ស្រឡាញ់​គ្នា​ទុំ​​មុន​ស្រគាល​ ម្តាយ​ខាង​ស្រី​ប្តឹង​ចោទ​រំលោភ​សេព​សន្ថវៈ​ត្រូវ​ចាប់​ខ្លួន

យុវ​ជន​ជាប់​ចោទ​ពី​បទ​​រំលោភ​សេព​
  សន្ថវៈ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ
ដោយ ៖ កោះឯករាជ្យ
រាជ​ធានី​ភ្នំ​ពេញ​ ៖ យុ​វ​ជន​​ម្នាក់​ត្រូវ​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្តិ៍​ ជ្រោយ​ចង្វា​ឱ្យ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែ​មករា ដោយ​ចោទ​ប្រកាន់ពី​បទ​​រំលោភ​សេព​សន្ថវៈ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ឫស្សី​កែវ​ ។ ទោះ​បី​មាន​ការ​ចោទ​ប្រកាន់​យ៉ាង​ណា​ក៏​ដោយ​ក្រុម​គ្រួសារ​ខាង​ប្រុស​បាន​អះ ​អាង​ថា នេះ​មិន​មែន​ជា​ការ​រំលោភ​ទេ គឺខាង​ស្រី​បាន​វេច​បង្វេច​ចុះ​ពី​ផ្ទះ​ទៅ​រួម​រស់​នៅ​លើ​ផ្ទះ​ខាង​ប្រុស​ ។ យុវ​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ​លឹង​ គឹម​ស៊័ង​ អាយុ​២១​ឆ្នាំ រស់​នៅ​ផ្ទះ​លេខ​១៦​E ក្រុម​ទី​៥ ភូមិ​ទី​២ សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ឫស្សី​កែវ​ ។ ចំណែក​​​ក្មេង​ស្រី​​នេះអះ​អាង​ថា​ មាន​អាយុ​​១៣​ឆ្នាំ​ ។
តាម​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្តិ៍​​ជ្រោយ​ចង្វា​បាន​ ឱ្យ​ដឹង​ថា យុវ​ជន​រូប​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែ​មករា បន្ទាប់​ពី មាន​ពាក្យ​បណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ ដែល​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈ​កូន​ស្រី​របស់​គាត់​កាល​ពី​វេលា​ យប់​ថ្ងៃ​ទី​២៨​ មករា ។

មន្ត្រី​ប៉ូលិស​រូប​នោះ​​ឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៨​ ខែ​មករា ក្មេង​ស្រីអាយុ​១៣​ឆ្នាំ​ បាន​ទូរ​ស័ព្ទ​ទាក់​ទង​ទៅ​ឈ្មោះ​លឹង គឹម​ស៊័ង ​ឱ្យ​ទៅ​ទទួល​ ហើយ​ពួក​គេ​ទាំង​ពីរ​ប្រុង​នាំ​គ្នា​រត់​ទៅ​ខេត្ត​សៀម​រាប​ តែ​គ្មាន​ប្រាក់​ក៏​នាំ​គ្នា​ទៅ​ដេក​​នៅ​ផ្ទះ​ខាង​ប្រុស និង​បាន​រួម​រ័ក​គ្នា​តែ​ម្តង​ ។​ លុះ​វេលា​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មករា ក្រុម​គ្រួសារ​ខាង​ប្រុស​បាន​ទៅ​ប្រាប់​ក្រុម​គ្រួសារ​ខាង​ស្រី​ ហើយ​ក្រុម​គ្រួសារ​ខាង​ស្រី​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមត្ថ​កិច្ច​តែ​ម្តង​​ ។​

តាម​យុវ​ជន​ជាប់​ចោទ​សារភាព​ឱ្យ​ដឹង​ថា ពួក​គេ​ទាំង​ពីរ​នាក់​ស្រឡាញ់​គ្នា​រយៈ​ពេល​១​ខែ​មក​ហើយ​ៗ តែង​តែ​ទំនាក់​ទំនង​គ្នា​តាម​ទូរ​ស័ព្ទ​ ។​ នៅ​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​២៨ ខែ​មករា សង្សារ​របស់​គេ​បាន​ទូរ​ស័ព្ទ​ប្រាប់​ឱ្យទៅ​​​ទទួលនាងតែ​គេ​ពុំ​ទាន់​បាន​ទៅ ​ទេ ។ បន្ទាប់​មក​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​នាង​ទូរ​ស័ព្ទ​​ម្តង​ទៀតទើប​រូប​​គេ​ទៅ​ទទួល​​នាង​ ។ ពួក​គេ​បំរុង​​នាំ​គ្នា​រត់​ តែ​រូប​គេ​ពុំ​មាន​ប្រាក់​ក៏​​នាំ​គ្នា​ទៅ​ដេក​នៅ​ផ្ទះ​របស់​គេ និង​បាន​​រួម​រ័ក​គ្នា​ម្តង​ ។
ទោះ​បី​ជា​មាន​ការ​ព្រម​ព្រៀង​គ្នា​រួម​ភេទ​ក៏​ដោយ ​គឺ​ច្បាប់​មិន​អនុញ្ញាត​​ទេ​ ព្រោះ​ខាង​ស្រី​ទើប​តែ​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ ៕

No comments:

Post a Comment