កម្មករ​រោងចក្រ​កាត់ដេរប្រហែល​៧០០​​នាក់​​បាន​ទាមទារ​ចូល​ទៅ​ក្នុង​រោងចក្រ​មួយ​ដែល​បិទ​ជា​បណ្តោះ​អាសន្ន

កម្មកររោងចក្រកាត់ដេរប្រហែល៧០០នាក់បានទាមទារចូលទៅក្នុងរោងចក្រវាយនភណ្ឌ
មួយនៅក្នុងខណ្ឌសែនសុខក្នុងទីក្រុងភ្នំពេញកាលពីម្សិលមិញនៅពេលដែលរោងចក្រ នោះ
ត្រូវបានបិទជាបណ្តោះអាសន្ន។
កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សម្តីកម្មករទាំងនោះថា ពួកគេមានការបារម្ភថា រោងចក្រ
នោះអាចនឹងបិទជាអចិន្តៃ្រយ៍ និងមិនបើកលុយឧបត្ថម្ភឲ្យពួកគេ។ចៅសង្កាត់ទឹកថ្លាលោក តាន់ ណាវ៉ែន និយាយថា ប៉ូលិសបានចរចាជាមួយអ្នកគ្រប់គ្រង
រោងចក្រ PCCS Garment Ltd ដើម្បីអនុញ្ញាតឲ្យកម្មករចូលទៅក្នុងបរិវេណរោងចក្រដោយ​ សារតែកម្មករទាំងនោះបានបង្កឲ្យមានការកកស្ទះចរាចរណ៍នៅតាមមហាវិថី សហព័ន្ធរុស្ស៊ី។

កញ្ញា ចាន់ ស្រីពៅ តំណាងកម្មករមួយរូបនិយាយថា រោងចក្របានប្រាប់កម្មករថា រោងចក្រ
នឹងបិទពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែមករាដើម្បីធ្វើការជួសជុលបណ្តាញអគ្គិសនី។

កញ្ញា ចាន់ ស្រីពៅ បានឲ្យដឹងថា កម្មករមានការសង្ស័យថា រោងចក្រកំពុងបញ្ឈប់ដំណើរការ
ហើយកម្មករគ្រាន់តែចង់ដឹងថា រោងចក្រមិនបានដឹកឧបករណ៍ទាំងឡាយ នៅក្នុងរោងចក្រ
នោះចេញទេ។

លោកឡុង ផល្លី ប្រធានបុគ្គលិកនៅរោងចក្រនោះនិយាយថា រោងចក្រត្រូវការធ្វើការ ជួស
ជុល ហើយរោងចក្រក៏បានជូនដំណឹងដល់កម្មករជាមុនផងដែរ៕

No comments:

Post a Comment