១០វិធីធ្វើឲ្យនារីមានមន្តស្នេហ៏សម្បូរប្រុសចែចង់


       នារីដែលមានរូបសម្រស់ស្រស់ស្អាត មិនប្រាកដថាសម្បូរប្រុស ចែចង់នោះតែ ព្រោះថាបុគ្គលិកលក្ខណៈទាក់ទាញគួរឲ្យចង់ចូលជិត ក៏ជាចំណុចសំខាន់ដែរ។ ដូច្នេះ តើធ្វើយ៉ាងណាទើបក្លាយជានារីដ៏
មានមន្តស្នេហ៏ សម្បូរបុរសចង់ចូលជិតមកចែចង់នោះ?       ផ្តល់សញ្ញាតាមបែបធម្មជាតិ
      
អ្នកវិទ្យាសាស្រ្តបានណែនាំថា ប្រសិនបើអ្នកចង់ឲ្យបុរសណាម្នាក់ចូលមកចែចង់អ្នកនោះ គឺត្រូវអង្គុយដោយឲ្យផ្ចិត និងជង្គង់បែរទៅរកបុរសនោះខណៈដែលមាត់ នៅតែនិយាយលេង ជាមួយមិត្តភក្តិ ហើយធ្វើដូចជាអ្នកមិនបានតាំងចិត្តដាក់ជើងបែរទៅរកគេ។ នៅពេលដែល បុរសនោះក្រឡេកឃើងជើងដ៏សិចស៊ីរបស់អ្នក គេប្រាកដជាទប់ចិត្តមិនបាន ហើយចូលមក ចែចង់អ្នកមិនខាន។ ប៉ុន្តែក្នុងករណីដែលអ្នកមានក្បាលពោះធំនោះ ត្រូវព្យាយាមបំផតក្បាល ពោះផង។ ម៉្យាងវិញទៀតអ្នកមិនត្រូវដាក់ជើងនិងជង្គង់បែរទៅរកទ្វារនោះទេ ព្រោះវានឹងធ្វើ ឲ្យគេយល់ថាអ្នកចង់រត់គេច ជាជាងចង់និយាយជាមួយមនុស្សប្លែកមុខដូចគេ។
      
ប្រសព្វខ្សែភ្នែកដ៏មានមន្តស្នេហ៏
      
ប្រសិនបើចៃដន្យខ្សែភ្នែកអ្នកទាំងពីរប៉ះគ្នានោះ អ្នកត្រូវញញឹមយ៉ាងស្រទន់ដាក់គេធ្វើដូច ជាអ្នកនឹងគេធ្លាប់ស្គាល់គ្នានៅកន្លែងណាមួយពីមុនមកអញ្ចឹង។ប្រសិនបើគេចាប់អារម្មណ៏អ្នក នោះគេប្រាកដជាចូលមកសាកសួរអ្នកជាមិនខាន។ ប៉ុន្តែមិនត្រូវញញឹមមាត់ធំពេក ឬបោយ ដៃដាក់គេនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកបាក់មុខបាន ប្រសិនបើគេងាកទៅនិយាយប្រាប់មិត្ត ភក្តិគេថានាងម្នាក់នោះ ច្រឡំមនុស្សហើយ!។ អ្នកត្រូវចាំថាប្រសិនបើអ្នកគ្រាន់តែញញឹម នោះគេប្រាកដជាមានអារម្មណ៏សង្ស័យក្នុងចិត្ត ប៉ុន្តែប្រសិនបើអ្នកធ្វើដូចជាស្គាល់គេច្បាស់ នោះគេប្រាកដជារត់គេចជាមិនខាន។
      
ម្រាមដៃសញ្ញាស្នេហ៏
      
នៅពេលដែលមានអារម្មណ៏ថា គេចេះតែក្រឡេកមើលមកអ្នកនោះ អ្នកត្រូវដាក់ដៃលើ ភ្លៅហើយយកម្រាមដៃចង្អុលគួបជាមួយម្រាមមេដៃ ជាសញ្ញាថា OK។ អ្នកចិត្តវិទ្យាបាន ណែនាំថា នៅពេលដែលបុរសក្រឡេកឃើញសញ្ញានេះ គេនឹងមានអារម្មណ៏ថា ប្រសិនបើ ចូលមកនិយាយជាមួយអ្នក គេប្រាកដជាមិនត្រូវអ្នកជេរប្រទេច ឬបណ្តេញចេញឲ្យខ្មាស់គេ នោះទេ ព្រោះគ្រប់យ៉ាងគឺអូខេ ហើយ។ ប៉ុន្តែ មិនត្រូវដាក់ដៃបែបនោះជាប់រហូតតែព្រោះ មើលទៅដូចជា ចម្លែកពេក។
      
