ភាសាចិត្តភាសាស្នេហ៍


       កាយវិការបុរសប្រៀបដូចភាសានិយាយឱ្យដឹងពីជម្រៅចិត្ត របស់គេ។ជួយកាលកាយវិការរបស់អាចប្រាប់បានថា គេកំពុង ប្រាថ្នាលើរូបអ្នក។
       ១ ផ្អៀងក: នេះគឺជាសញ្ញាបញ្ជាក់ប្រប់ថាបុរសម្នាក់នេះធ្លាក់ចូលអន្លង់មន្តស្នេហ៍របស់ អ្នកយ៉ាងអស់ពីបេះដូង។ ពេលគេនិយាយមកកាន់អ្នកករបស់គេនឹងផ្អៀងទៅខាងឆ្វេង ឬ ខាងស្ដាំ។ បណ្ឌិត ដេរីដធី គីហ្វវេន នាយកគ្រប់គ្រងមជ្ឈមណ្ឌលសិក្សាដោយមិនប្រើសូរ សៀងប្រាប់ថាកាយវិការលេងសើចបែបនេះគឺជាកាយវិការបែបកូនរបស់គេ ដែលចង់បញ្ជាក់ ប្រាប់អ្នកថា ខ្ញុំពុំមែនជាមនុស្សដ៏មានគ្រោះថ្នក់ទេ...ចូលមកក្បែរខ្ញុំចុះ
      
២ លាត្រដាងបាតដៃ : នៅពេលបុរសលាត្រដាងបាតដៃនៅចំពោះមុនអ្នកអ្នកគួរតែដឹង ថាគេកំពុងចាប់ចិត្តលើអ្នកហើយជាពិសេសបើគេដាក់ដៃចុះទាប។
      
បណ្ឌិត គីហ្វវេន បកស្រាយថា គេកំពុងលូកដៃទៅរកមនុស្សដែលគិនិយាយជាមួយ ដោយក្តីព្យាយាមចង់ផ្សារភ្ជាប់នោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះគ្នា
      
អ្នកដែលគួរឱ្យចាប់អារម្មណ៍ទៅទៀតនោះ គឺខួរក្បាលរបស់ស្ត្រីនឹងឆ្លើយតបជាមួយ កាយវិការរបស់ដៃហើយអ្នកនឹងដឹងបានពីស្នេហាដែលគេមានចំពោះអ្នក។
      
៣ បើអ្នកនៅមិនទាន់ដឹងថាគេឆ្កូតវង្វេងនឹងរូបអ្នក ឬ អត់ទេនោះអ្នកមិនគួរមើលរំលង កាយវិការលើកស្មារបស់បុរសឡើយ។ គីហ្វវេន បញ្ជាក់ថាស្មាគឺជាសញ្ញាបង្ហាញប្រាប់ យ៉ាងល្អព្រោះសាច់ដុំនៅត្រង់នេះតភ្ជាប់ទៅនឹងអារម្មណ៍ក្នុងខួរក្បាលដោយឆ្លងកាត់តាម សរសៃប្រសាទពិសេស។
      
គីហ្វវេនពន្យល់ថា សាច់ដុំនឹងឡើងរឹងហើយលើកឡើងដោយឯកឯងនៅពេលមាន អារម្មណ៍ស្ទះនៅខាងក្នុង
      
៤ លើកចុងចញ្ចើម: នៅពេលដែលបុរសរាក់ទាក់មនុស្សដែលគេមានចិត្តជាមួយ ឬ មានមនោសញ្ចេតនាពាក់ព័ន្ធខ្លះៗ នោះគេនឹងលើកចិញ្ចីមដាក់ចុះវិញព្រមទាំងជ្រួញថ្ញាស ផង។ នេះជាការពន្យល់ប្រាប់របស់ គីហ្វវេន។ តែអ្នកត្រូវតាមពិនិត្យមើលផង ទើបបាន ឃើញសញ្ញាដែលក្រុមអ្នកមនុស្សវិទ្យាហៅថា ចិញ្វើមឥតស្រមោល ឬចញ្ចើមផ្លេកបន្ទោរ ព្រោះវាកើតឡើងយ៉ាងលឿនហើយរលាយបាត់ស្រមោលតែម្ដង

No comments:

Post a Comment