ជ័យ​លាភី​យុវវ័យ​អូស្រ្តាលី​ដ៏​ឆ្នើម​បូជា​កម្លាំង​កាយ​ចិត្ត​ដើម្បី​អនាគត​កុមារ​ខ្មែរ

ក្នុងនាមជាយុវតីដ៏ស្រស់ស្អាត ធ្វើដំណើរទេសចរទៅប្រទេសកម្ពុជា កាលពីពេលប្រហែលជា
​៦ឆ្នាំកន្លងទៅនេះ កញ្ញា Tara Winkle បានជាប់ចិត្តអាណិតកុមារក្រីក្ររងទុក្ខវេទនាហើយ​ បានសម្រេចចិត្តមិនត្រឡប់មកអូស្រ្តាលីដែលជាប្រទេសកំណើតរបស់នាងវិញឡើយ។ កញ្ញា
Tara Winkler បានលះបង់នូវជីវិតដ៏រុងរឿង នៅទីក្រុងស៊ីដនីយ៍ ហើយបង្កើតអង្គការក្រៅ
រដ្ឋាភិបាលមួយ នៅក្នុងក្រុងបាត់ដំបង ដែលមានឈ្មោះថា Cambodian Children’s Trust
ឬហៅកាត់ថា CCT ដើម្បីបណ្ដុះបណ្ដាលកុមារខ្មែរ ដែលរងគ្រោះដោយការរំលោភបំពាន

គ្រប់រូបភាព។
នៅក្នុងកាយវិការទទួលស្គាល់នូវស្មារតីលះបង់ដើម្បីមនុស្សជាតិ និងជាពលរដ្ឋគំរូសម្រាប់យុវ
វ័យ រដ្ឋ New South Wales បានផ្ដល់ឥស្សរិយយសដល់កញ្ញា Tara Winkler ក្នុងឋានៈ
ជាយុវវ័យដ៏ឆ្នើមប្រចាំឆ្នាំ ២០១១ នៅក្នុងរដ្ឋ New South Wales ហើយកាលពីល្ងាចម្សិល
មិញ ពលរដ្ឋដ៏ឆ្នើមមកពីគ្រប់ដែនដី និងរដ្ឋនៅទូទាំងប្រទេសអូស្រ្តាលីបានទៅចូលរួមពិធី
ជ្រើសរើស យកពលរដ្ឋដ៏ឆ្នើមប្រចាំប្រទេសអូស្ត្រាលី ដោយឥស្សរិយយសនេះ បានទៅ
លោក Simon McKeon ដែលជាឥស្សរជនដ៏កម្រមួយរូប បូជាពេលវេលា ធនធាន និង
កម្លាំងកាយក៏ដូចជាប្រាជ្ញា ក្នុងបុព្វហេតុសប្បុរធម៌ ហើយសម្រាប់យុវវ័យ ដ៏ឆ្នើមប្រចាំ
ប្រទេសអូស្រ្តាលី បានទៅកញ្ញា Jessica Watson ដោយសារនាងបានជិះទូកក្ដោងតែ
ម្នាក់ឯង លើមហាសាគរដ៏ធំធេងនៅពាសពេញពិភពលោកនៅពេលនាងមានវ័យ ១៦ឆ្នាំ
ដោយចំណាយពេលនៅលើផ្ទៃជលសារអស់ ២១០ថ្ងៃ ដែលជាការឆ្លុះបញ្ចាំងនូវស្មារតី​
តស៊ូស្វិតស្វាញមិនរាថយ។

លោកអ្នកនាងកញ្ញា ឥឡូវនេះ ខ្ញុំសូមបង្វែរអារម្មណ៍ លោកអ្នកនាងកញ្ញាមកកញ្ញា Tara
Winkler វិញម្ដង។ ទោះបីជានាងមិនបានឥស្សរិយយសជាយុវវ័យដ៏ឆ្នើមប្រចាំប្រទេស
អូស្រ្តាលីក្ដី ក៏ឥស្សរិយសស យុវវ័យដ៏ឆ្នើមប្រចាំរដ្ឋ New South Wales នៅឆ្នាំ ២០១១
នេះ នាំមកនូវមោទនភាពយ៉ាងខ្លាំងសម្រាប់រូបនាង និងអង្គការ CCT នៅប្រទេសកម្ពុជា
ផងដែរ។ ហើយតទៅនេះ គឺជាបទសម្ភាសន៍ រវាងខ្ញុំប៊ុន ឡឺវីសីដា ជាមួយនឹងកញ្ញា Tara
Winkler នៅមុននេះបន្តិច នៅមុនពេលនាងឡើងយន្តហោះចេញពីរាជធានី Canberra
ត្រឡប់ទៅក្រុងស៊ីដនីយ៍វិញ ៖

No comments:

Post a Comment