សកម្មភាព ១០ យ៉ាងបញ្ជក់ថាគេស្រឡាញ់អ្នកស្មោះ


       ជួនកាលបុរសពោលពាក្យផ្អែមល្ហែមសារភាពពាក្យពេចន៍ ស្នេហាប្រាប់អ្នក បងស្រឡាញ់អូនតែម្នាក់ រាប់រយពាន់ដងក្នុងខណៈ ដែលបេះដូងគេក៍មានផ្ទុកស្រីដទៃទៀតជាច្រើននាក់សម្រាប់ឱ្យគេ
ពោលពាក្យដូចគ្នានេះដែរ។ ពាក្យសម្ដីបុរសពិតជាមិនគួរឱ្យជឿមែនតែបើគេបង្ហាញឱ្យអ្នក ឃើញនូវសកម្មភាព ១០យ៉ាងដូចខាងក្រោមនេះបញ្ជាក់ថាគេស្រឡាញ់រូបអ្នកដោយស្មោះ មែនហើយ។        ១- ទូរស័ព្ទរកអ្នករៀងរាល់ថ្ងៃដោយមិនចេះធុញទ្រាន់និងមិនស្ដាយថ្លៃទូរស័ព្ទព្រោះតែ គ្រប់ដង្ហើមចេញចូលរបស់គេគឺមានរូបអ្នកនៅក្នុងអារម្មណ៍ជានិច្ច។
      
២- គេស្ម័គ្រចិត្តធ្វើជាអ្នកបើកបរជូនអ្នកទៅណាមកណាគ្រប់ពេលវេលា។
      
៣- គេចំណាយពេលក្នុងថ្ងៃឈប់សម្រាករៀងរាល់សប្ដាហ៍មកលើការណាត់ជួបអ្នក ដោយសុខចិត្តកាត់ផ្ដាច់ពីក្រុមមិត្តភក្ដិឬសកម្មភាពផ្សេងៗដែលគេធ្លាប់ចូលចិត្តព្រោះរូបអ្នក សំខាន់ជាងអ្វីៗទាំងអស់សម្រាប់គេ។
      
៤- គេតែងតែមានវត្ថុអនុស្សាវរីយ៍ផ្សេងៗមកជូនអ្នកព្រោះគេស្រឡាញ់អ្នកហើយខំយក ចិត្តអ្នក។
      
៥ - គេនិយាយប្រាប់អ្នកនូវប្រវត្តិផ្សេងៗរបស់គេដោយមិនលៀមតាំងពីតូចក្រូចឆ្មារ រហូតដល់ធំ ឬ សូម្បីតែរឿងរបស់អតីតសង្សារក៏គេនិយាយប្រាប់អ្នកដែរ។
      
៦- គេនាំអ្នកទៅផ្ទះរបស់គេដើម្បីណែនាំឱ្យឪពុកម្ដាយនិងបងប្អូនរបស់គេបានស្គាល់ រូបអ្នក ព្រោះគេបានកំណត់ណត់ហើយថា រូបអ្នកគឺជាគូអនាគត់របស់គេ។
      
៧-គេមិនដែលភ្លេចរឿងរ៉ាវផ្សេងៗទាក់ទងនឹងរូបអ្នកឡើយដូចជារឿងចំណូលចិត្ត និង រឿងមិនចូលចិត្តរបស់អ្នក។
      
៨- គេមិនដែលមានអាថ៌កំបាំងលាក់លៀមចំពោះរូបអ្នកឡើយ។
      
៩- គេធ្លាប់បង្កើតប្រាប់អ្នកជាប្រចាំអំពីរឿងជីវិតគូស្រករឬការកសាងសុភង្គលគ្រួសារ។
      
១០- គេអាចរង់ចាំអ្នកបានគ្រប់ពេលវេលាព្រោះស្នេហាពិតជាធ្វើឱ្យគេគ្មានគំនិតគិតចង់ ឆក់កណ្ដៀតកេងប្រវ័ញ្ចលើព្រហ្មចារីឬខ្លួនប្រាណរបស់អ្នកទេ។គេអាចទ្រាំរង់ចាំបានរហូតដល់ ថ្ងៃរៀបការដោយមិនដែលមានកាយវិការបង្ខិតបង្ខំអ្នកឱ្យប្រគល់ខ្លួនប្រាណទៅឱ្យគេទេ៕

No comments:

Post a Comment