ប្រវត្តិ​​ថ្ងៃ​​បុណ្យ​នៃ​​សេចក្តី​ស្រលាញ់


ប្រវត្តិ​​ថ្ងៃ​​បុណ្យ​នៃ​​សេចក្តី​ស្រលាញ់
ថ្ងៃបុណ្យ​នៃ​សេចក្តីស្រលាញ់ ឬ​​យុវវ័យ​មួយចំនួន​ហៅថាថ្ងៃបុណ្យ​សង្សារ ជា​ថ្ងៃ​ដែល​ធ្វើឡើង​ដើម្បី​រំលឹក​ដល់​សេចក្តីស្រលាញ់។ បច្ចុប្បន្ននេះ​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​ស្រទាប់​យុវវ័យ មាន​ចំណា​ប់​​អារម្មណ៍​​យ៉ាងខ្លាំង ​ទៅលើ​ពី​ធី​បុណ្យ​នេះ។ ពិធី​នេះ​ ត្រូវបាន​គេ​ប្រារ​ព្ឋ​ឡើងនៅក្នុង​ថ្ងៃទី ១៤ ខែ​កុ​ម្ភះ​រៀងរាល់ឆ្នាំ។វាមិនមែន​គ្រាន់តែ​ជា​ថ្ងៃ​សំរាប់តែ​យុវវ័យ​នោះទេ ប៉ុន្តែ​មនុស្ស​គ្រប់​វ័យ​ក៏​អាច​ចូលរួម​បង្ហាញ​សេចក្តីស្រលាញ់​របស់គេ​ ផងដែរ។ បុណ្យ​នៃ​សេចក្តីស្រលាញ់​មាន​ដើមកំណើត​ពី​ប្រទេស​រ៉ូម៉ាំង ហើយ​មានការ​ពិណនា​ផ្សេងៗគ្នា​ ចំពោះ​ប្រវត្តិ​នៃ​បុណ្យ​នេះ។
ខាងក្រោម​នេះ​ជា​ប្រវត្តិខ្លះៗទាក់ទង​នឹង​ការ​ប្រារ​ព្ឋ​ពិធីបុណ្យ​សង្សារ​៖
Saint Valentine ជា​ឈ្មោះ​បុព្វ​ជិ​ក​ដែលមាន​កំណើត​នៅក្នុង​ប្រទេស​រ៉ូម នៅក្នុង​រាជ​កាល​អធិរាជ​Claudius II។ នៅក្នុង​ប្រវត្តិ​ជនជាតិ​រ៉ូ​ម៉ាំង ថ្ងៃទី១៤កុ​ម្ភះ ​គឺជា​ថ្ងៃ​ឈប់សំរាក​សំរាប់​គោរព​ដល់​ព្រះមហាក្សត្រ​ត្រិ​យា​នី​របស់​ប្រទេស ​នេះ។ ប្រជាជន​រ៉ូម​ម៉ាំង បានចាត់ទុក​ព្រះរាជា​នីថា ជា​ព្រះ​ជា​ម្ចាស់​តំណាំង ​អោយ​នារី​ទាំងអស់​នៅក្នុង​ប្រទេស​និង​ជា​ព្រះ​ជា​ម្ចាស់​នៃ​អា​ពា​ពិ​ពា​ហ៏ ​ដ៏​ស្រស់បំព្រង​មួយ។ ពី​ធី​នេះ​ត្រូវបាន​គេ​ធ្វើ​ភ្ជាប់​ជាមួយ​បុណ្យ Lupercalia ជា​បុណ្យ​ធ្វើឡើង​សំរាប់​បណ្តេញ​ឆ្កែចចក​ដែល​តែងតែ​មក​បំផ្លាញ​ដំណាំ​នៅតាម​ ឈូង​សមុទ្រ និង​ជា​ពី​ធិ​មួយ​ដែល​ប្រជាជន​ធ្វើឡើង​សំរាប់​សុំអោយ​ដំណាំ​របស់គេ​កាន់តែ​ទទួលបាន​ផល​ច្រើនជាង​ឆ្នាំ​ចាស់។សម័យ​កាលនោះ ការរស់នៅ​របស់​កំលោះ និង នារី​ក្រមុំ ត្រូវបាន​គេ​ចែក​អោយនៅ​ដាច់ពីគ្នា​និង​តឹងរឹង​បំផុត។ ប៉ុន្តែ​ក្នុង​ថ្ងៃបុណ្យ Lupercalia ​កំលោះ​និង​ក្រមុំ​ត្រូវបាន​គេ​អនុញ្ញាតិ​អោយ​ជួបគ្នា។ ស្រី​ក្រមុំ​​ជន​ជាតិ​រ៉ូ​ម៉ាំង​ទាំងអស់​ត្រូវ​សរសេរ​ឈ្មោះ​របស់​ពួកគេ​ដាក់ ​ក្នុង​ដប និង​បណ្តែត​តាម​ទឹក ហើយកំលោះៗជា​អ្នក​ចាំ​ទទួល​ដប​ទាំងនោះ។ អ្នក​ដែល​ទទួលបាន​ដប​ទាំងនោះ​នឹងត្រូវ​គូរ​រួប​នារី​ដែលមាន​ឈ្មោះ​ក្នុង​ដប។ ជាទូទៅ​ពួកគេ​បានក្លាយ​ជា​គូរ​ស្នេហ៍​នឹង​គ្នា​ហើយ​អាច​រៀប​អាពាហ៍ពិពាហ៍​ ជាមួយគ្នា​បាន។នៅក្នុង​សម័យកាល​រជ្ជ​កាល​អធិរាជ claudius II ដែល​ត្រូវបានគេទទួលស្គាល់​ថា​ជា​សម័យ​បង្ហូរឈាម។ ដោយសារ​មានការ​លំបាក​ក្នុងការ​បញ្ចុះបញ្ចូល​អោយ​ប្រជាជន ពិសេស​យុវជន​ចូលរួម​ធ្វើជា​កងទ័ព ព្រះរាជា​រូបនេះ​យល់ឃើញថា​មូលហេតុ​ដែល​ធ្វើអោយបុរសៗមិន​ព្រម​ធ្វើជា​កងទ័ព​ ពីព្រោះ​តែ​ពួកគេ​មិន​ចង់​ចាក​ចេញពី​គ្រួសារ និង​មនុស្ស​ដែល​គេ​ស្រលាញ់។ខណៈ​ពេលនោះ​ព្រះរាជា​បាន​ហាមឃាត់​មិនអោយ​មានការ​រៀប​អាពាហ៍ពិពាហ៍​និង​ ការភ្ជាប់​ពាក្យ​រវាង​កំលោះ និង​ក្រមុំ​ជនជាតិ​រ៉ូ​ម៉ាំង​ទាំងនោះ។ ប្រជាជន​មួយចំនួនធំ​មិន​គាំទ្រ​ចំពោះ​ច្បាប់​ដែល​អធិរាជ​រូបនេះ​បានកំណត់​ ឡើយ។ ដោយសារតែ​ដូចនេះហើយ​ទើប​លោក​Valentineបាន​លួច​រៀប​អាពាហ៍ពិពាហ៍​អោយ​គូរ​សង្សារ​មួយចំនួន​ដោយ​សំងាត់។ មិនយូរប៉ុន្មាន​សកម្ម​ភាព​នេះ​ត្រូវបាន​គេ​ដឹង។ ស្តេច​Cludius ​បានចេញ​បទបញ្ជា​អោយ​ប្រហារជីវិត​លោក​Valentine​ដោយ​កាត់​យក​របះ​ដូង​របស់គាត់​នា​ថ្ងៃទី១៤ខែ​កុ​ម្ភះ​ឆ្នាំ២៧០ ដោយ​ចោទ​​ពីបទ​គាំទ្រ​សាសនា​គ្រឹ​ស្ត​ប្រឆាំងនឹង​វប្ប​ធ​មរបស់​ប្រទេស។
ក្នុងអំឡុងពេល ​ឃុំឃាំង លោក​​Valentine​​បាន​លួច​ស្រលាញ់​កូនស្រី​អ្នក​យាមគុក​ម្នាក់ ដែល​តែងតែ​មក​សួរសុខទុក្ខ​លោក​នៅក្នុង​មន្ទី​ឃុំឃាំង។ មុនពេល​កាត់ទោស​ប្រហារ​ជិវិត លោក​​Valentine​​​​បា​ន​សរសេរ​សំបុត្រ​មួយច្បាប់​ផ្ញើ​ទៅ​នារី​ដែល​គាត់​ ស្រលាញ់។ ចុងបញ្ចប់​នៃ​សំបុត្រ​របស់គាត់​បានសរសេរថាFrom Your Valentine ពាក្យ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ។ បន្ទាប់​ពិ​ថ្ងៃ​ដែល​លោក​Valentine​​ត្រូវបាន​គេ​ប្រហា​ជីវិត​ពិធី បុណ្យ Lupercalia​​ក៏បាន​មកដល់។
ក្នុង​ពិធី​នោះ មនុស្ស​ដែល​មិន​ជឿ​សាសនា​គ្រឹ​ស្គ​មួយចំនួនធំ​បាន​ចូលរួម។ ដោយ​ចង់អោយ​ប្រជាជន​រ៉ូ​ម៉ាំង​មាន​ជំនឿ​លើ​សាសនា​គ្រឹ​ស្គ​កាន់តែខ្លាំង​នោះ ​ អភិបាល​របស់​វិហារ​សាសនា​គ្រឹ​ស្ត បានដាក់​បញ្ចូល​ឈ្មោះ​លោ​ក​Valentines​​​​ក្នុង​ដប​បណ្តែត​តាម​ទឹក ​ជាមួយនឹង​ឈ្មោះ​របស់​ស្រី​ក្រមុំ​ជាច្រើន​ទៀត។ ឈ្មោះ​លោក​Valentines​​​​ ​ត្រូវបាន​គេ​ប្រទេះ​ឃើញ​នៅក្នុង​ពិធី​នោះ​ចាប់តាំងពី​ពេលនោះ​មក ហើយ​អភិបាល​គ្រប់គ្រង​ពិធីបុណ្យ​នេះ ក៏​សំរេចចិត្ត​ប្តូរ​ឈ្មោះ​បុណ្យ ឡុ​ផ​រេ​ចា​លិ​ា​ទៅជា​បុណ្យ Saint Valentine's Day ​ហើយ ​ធ្វើឡើង​នៅក្នុង​ថ្ងៃទី១៤ ដើម្បី​ធ្វើការ​រំលឹក​ដល់​លោក​Valentine​ដែល​បានរៀបចំ​អា​ពា​ហ៏​ពិ​ពា​ហ៏​ដល់​គូ​ស្នេ​ហ៏​ដែល​ស្រលាញ់គ្នា។ ជាមួយ​គេ​នេះ​ផងដែរ ការប្តូរឈ្មោះ​បុណ្យ​នេះ​ក៏​ជាការ​បង្ហាញថា ការជ្រើសរើស​ស្រី​ក្រមុំ​អោយដល់​កំលោះ​ជនជាតិ​រ៉ូ​ម៉ាំង​ធ្វើឡើង​ដោយ​លោក​ Valentine​​​​ ដែលជា​ព្រះ​នៃ​សេចក្តីស្រលាញ់។ ចាប់ពី​ថ្ងៃ​នោះមក ១៤កុ​ម្ភះ​ត្រូវបាន​គេ​ប្រារព្វ​ឡើងជា​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រលាញ់ ឬ​​មិត្ត​យុវវ័យ​មួយចំនួន ​ហៅថា ថ្ងៃ​បុ​ណ្យ​​សង្សារ។
អ្នក​ស្រឡាញ់​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​មួយចំនួន​បាន​រៀបចំ​បង្វែរ​ អត្ថន័យ​របស់​ថ្ងៃ​១៤ កុម្ភៈ ទៅ​ជា​ថ្ងៃ​នៃ​សេចក្តី​ដឹង​គុណ​ចំពោះ​អ្នក​មាន​គុណ​របស់​ខ្លួន​ទៅ​វិញ នៅ​គ្រា​ដែល​ការ​រៀបចំ​បុណ្យ​សង្សារ​កំពុង​តែ​វាយ​លុក​យ៉ាង​សម្បើម​នៅ​ក្នុង ​ស្រទាប់​យុវវ័យ​ខ្មែរ​មួយចំនួន​នា​ពេល​បច្ចុប្បន្ន​នេះ។
សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សំបូរ ម៉ាណ្ណារ៉ា អនុ​បណ្ឌិត​ផ្នែក​ប្រវត្តិសាស្រ្ត មាន​ប្រសាសន៍​ថា លោក​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ឥទ្ធិពល​បរទេស​មួយចំនួន​ដែល​ យុវវ័យ​ខ្មែរ​បាន​ទទួល​យក​ដោយ​មិន​ដឹង​ពី​អត្ថន័យ​របស់​ពិធី​នោះ​ឲ្យ​បាន​ ច្បាស់លាស់​នៅ​ឡើយ​ទេ។ ដោយ​ហេតុ​នេះ​ហើយ​ទើប​លោក​ចង់​បង្វែរ​ទិវា Valentine’s Day ដែល​យុវជន​ខ្មែរ​មួយចំនួន​ទទួល​យក​ដោយ​ច្រឡំ​ថា​ជា​ថ្ងៃ​បុណ្យ​សង្សារ​នោះ ទៅ​ជា​ទិវា​នៃ​សេចក្តី​កត្តញ្ញូ គឺ​សេចក្តី​ដឹង​គុណ​ចំពោះ​ឪពុក ម្តាយ លោក​គ្រូ អ្នក​គ្រូ និង​អ្នក​មាន​គុណ​របស់​ខ្លួន​ទៅ​វិញ។
លោក សំបូរ ម៉ាណ្ណារ៉ា បាន​បញ្ជាក់​ថា ៖ «យើង​ចង់​បង្ហាញ​អំពី​ការ​យក ​ចិត្ត​ទុក​ដាក់​របស់​ប្អូន​ដែល​ជា​យុវជន​វ័យ​ក្មេង​ហ្នឹង​ឲ្យ​បាញ់​ឆ្ពោះ​ មក​រក​ការ​រក្សា​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ឡើង​វិញ។ ចំណុច​គឺ​ថា​បង្កើត​បាន​នូវ​សីលធម៌​នៅ​ក្នុង​គ្រួសារ គឺ​កូន​ទាំង​អស់​ត្រូវតែ​ដឹង​គុណ​ឪពុក​ម្ដាយ​របស់​ខ្លួន​នៅ​ក្នុង​កាលៈទេសៈ​ ដ៏​កម្រ​ណា​ក៏​ដោយ គឺ​កូន​ត្រូវតែ​ខំ​ប្រឹង​ដើម្បី​សម្ដែង​នូវ​កត្តញ្ញូ​របស់​ខ្លួន​នេះ។ អ៊ីចឹង​ថ្ងៃ​ទី​១៤​នេះ វា​ស្រប​នឹង​ថ្ងៃ​ដែល​អ្នក​ទាំង​ឡាយ​យល់​ច្រឡំ​ថា​ជា​បុណ្យ​នៃ​សង្សារ អ៊ីចឹង​ប្អូនៗ​យុវជន​មួយចំនួន​ហាក់បី​ដូច​ជា​ខ្វះ​ការ​ពិចារណា​ត្រង់​ចំណុច​ នេះ ពីព្រោះ​គោលដៅ​សំខាន់​បំផុត​គឺ​ជា​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ អ៊ីចឹង​បាន​យើង​ផ្ដល់​តម្លៃ​ទៅ​លើ​សេចក្ដី​ស្រឡាញ់ ទៅ​លើ​មាតា​បិតា​នោះ​គឺ​ជា​ការ​ត្រឹមត្រូវ​សម្រាប់​ប្រពៃណី​ទំនៀម​ទម្លាប់​ ខ្មែរ​យើង»
