នាំសង្សារទៅរួមរ័កនៅវាលស្រែក្បែរផ្ទះ ននះននៀលអស់ចិត្តហើយ​ ​ហៅមិត្តភក្តិ៤នាក់ទៅរំលោភថែមទៀត

ខេត្ត​តា​កែវ​​ ៖ យុវ​ជន​ស្ទាវ​ជាប់​ចោទ​៣​នាក់​ក្នុង​ចំណោម​បក្ស​ពួក​៦​នាក់​​ត្រូវ​នគរ​បាល​ ស្រុក​ព្រៃ​កប្បាស​ឃាត់​ខ្លួន​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​នារី​រង​គ្រោះ​ដោយ​ ចោទ​ប្រកាន់​ពី​បទ​រួម​គ្នា​ចាប់​នាង​រំលោភ​រហូត​ឆ្អែត​ឆ្អន់​រៀង​ៗ​ខ្លួន​ ខណៈ​ជន​សង្ស័យ​ជា​សង្សារ ​លួង​លោម​ពួក​នាង​រួម​រ័ក​ រួច​រុញ​នាង​ឱ្យ​ទៅ​បក្ស​ពួករំលោភ​​បន្ថែម​ទៀត​។ ការ​ឃាត់​ខ្លួន​​​នេះធ្វើ​ឡើង​​ថ្ងៃ​ទី​២៦ មករា វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច​ នៅឃុំ​ព្រៃ​កប្បាស​ ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តា​កែវ​។
លោក​វរ​សេនីយ៍​ត្រី​ ជុំ ឈឿន អធិការ​នគរ​បាល​ស្រុក​ព្រៃ​កប្បាស​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ជន​សង្ស័យ​​៣​នាក់​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នោះ​១-ឈ្មោះ​នឹម ឌុល​ អាយុ​១៨​ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំង​ក្រូច​ ឃុំ​ព្រៃ​កប្បាស​, ២-ឈ្មោះ​សែន សារិះ ហៅ​ពក​ អាយុ​២៣ឆ្នាំ​ និង​៣-ឈ្មោះ​ញ៉ែម ភឿន អាយុ​​១៧​ឆ្នាំ ២​នាក់​នេះ​រស់​នៅ​ឃុំ​កើត​ហេតុ។ ចំណែក​​៣នាក់​ទៀត​​ដែល​រត់​គេច​ខ្លួន​នោះ​១-​ឈ្មោះ​​ឆេង សុភាព​ ​អាយុ​១៨​ឆ្នាំ​, ២-ឈ្មោះ​លេ ពិសិដ្ឋ​ អាយុ​២២​ឆ្នាំ និង៣-ឈ្មោះ​ថៅ ផានិត អាយុ​២៤​ឆ្នាំ អ្នក​ទាំង​៣​ រស់​នៅ​ភូមិ​ពេជ្រ​ចង្វា ឃុំ​ព្រៃ​កប្បាស​។

លោក​អធិការ​ស្រុក​បន្ត​ទៀត​ថា នារី​រង​គ្រោះមាន​២​នាក់​ ប៉ុន្តែ​​​មក​ប្តឹង​តែ​ម្នាក់​ទេ ដោយ​សារ​ក្រុម​ជន​សង្ស័យ​​ដើរ​និយាយ​​ធ្វើ​ឱ្យ​បែក​ការណ៍​។​ ​នារី​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​សង្សារ​របស់​ខ្លួន​​លួង​លោម​នាំ​ទៅ​វាល​ ស្រែ​ចំងាយ​ពី​ភូមិ​២០០​ម៉ែត្រ​ ហើយ​កៀក​កើយ​រួម​រ័កទាំង២​​គូ។ ពេល​រួច​រាល់​ហើយ​ក្រុម​សង្សារ​កំហូចបាន​ហៅ​មិត្ត​ភក្តិ​របស់​គេ​​៤​នាក់​ ទៀត​ទៅ​ចាប់​រំលោភ​ពួក​នាង ដោយ​ផ្លាស់​ប្តូរ​គ្នា​ទៅ​វិញ​ទៅ​មក​តាំង​ពី ម៉ោង​៩​យប់​ ថ្ងៃ​​ទី​១៨​ មករា ដល់​ម៉ោង​៣​រំលងអធ្រាត្រ​ ​ថ្ងៃ​ទី​១៩ មករា ដដែល​ ។

នៅ​ចំពោះ​មុខ​ប៉ូលិស​ជន​សង្ស័យ​ទាំង​​៣​នាក់​​បាន​សារ ​ភាព​​ថា ពួក​គេ​ចាប់​​រំលោភ​នារីទាំង​២​នាក់​​ ដោយ​ខ្លះ​រំលោភ​បាន​៥​ដង​ ខ្លះ​២​ដង ខ្លះ​៤​ដង​។ នៅ​ថ្ងៃ​ទី​២៨ មករា ​ប៉ូលិស​បាន​បញ្ជូន​ជន​ជាប់​ចោទ​ទាំង​៣​នាក់​ទៅ​សាលា​ដំបូង​ខេត្ត​​ដើម្បី​ កាត់​ទោស​តាម​ច្បាប់​ ឯ​៣​នាក់​ទៀតកំពុង​ស្រាវ​ជ្រាវ​តាម​ចាប់​ខ្លួន​។

នារី​រង​គ្រោះ​ទាំង​២នាក់​នេះ​ ម្នាក់​អាយុ​១៨​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១៧​ឆ្នាំ​។ នេះ​ជា​ការ​​ចាប់​រំលោភ​បែប​​ពាលា​​អាវ៉ា​សែ​មួយ​គួរ​ឱ្យ​ស្អប់​​ខ្ពើម​​ បំផុត​ ហើយក៏​ជា​មេ​រៀន​ផង​ដែរ​សំរាប់​យុវ​វ័យ​នានា​ដែល​ភ្លើត​ភ្លើន​នឹង​ស្នេហា ​ស្រវា​ប៉ះ​ចំ​សង្សារ​ហេង​ស៊យ ​ពិត​ជា​បំផ្លាញ​អនា​គត​ខ្លួន​ឯង​បែប​នេះ​។ តាម​ប្រភព​ព័ត៌​មាន​ថា ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​៣​នាក់​ដែល​ឃាត់​ខ្លួន​នោះ​​ នៅមិន​ទាន់​ដឹង​ថា ណា​មួយ​ជា​សង្សារ​ទេ ដោយ​សារ​តែ​ការ​សាក​សួរ​មិន​ព្រម​ឆ្លើយ​ ហើយ​សមត្ថ​កិច្ច​​​កំពុង​ចាត់​ការ​សាក​សួរ​នៅ​ឡើយ​៕
ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment