ឌុប​នាង​ទៅ​ផ្ទះ​ឆក់​ឱកាស​ល្អ​ចាប់នាងរំលោភ​បានសំរេច

ខេត្តបន្ទាយ​មាន​ជ័យ ៖ យុវ​ជន​ឡើង​.ក​​​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុកអង្គរ​បុរី ចាប់ឃាត់ខ្លួន​ដោយ​ជាប់​ចោទពីបទរំលោភ​​សេពសន្ថវៈ​បាន​​សំរេច​លើ​នារីម្នាក់​ មាន​អាយុ១៧ឆ្នាំ ។ ហេតុ​ការណ៍​នេះ​បានកើត​​ឡើង​កាល​ពីចន្លោះ​ម៉ោង​១១ ទៅ​ម៉ោង​១២​យប់​ថ្ងៃទី១២ មករា​ នៅ​ក្នុង​បរិវេណសាលា​បឋមសិក្សា​ព្រែកសំរោង ​​ស្ថិត ក្នុង​ភូមិព្រែក​សំរោង​ ឃុំរហាត់​ទឹក ស្រុក​មង្គល​បុរី ។ លោក​វរ​សេនីយ៍​ត្រី​ផុន សាលីម អធិការ​​នគរ​បាល​ស្រុក​មង្គលបុរី​បានឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែលសមត្ថកិច្ច​​ចាប់​ឃាត់ខ្លួននេះ​ឈ្មោះ​ពៅ​​ សំណាង ហៅ​ហ៊ីង អាយុ​១៨ឆ្នាំ ​នៅ​ភូមិ​ប្រឡាយ​ចារ ឃុំ​ចំណោម ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មាន​ជ័យ​ ។

ជន​នេះ​ជាប់​ចោទ​ពី​បទ​ចាប់នារីម្នាក់ អាយុ១៧ឆ្នាំ ​រំលោភ ។ ​ចំពោះ​ការ​ចាប់​ឃាត់​ខ្លួន​ឈ្មោះពៅ ​សំណាង ហៅ​ហ៊ីង​នេះ​គឺផ្អែក​ទៅលើ​បណ្តឹង​របស់​នារីរ​ង​គ្រោះ​ថ្ងៃទី១៤ មករា ដោយ​ប្តឹង​ថា ជន​ជាប់​ចោទ​​បាន​ឌុប​​ម៉ូតូ​​ថា​ នាំនាង​ទៅ​ផ្ទះ​ក្នុងសភាព​​ដែល​នាង​ស្រវឹង​​​ស្រា តែ​ជននេះ​មិន​​​នាំទៅ​ផ្ទះទេ​​
បែរ​ជា​ឌុ​ប​នាង​​ចូល​ក្នុងបរិវេណសាលា​បឋម​សិក្សា​ព្រែក​សំរោង
ហើយ​ចាប់នាង​រំលោភ​លើ​កៅ​អី​មុខ​អគារ​សិក្សារហូត​បាន​សំរេច​ទើបឌុបនាងទៅ​ផ្ទះ ។
លោក​អធិការ​ស្រុក​បានបន្ត​​ឱ្យ​ដឹង​ទៀត​ថា ​តាមចំលើយ​​របស់ជនជាប់​ចោទ​​បាន​សារភាព​ថា មុន​ដំបូង​រូបគេ​ និងបក្សពួក៤ ទៅ​៥​នាក់​អង្គុយ​ផឹក​ស៊ី​​​នៅ​ក្បាល​ស្ពាន​យោលក្នុង​ភូមិ​ប្រឡាយ​ចារ ។ ពេល​នោះនាង​រងគ្រោះ​ និងមិត្តភក្តិ​​​របស់គេ​ម្នាក់​ទៀត​​បាន​មក​ដល់​ក៏​ចូល​រួម​ផឹក​ជា​មួយ​ដែរ ។ ក្នុងនោះ​នារីរង​គ្រោះ​​មាន​សភាព​ស្រវឹង​ស្រា​យ៉ាង​ខ្លាំង​ ខ្លួន​ក៏​យក​ម៉ូតូជិះឌុប​នាង​មកផ្ទះ​ តែដោយ​ឱកាសល្អ និងយប់​ស្ងាត់​ផង​នោះ រូប​គេ​ក៏ឌុប​នាង​ចូល​ក្នុង​​សាលា​បឋមសិក្សា​​ព្រែ​កសំរោង​ ចាប់​នាង​រំលោភ​សេពសន្ថវៈ​​បាន​សំរេច​ទើប​ឌុបនាង​ទៅ​ផ្ទះ ។ លុះ​វេលាម៉ោង​៥​ល្ងាច ​ថ្ងៃទី១៤ មករា​ស្រាប់​តែ​ប៉ូលិសមកចាប់​ខ្លួន​តែម្តង ។ លោក​វ​រ​សេនីយ៍ត្រី​ផុន សាលីម ​បានបញ្ជាក់​ថា ​ផ្អែកតាម​បណ្តឹង​​ជនរងគ្រោះ​​ និងចំលើយ​សារ​ភាព​​របស់ជន​ជាប់​ចោទ​ ឈ្មោះ​ពៅ សំណាង ហៅ​ហ៊ីង ត្រូវ​បាន​រៀប​ចំ​កសាង​សំណុំ​រឿង​​​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​បន្ត ៕

No comments:

Post a Comment