|
រូបភាព បរទេស
នាងម៉ាលីកា មេណាដ |
៥សប្តាហ៍ បន្ទាប់ពីផ្ទេរមកុដបវរកញ្ញាបារាំងឱ្យដល់នាង BRESTOISE LAURY THILLEMAN នាងម៉ាលីកា មេណាដ អាយុ២០ឆ្នាំ ដែលជាប់ជាបវរកញ្ញាបារាំង២០១០ កាលពីថ្ងៃទី៥ ធ្នូ ឆ្នាំ២០០៩ បានឈានជើងចូលប្រឡូកក្នុងទូរទស្សន៍ម្តង។ នាងម៉ាលីកា មេណាដ នឹងធ្វើជាពិធីការិនីនៃកម្មវិធី «ប៉ារីសយល់ពីអ្វីទាំងអស់» ជាកម្មវិធីផ្សាយរៀងរាល់ព្រឹកថ្ងៃអាទិត្យវេលាម៉ោង១០ និង៥០នាទី តាមទូរទស្សន៍តំបន់ «FRANCE-3 ILE-DE FRANCE»។ ការជួបនាងដំបូងតាមកម្មវិធីទូរទស្សន៍នេះ គឺការចាក់ផ្សាយនាថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១១។
បវរកញ្ញា បារាំងឆ្នាំ២០១០រូបនេះតែងប្រាថ្នាចង់ក្លាយជាអ្នកកាសែត។ នាងនិយាយថា ខ្ញុំស្រឡាញ់កម្មវិធីទូរទស្សន៍នេះ ហើយសំរាប់កាសែតសរសេរខ្ញុំក៏ចង់សរសេរខ្លាំងដែរ។ កាលពីឆ្នាំទៅមិញ ខ្ញុំមានបទពិសោធន៍មួយចំនួនហើយ៕
No comments:
Post a Comment