៤​ សិចស៊ីល្មមៗ
      
ការតែងខ្លួនសិចស៊ីពេក ប្រៀបដូចជាការបណ្តញបុរសល្អៗពីក្នុងជីវិតរបស់អ្នកហើយ មានតែបុរសជើងល្អប៉ុណ្ណោះ ដែលមកចែចង់អ្នក។ ម៉្យាងទៀត ការស្លៀកពាក់សិចស៊ីពេក ឬតុបតែងខ្លួនខ្លាំងពេក អាចនឹងធ្វើឲ្យបុរសមិនហ៊ានតែចូលមកចែចង់អ្នកវិញ ព្រោះបារម្ភថា បើហ៊ានតែចូលទៅនិយាយជាមួយស្រួលមិនស្រួល អាចនឹងត្រូវអ្នកជេរ ឲ្យខ្មាសគេក៏ថាបាន។ ហេតុនេះ អ្នកគួរស្លៀកពាក់សិចស៊ីល្មមៗទៅបានហើយ ត្រឹមតែពាក់អាវដែខ្សែ មិនបង្ហាញ គល់សុដន់ ពាក់អាវធម្មតា តែស្លៀកសំពត់ខ្លីលើជង្គង់ជាដើម។ ការតុបតែងខ្លួនរបៀបនេះ គេហៅថា សិចស៊ីដោយមិនបានតាំងចិត្ត និងជានារីមានមន្តស្នេហ៏ទាក់ទាញ គួរឲ្យស្រលាញ់ ហើយគ្មាន បង្កប់ពិសពុល។
      
សម្លៀកបំពាក់ជ្រួញបន្តិចបន្តួច
      
សម្លៀកបំពាក់ដែលមានភ្លឺ អ៊ុតបានស្អាតបាតនឹងធ្វើឲ្យគេយល់ថា អ្នកជានារី ម៉ឹងម៉ាត់ ប្រាកដប្រជាគួរឲ្យខ្លាច។ ហេតុនេះ ប្រសិនបើចង់ក្លាយជាទេពធីតាដ៏ទន់ភ្លន់នោះ គួរស្លៀក ពាក់ខោអាវដែលជ្រួញបន្តិចបន្តួចក៏មិនអីដែរ។ ប៉ុន្តែមិនត្រូវជ្រួញាពេករហូតមើលឃើញច្បាស់ នោះទេ។
      
ស្លៀកពាក់ពណ៌សាមញ្ញ
      
សម្រាប់អ្នកដែលមានបុគ្គលិកលក្ខណៈមិនសូវខ្លាំងក្លានោះ គួរពាកអាវពណ៌ ប្រផេះ មានស្នូតបន្តិចបន្តួច ព្រោះវានឹងធ្វើឲ្យអ្នក ក្លាយជានារីដែលអាចឲ្យបុគ្គលិកលក្ខណៈខ្លាំងក្លា នោះ គួរពាក់អាវដែលមានលេងម៉ូដ ដើម្បីធ្វើឲ្យខ្លួនអ្នក កាត់តែមានមន្តស្នេហ៏ថែមទៀត។
      
បង្អូតស្មា ដុតរោលបេះដូច
      
ប្រសិនបើអ្នកចង់បញ្ចេញសាច់ បង្អួតភ្នែកបុរសនោះ ស្មាគឺជាផ្នែកដែលស័ក្តិសមបំផុត សម្រាប់អួតបង្ហាញ ព្រោះនៅពេលដែលក្រឡេកឃើញសាច់ស្មាដ៏សខ្ចីរបស់អ្នក បុរសៗនឹង ប្រមើស្រមៃទៅដល់ផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នក ដោយស្វ័យប្រវត្តិដោយពុំចាំបាច់ ដល់ទៅស្លៀកពាក់សិចស៊ី បញ្ចេញផ្ចិតនោះទេ។ ប្រសិនបើអ្នកចាប់អារម្មណ៏បុរសណាម្នាក់ នៅពេលដែលពាក់អាវបញ្ចេញសាច់ស្មានោះត្រូវពត់ខ្លួនបន្តិច ហើយបែរស្មារទៅរកបុរសនោះ ព្របទាំងប្រសព្វកែវភ្នែកជាមួយគេ បុរសនោះ អាចនឹងស្រក់ទឹកមាត់ ដោយមិនដឹងខ្លួនក៏ថា បាន។ ប៉ុន្តែក្នុងករណីដែលស្មារបស់អ្នក មានកើតមុននោះ អ្នកមិនត្រូវប្រើវិធីនេះទេ។
      
