តំណាងរាស្ត្រមណ្ឌលកំពត របស់គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១១ បានទាមទារឲ្យរដ្ឋសភាកម្ពុជា ផ្តល់អភ័យឯកសិទ្ធិជូនលោកស្រីវិញ ក្រោយពេលដែលរដ្ឋសភាបានកាត់ប្រាក់ខែលោកស្រីគ្រប់ចំនួន ដើម្បីសងជំងឺចិត្តលោក ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជារួចមក។មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍រដ្ឋសភាជាតិកម្ពុជា លោក ជាម យៀប នៅថ្ងៃអង្គារ ទី១១ ខែមករា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងថា រដ្ឋសភាកម្ពុជា មិនអាចផ្ដល់អភ័យឯកសិទ្ធិឲ្យលោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី បាននៅឡើយទេ ពីព្រោះមិនទាន់មានសំណើពីមន្ត្រីយុត្តិធម៌។
ការបដិសេធមិនទាន់ផ្ដល់អភ័យឯកសិទ្ធិជូនលោកស្រី មូរ សុខហួរ ធ្វើឡើងបន្ទាប់ពីលោកស្រីបានស្នើសុំរដ្ឋសភាឲ្យផ្ដល់អភ័យឯក សិទ្ធិឲ្យលោកស្រីវិញ ពីព្រោះប្រាក់ជំងឺចិត្ត និងប្រាក់ផាកវិន័យដែលតុលាការបង្គាប់ឲ្យសងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងរតនាគារជាតិ ត្រូវបានរដ្ឋសភាកាត់ប្រាក់ខែរបស់លោកស្រីសងរួចរាល់អស់រួចរាល់ អស់ហើយ។
រដ្ឋសភាជាតិកម្ពុជា បានកាត់ប្រាក់ខែលោកស្រីចំនួន ១៦,៥លានរៀល តាមការបង្គាប់របស់តុលាការ ក្រោយពីលោកស្រីចាញ់ក្តីករណីបរិហារកេរ្តិ៍លោក ហ៊ុន សែន កាលពីឆ្នាំ២០០៩ រួចមក។
លោក ជាម យៀប បន្តទៀតថា ទោះបីលោកស្រី មូរ សុខហួរ បានបង់ប្រាក់ពិន័យរួចហើយក៏ដោយ រដ្ឋសភាជាតិត្រូវការសំណើរបស់ចៅក្រម និងក្រសួងយុត្តិធម៌ ទើបអាចរដ្ឋសភាផ្ដល់អភ័យឯកសិទ្ធិឲ្យលោកស្រី មូរ សុខហួរ វិញបាន ៖ «អត់មានកន្លែងណាដែលចែងថា ឲ្យសភាទៅជំរុញតុលាការ ឬស្អីណាទេ។ សាមីខ្លួនគាត់ទេ សួរតុលាការ ថា ឥឡូវខ្ញុំបង់រួចហើយ យ៉ាងម៉េចៗ ឲ្យតុលាការគេឆ្លើយទៅ»។
តុលាការក្រុងភ្នំពេញ កាលពីខែសីហា ឆ្នាំ២០១០ បានប្រកាសសាលក្រមឲ្យលោកស្រី មូរ សុខហួរ ចាញ់ក្ដីបណ្ដឹងបរិហារកេរ្តិ៍របស់លោក ហ៊ុន សែន ដោយចោទប្រកាន់លោកស្រី មូរ សុខហួរ ថា បានបរិហារកេរ្តិ៍រូបលោក បន្ទាប់ពីលោកស្រី មូរ សុខហួរ បានប្រកាសប្ដឹងលោក ហ៊ុន សែន ថា បានប្រើប្រាស់សម្ដីប្រមាថកិត្តិយសរបស់លោកស្រី។
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស កាលពីខែកក្កដា ឆ្នាំ២០១០ បានហៅករណីរបស់លោកស្រី មូ សុខហួរ ថា ជាករណីនយោបាយ។ ករណីនេះបានបង្ហាញថា ជាការប្រកាសអាសន្នចំពោះការធ្លាក់ចុះនៃសិទ្ធិសេរីភាពបញ្ចេញមតិ នៅកម្ពុជា។
អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ក៏បានចាត់ទុកលោកស្រី មូរ សុខហួរ ជាជនរងគ្រោះក្នុងការទាមទារយុត្តិធម៌សម្រាប់ខ្លួនលោកស្រី ដែលត្រូវបានលោក ហ៊ុន សែន ប្រើប្រាស់ពាក្យមិនសមរម្យប្រមាថលោកស្រី។
លោកស្រី មូរ សុខហួរ នៅថ្ងៃអង្គារ ទី១១ ខែមករា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ឲ្យដឹងថា រដ្ឋសភាត្រូវតែផ្ដល់អភ័យឯកសិទ្ធិឲ្យលោកស្រីវិញ ពីព្រោះរដ្ឋសភា បានកាត់ប្រាក់ខែលោកស្រីតាំងពីខែកក្កដា ឆ្នាំ២០១០ ហើយបានកាត់គ្រប់ចំនួន ១៦,៥លានរៀល កាលពីខែសីហា ឆ្នាំ២០១០ រួចហើយ។
លោកស្រី មូរ សុខហួរ មានប្រសាសន៍បន្ថែម ៖ «សភា ជាពិសេសសម្ដេចប្រធានសភាជាតិ គួរតែយកសិទ្ធិរបស់លោក ហើយតួនាទីរបស់លោកក្នុងការការពារសមាជិកសភាទាំង ១២៣រូបនេះ ឲ្យមានភាពស្មើគ្នា ហើយអ្វីដែលជាការរំលោភមកដល់សិទ្ធិសមាជិកសភាណាក៏ដោយ ក៏ជាការទទួលខុសត្រូវរបស់សម្ដេចប្រធានដែរ»។
តុលាការក្រុងភ្នំពេញ បានស្នើឲ្យរដ្ឋសភាកម្ពុជា កាត់ប្រាក់ខែតំណាងរាស្ត្រលោកស្រី មូរ សុខហួរ បន្ទាប់ពីលោកស្រីបានបដិសេធមិនបង់ប្រាក់ឲ្យលោក ហ៊ុន សែន តាមការបង្គាប់របស់តុលាការ។ នៅគ្រានោះ លោកស្រី មូរ សុខហួរ បានប្រកាសថា ហេតុផលដែលលោកស្រីមិនធ្វើតាមសេចក្ដីបង្គាប់បញ្ជារបស់តុលាការ គឺដោយសារលោកស្រីមានបំណងយកករណីក្ដីក្ដាំរបស់លោកស្រីផ្ទាល់ជាគំរូ ដើម្បីកែលម្អប្រព័ន្ធតុលាការនៅកម្ពុជា ដែលកំពុងកាត់ក្តីមានភាពលម្អៀង និងញាំញីទៅដោយឥទ្ធិពលនយោបាយ។ ទន្ទឹ
No comments:
Post a Comment