យុវតី​ខ្មែរ​២​នាក់​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ស្ត្រី​ពិភពលោក​នៅ​អាមេរិក

2011-03-17
យុវនារី​ខ្មែរ ២​រូប គឺ​កញ្ញា អូន ស្រីណា និង​កញ្ញា ជិន សុខា ពី​អង្គការ «ថ្ងៃ​ថ្មី​នៃ​កម្ពុជា» ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​មក​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ត្រី​ពិភពលោក ដែល​បាន​ប្រារព្ធ​ធ្វើ ៣​ថ្ងៃ នៅ​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១១ កន្លងមកនេះ។
សន្និសីទ​កំពូល​ស្ត្រី​ពិភពលោក​នៅ​ឆ្នាំ​នេះ មាន​ការ​ចូលរួម​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ជា​ច្រើន​នាក់ ដូចជា​រដ្ឋមន្ត្រី​ការបរទេស​បច្ចុប្បន្ន លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) អតីត​រដ្ឋមន្ត្រី​ការបរទេស លោកស្រី ខនដលលីហ្សា រ៉ៃ (Condoleezza Rice) និង​អតីត​រដ្ឋមន្ត្រី​ការបរទេស លោកស្រី ម៉ាឌឺឡិន អលប្រាយ (Madeline Albright) ព្រមទាំង​តារា​ភាពយន្ត​ហូលីវូដ​ល្បីល្បាញ​ជា​ច្រើន​រូប​ទៀត។
ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​នៅ​សហរដ្ឋអាមេរិក យុវតី​ទាំង​ពីរ​រូប​នេះ​ក៏​បាន​ជួប​ជាមួយ​លោកជំទាវ មីស្សែល អូបាម៉ា (Michelle Obama) ភរិយា​របស់​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ពុធ ទី​៩ ខែ​មីនា កន្លង​ទៅ​នេះ ជាមួយ​ស្ត្រី​ប្រមាណ​ជាង ១០០​នាក់​ផ្សេង​ទៀត​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក។ អ្នកស្រី ម៉ៅ សុធានី មាន​សេចក្ដី​រាយការណ៍​ជូន​ជ្រាប​អំពី​រឿង​នេះ
ស្តាប់សំឡេង​​  

No comments:

Post a Comment