រាជធានីភ្នំពេញ ៖ យោងតាមសមត្ថកិច្ចបានឱ្យដឹងថា
យុវជនម្នាក់បានរងគ្រោះនៅចំណុចប្រដាប់ភេទ(លិង្គ)
ដោយសារតែស្រីស្នេហ៍របស់ខ្លួនយកផ្លែឡាមកាត់ស្ទើរតែដាច់មិនអាច
តភ្ជាប់វិញបានដោយសារតែមានកំហឹងមិនព្រមចូលស្តីដណ្តឹង។
អាចចាត់ទុកជាលើកទី១ហើយនៅក្នុងសង្គមខ្មែរ
ដែលមានរឿងរ៉ាវកាត់លិង្គបែបនេះ
ហើយក៏ជាមេរៀនសំរាប់ក្រុមបុរសខិលខូចទាំងឡាយ
ដែលច្រើនតែប្រើសំដីលួងលោមផ្អែមល្ហែមស្ទូចនារីឱ្យបើកបង្អួចបេះ
ដូងរបស់នាងឱ្យខ្លួនបានចូលនែបនិត្យរួមរ័កកាយទៅតាមការស្រេក
ឃ្លានខុសតម្រាដោយភ្លេចគិតថា នាងៗក៏មានបេះដូងដែរ។
ជាពិសេសនោះ ការប្រគល់ខ្លួនប្រាណឱ្យដោយសារជឿទុកចិត្តថា
ប្រុសស្នេហ៍នឹងមិនបែកបែរឡើយ ។ ប៉ុន្តែល្បែងស៊ីមុនសងក្រោយនេះ
ច្រើនតែបង្កឱ្យមានការឈឺចាប់ ពិបាកព្យាបាលណាស់។
ដូច្នេះយើងក៏មិនចង់ឃើញបុរសទី២ ទី៣
ក្លាយទៅជាបុរសដែលរងគ្រោះដោយស្រីស្នេហ៍កាត់លិង្គគ្រវែងចោលនោះ
ឡើយ។
ពេលនេះរឿងរ៉ាវជាក់ស្តែងមួយបានកើតឡើងទៅហើយ
លើយុវនិស្សិតមួយរូបអាយុ២៤ឆ្នាំស្នាក់នៅក្នុងវត្តមួយនៅខណ្ឌ
មានជ័យ រាជធានីភ្នំពេញ។
ការដឹងរឿងនេះតាមរយៈការដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋ
បាលចោមចៅ កាលពីថ្ងៃទី២១ មីនា
បន្ទាប់ពីនិស្សិតរូបនោះទទួលរងនូវអំពើហិង្សាពីសំណាក់ស្រីស្នេហ៍
ដែលយកឡាមកាត់ផ្តាច់លិង្គបណ្តាលឱ្យដាច់ជិតដល់គល់
កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ មីនា ។
យុវជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះទាន់ពេលវេលា
ក៏ប៉ុន្តែជាអកុសលគ្រូពេទ្យមិនអាចតភ្ជាប់លិង្គដូចដើមបានឡើយ។
សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា និស្សិតឈ្មោះផ សអ
បានទៅលេងផ្ទះសង្សារឈ្មោះលី ស្រីនាង អាយុ២៦ឆ្នាំ
ធ្វើការនៅរោងចក្រកាត់ដេរម្តុំវត្តជម្ពូវ័ន
ស្នាក់នៅបន្ទប់ជួលលេខ២២ ជាន់ទី១ ស្ថិតក្នុងភូមិជម្ពូវ័ន
សង្កាត់ចោមចៅ ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី២០ មីនា ។
ខណៈពេលនោះរូបគេបាននិយាយប្រាប់នាងជាសង្សារថា
យើងទាំងពីរមិនអាចរៀបការជាមួយគ្នាបានឡើយដោយសារខុសខែឆ្នាំ
ពេលនោះនាងមិនបានឆ្លើយតបវិញទេ។ នាងបានដាំបាយ
និងស្លម្ជូរសាច់គោ ចៀនពងទាឱ្យហូប។ ខណៈពេលហូបបាយរួច
រូបគេក៏មានអាការដូចជាងងុយដេកខ្លាំង។
ក្រោយមកគេចូលដេកក្នុងបន្ទប់របស់នាង
ដូចដែលធ្លាប់ដេកកន្លងមក។ លុះដល់ម៉ោងជាង៣ទៀបភ្លឺថ្ងៃទី២១
មីនា ពេលភ្ញាក់ពីដំណេកស្រាប់តែគេមានអាការឈឺត្រង់ប្រដាប់ភេទ
និងមានឈាមហូរប្រឡាក់ជោកខោទើបដឹងថា
លិង្គរបស់ខ្លួនត្រូវនាងសង្សារលួចកាត់ដល់គល់
ហើយគេចខ្លួនបាត់មិនដឹងពីពេលណានោះទេ។
ភ្លាមៗនោះយុវជនរូបនោះបានឱ្យបងប្អូនដឹកតាមម៉ូតូបញ្ជូនទៅមន្ទី
រពេទ្យ។
គ្រូពេទ្យមួយរូបសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា
រវាងនិស្សិតរងគ្រោះ
និងនាងជាសង្សារបានស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លុះពេលឮបុរសជាសង្សារពោលពាក្យមិនអាចរៀបការនឹងគ្នាបានយ៉ាង
ដូច្នេះ ទើបនាងសំរេចចិត្តថា បើនាងយកមិនបាន
ក៏គ្មាននរណាយកបានដែរ ព្រោះភាពបរិសុទ្ធរបស់នាងបានបូជាអស់ហើយ
ដូច្នេះមានតែកាត់លិង្គចោលប៉ុណ្ណោះ។
នេះគ្រាន់តែជាពាក្យនិយាយប្រាប់មិនផ្លូវការប៉ុណ្ណោះ។
កោះសន្តិភាពបានព្យាយាមសុំការបំភ្លឺពីក្រុមគ្រួសារនិស្សិតរង
គ្រោះដែរ តែត្រូវបាននារីម្នាក់បដិសេធថា នាងមិនដឹងរឿងទេ។
បច្ចុប្បន្នជនរងគ្រោះកំពុងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
រហូតមកដល់ពេលនេះស្ត្រីចិត្តខ្លាំងហ៊ានលើកដៃកាត់លិង្គរបស់
សង្សារខ្លួន មិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឡើយទេ
បើទោះបីដឹងថា នាងមានស្រុកកំណើតនៅខេត្តព្រៃវែង
ក្តីហើយក៏មិនដឹងថា នាងគេចខ្លួនទៅទីណាដែរ៕

No comments:
Post a Comment