បើកចិត្តឲ្យទូលាយ
      
បរិវេណ-ក គឺជាផ្នែកនៃរាងកាយដែលអ្នកត្រូវបើកចំហជាប្រចាំ ប្រសិនបើអ្នកមិនចង់ឲ្យ បុរសរត់គេចចេញពីអ្នក ព្រោះថា ក គឺជាផ្នែកដែលតភ្ជាប់ទៅដល់បេះដូង។ ហេតុនេះប្រសិន បើអ្នកពាក់អាវបិទកជិតនោះ អ្នកនឹងក្លាយទៅជាមនុស្សដែលពោរពេញដោយអាថ៌កំបាំង ពិបាកប៉ាន់ស្មាន និងមិនគួរឲ្យទុកចិត្តធ្វើឲ្យប្រុសៗមិនហ៊ានចូលមកជិត។ ទោះជាយ៉ាងនេះ ក្តីក៏មិនមែនបានសេចក្តីថា អ្នកមិនគួរប្រើកន្សែនរុំកនោះទេ ព្រោះនៅពេលប្រើកន្សែរុំ កអ្នក អាចពាក់អាវកស្រួចដើម្បីបង្ហាញសាច់បរិវេណទ្រូង នៅពីក្រោមកន្សែងរុំកបានធ្វើឲ្យអ្នកកាន់ តែមានមន្តស្នេហ៏មួយកម្រិតទៀត។
      
ប្រើយុទ្ធសាស្រ្តជំរុញការចាប់អារម្មណ៏
      
ប្រសិនបើអ្នកមានឱកាសអង្គុយរួមតុជាមួយបុរសដែលអ្នកពេកចិត្តតែពីរនាក់ នោះអ្នក មិនត្រូវប្រញាប់យកដៃទៅប៉ះគេនោះតែ ព្រោះវាធ្វើឲ្យគេមានអារម្មណ៏ខ្លាចអ្នក ក៏ថាបាន។ ប៉ុន្តែអ្នកត្រូវជំរុញការចាប់អារម្មណ៏របស់បុរស ដោយធ្វើអ្វីតែពាក់កណ្តាលទំហំចិត្តរបស់អ្នក បានហើយ ដូចជា ប្រសិនបើអ្នកចង់យកដៃទៅវាយជើតគេនោះ ត្រូវលូកដៃទៅជិតដល់ ហើយដកដៃមកវិញ នោះវានឹងធ្វើឲ្យគេអស់សង្ឃឹម តែក៏មានចិត្តរំពឹងចង់បានតទៀតហើយ ប្រសិនបើអ្នកចង់ដាក់ដៃលើភ្លៅគេនោះ ត្រូវដាក់ដៃត្រង់ពាក់កណ្តាលតុធ្វើឲ្យគេមានអារម្មណ៏ ចង់លូកដៃមកក្រសោបដៃរបស់អ្នក។ ទោះយ៉ាងណាអ្នកមិនត្រូវលូកដៃ ដកដៃញឹកញាប់ ពេកទេ ព្រោះគេអាចនឹងស្មានថា អ្នកសរសៃទាញក៏ថាបាន។
      
១០ ឱនមុខបន្តិចកាត់តែមានភាពទាក់ទាញ
      
បើទោះជាអ្នកមានសម្រស់ដូចទេពធីតាចុះពីឋានសួគ៌ក៏ដោយ ក៏អ្នកមិនត្រូវអង្គុយងើប មុខរហូតនោះដែរ ព្រោះប្រសិនបើអ្នកអង្គុយរាងឱនមុខបន្តិច ធ្វើឲ្យផ្នែកខ្លះនៃផ្ទៃមុខត្រូវបិទ បាំងក្រោមស្បៃងងឹតនោះ វានឹងធ្វើឲ្យអ្នកក្លាយជានារីកាន់តែគួរឲ្យស្រលាញ់ និងកក់ក្តៅថែម ទៀត។ ប៉ុន្តែមិនត្រូវឱនមុខរហូត មិនបានក្រឡេកមើលអ្នកដទៃ ឬឱនមុខខ្លាំងរហូតអ្នកដទៃ មើលមិនឃើញភាពស្រស់ស្អាតនៃផ្ទៃមុខរបស់អ្នកនោះទេ៕

No comments:

Post a Comment