើតហេតុ ប្រជាពលរដ្ឋច្រើនកុះករ ត្រូវបានសមត្ថកិច្ចហាមឃាត់មិនចូលទៅខាងក្នុងទេ ដោយកំណត់ឱ្យឈរនៅត្រឹមខ្សែបន្ទាត់...នៅខាងក្នុងផ្ទះឯណោះវិញ ប៉ូលិសបានឱ្យដឹងជាជំហានដំបូងថា ស្ត្រី៣នាក់មានមនុស្សចាស់ និងនាងក្រមុំបានស្លាប់ក្បែរៗគ្នាដិតដាមដោយឈាមក្រាលគ្របកំរាល ឥដ្ឋ ហើយនៅលើដងខ្លួននៃសពគេឃើញមានសា្នមដាច់រយះច្រើនកន្លែង អាចត្រូវកាប់ដោយកាំបិតបុ័ងតោ ឬកាំបិតមុតណាមួយ...អីវ៉ាន់ក្នុងផ្ទះ (ផ្ទះលក់គ្រឿងទេស) មួយចំនួនត្រូវរាយប៉ាយ ហាក់បង្ហាញថា មុនពេលកាប់សម្លាប់ មានការប្រតាយប្រតប់គ្នាផងដែរ ។
ស្ត្រីរងគ្រោះបាត់បង់ជីវិតមាន ១-ឈ្មោះអេង លី អាយុ៧៨ឆ្នាំ ២-ឈ្មោះអេង មួយហ្គិច អាយុ៥០ឆ្នាំ ជាក្រមុំចាស់ ៣-ឈ្មោះអោក ស្រីនាង អាយុ១៨ឆ្នាំ...ប៉ូលិសមិនទាន់កំណត់ការបាត់បង់ទ្រព្យសម្បត្តិ នៅឡើយទេ ប៉ុន្តែបានសន្និដ្ឋានថា ករណីផ្តាច់ផ្តិលជីវិតនេះ ទី១-អាចផ្តើមឡើងពីការរំលោភសេពសន្ថវៈលើនាងអោក ស្រីនាង លុះបែកការណ៍ក៏កាប់សម្លាប់បំបិទដានតែម្តង ទី២-អាចជាករណីប្លន់ យកទ្រព្យសម្បត្តិ ព្រោះនៅជុំវិញតំបន់កើតហេតុសំបូរទៅដោយក្រុមក្មេងទំនើង, ប្រើប្រាស់គ្រឿងញៀន...។ អំពើមនុស្សឃាតដ៏សាហាវនេះអាចប្រព្រឹត្តឡើងប្រហែលម៉ោង៣ទៀ បភ្លឺ ហើយជនដៃដល់អាចមានគ្នាចាប់ពី២នាក់ឡើងទៅ ។
No comments:
Post a Comment