ទិវា Valentine’s Day ទើប​តែ​កើត​មាន​នៅ​ក្នុង​សង្គម​ខ្មែរ​ក្នុង​រយៈពេល​ប្រហែល​ពីរ​បី​ឆ្នាំ​ចុង ​ក្រោយ​នេះ​ប៉ុណ្ណោះ។ ទិវា​នេះ​ត្រូវ​យុវវ័យ​ខ្មែរ​មួយចំនួន​ដែល​ទទួល​យក​ដោយ​ស្រពេច​ស្រពិល មិន​ដឹង​អត្ថន័យ​ច្បាស់លាស់​នោះ យល់​ថា​ជា​ថ្ងៃ​បុណ្យ​សង្សារ​ទៅ​វិញ។
ការ​មិន​យល់​ច្បាស់​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​មួយចំនួន​ដែល​ ធ្លាប់​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជឿនលឿន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។
សាស្រ្តាចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត ស្ថាបត្យកម្ម បណ្ឌិត សូ សុគន្ធារី មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ ​មើល​ទៅ​ឃើញ​ថា យុវវ័យ​នៅ​ស្រុក​ខ្មែរ​យើង​ទៅ​ជា​គេ​ហៅ​ថា ថ្ងៃ​បុណ្យ​សង្សារ។ ខ្ញុំ​ដូច​ជា​ភ្ញាក់​ផ្អើល​មែនទែន នៅ​ពេល​ដែល​ខ្ញុំ​ឮ​ពាក្យ​អ៊ីចឹង ខ្ញុំ​ភ្ញាក់​ផ្អើល ព្រោះ​ថា សម្រាប់​ខ្ញុំ​ដែល​ទៅ​រៀន​នៅ​ស្រុក​ជប៉ុន​ប្រហែល​ជា ៨​ឆ្នាំ​ជាង ខ្ញុំ​ឃើញ​ថា ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់​ហ្នឹង​គឺ​មិន​ចំពោះ​តែ​យុវវ័យ​រវាង​ភេទ​ប្រុស​និង​ ស្រី​ទេ ជា​ទូទៅ ក្នុង​គ្រួសារ មិត្ត​ភ័ក្តិ អ្នក​ជិត​ខាង»
សាស្រ្តាចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត លោក សំបូរ ម៉ាណ្ណារ៉ា ចង់​ឲ្យ​មាន​ការ​កែប្រែ​ទិវា Valentine’s Day នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ជា​ទិវា​កត្តញ្ញូ គឺ​សេចក្តី​ដឹង​គុណ​ចំពោះ​អ្នក​មាន​គុណ​របស់​ខ្លួន​ទៅ​វិញ។ លោក សំបូរ ម៉ាណ្ណារ៉ា ចង់​ឲ្យ​ទិវា​កត្តញ្ញូ​នេះ​មាន​នៅ​ក្នុង​ប្រក្រតិទិន​ប្រចាំ​ឆ្នាំ​របស់​ ខ្មែរ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ផងដែរ៕

1 comment:

  1. កុំសប្បាយខ្លាំងពេកនៅថ្ងៃនឹង(Valentine’s Day) ប្រយ័ន្នភ្លេចខ្លួនជាខ្មែរទៅ?

    ReplyDelete