ពន្យាកំណើតតាមភាពយន្តមានប្រសិទ្ធជាងតាមព័ត៌មាន


       តាមការស្រាវជ្រាវផ្សព្វផ្សាយតាមអ៊ីនធើណេតរបស់Humam Communication Research បានសាល្បឲ្យនិសិត្ស ៣៥៣នាក់អាយុ ពី១៨-២៥ឆ្នាំមើលព័ត៌មាន ឬភាពយន្តយុវវ័យដែលមានចំណង់ជើង
ថា The O-C ដែលមានអត្ថន័យពាក់ព័ន្ធនឹងការមានផ្ទៃពោះដូចគ្នា លទ្ធផលឃើញថា ២ សប្តាហ៏ក្រោយមកស្រ្តីដែលមើលភាពយន្ត មានទំនោរដាក់ផែនការពន្យាកំណើតច្រើនជាង អ្នកដែលមើល ព័ត៌មាន។        អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងយល់ឃើញថា មនុស្សខ្លះរមែងតែងតែប្រឆាំងនៅពេល ដែលត្រូចគេបង្គាប់បញ្ជា ប៉ុន្តែអត្ថន័យដែលបង្កប់នៅក្នុងសាច់រឿងអាចយកឈ្នះចិត្តមនុស្ស ទាំងនោះបាន។ ក្រៅពីនេះអ្នកដែលមានភេទសម្ព័ន្ធដោយមិនបានការពារ មានអារម្មណ៏ថា ខ្លួនឯងរឹងប៉ឹង និងប្រហែលជាគ្មានរឿងអ្វីកើតឡើងទេ រហូតដល់ពេលដែលពួកគេសន្សំបាន បទពីសោធន៏តាមរយៈភាពយន្ត អត្ថន័យដែលបង្កប់នៅក្នុងភាពយន្តនោះ អាចផ្លាស់ប្តូរទង្វើ របស់គេបាន ខណៈដែលការប្រាប់ត្រង់ៗ គ្មានប្រសិទ្ធភាព៕

No comments:

Post a Comment