សកម្មភាព​ការងារ​របស់​អង្គការ​មូលនិធិ​ស្ត្រី​ដើម្បី​ស្ត្រី

2011-02-18
អង្គការ​មូលនិធិ​ស្ត្រី​ដើម្បី​ស្ត្រី គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ ដែល​ជួយ​បង្ហាត់​ហ្វឹកហ្វឺន​ដល់​ស្ត្រី​ពិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ចេះ​វិជ្ជា​ជំនាញ​សិប្បកម្ម​ធ្វើ​អំពី​សូត្រ​ខ្មែរ មាន​កាបូប​គ្រប់​ធុន កន្សែង​បង់ក​ជា​ដើម។ អង្គការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥ ដោយ​ស្ត្រី​ខ្មែរ​អាមេរិកាំង​ម្នាក់​ឈ្មោះ ស៊ូលី ង៉ូយ ដែល​ធ្លាប់​ជា​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ជំរំ​ខាវអ៊ីដាង នៅ​ក្នុង​ទឹក​ដី​ថៃ ហើយ​បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​១៩៨២ នៅ​ពេល​អ្នកស្រី​អាយុ​បាន ២​ឆ្នាំ។ អ្នកស្រី ស៊ូលី ង៉ូយ ដែល​បញ្ចប់​បរិញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ បច្ចុប្បន្ន​ធ្វើការ​ជា​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​មួយ​ឈ្មោះ Khmer Girls in Action នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ ក្នុង​នាទី​ស្ត្រី​ខ្មែរ​នៅ​សប្ដាហ៍​នេះ អ្នកស្រី ម៉ៅ សុធានី មាន​សេចក្ដី​រាយការណ៍​អំពី​សកម្មភាព​ការងារ​ជួយ​ដល់​ស្ត្រី​ពិការ​នៅ​កម្ពុជា ៖  ស្តាប់សំឡេង 

No comments:

Post a Comment