ប្រវត្តិ​តស៊ូ​និង​សកម្មភាព​ការងារ​របស់​ស្ត្រី​ពិការ​ម្នាក់​នៅ​កំពង់ចាម

2011-02-25
កញ្ញា កុយ គឹមស្រៀង គឺ​ជា​ស្ត្រី​ពិការ​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ពិការ​ប្រមាណ​ជាង ៤០​នាក់ ដែល​បច្ចុប្បន្ន​ធ្វើការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​មាន​ឈ្មោះ​ថា មូលនិធិ​ស្ត្រី​ដើម្បី​ស្ត្រី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រោយ​មន្ទីរពេទ្យ​ជ័យជម្នះ ក្នុង​ទី​រួម​ខេត្ត​កណ្ដាល។
កញ្ញា គឹម ស្រៀង ដែល​ជា​អ្នក​ឆ្នៃ​ម៉ូដ​កាបូប​សម្រាប់​សិប្បកម្ម​ធ្វើ​ពី​សូត្រ បាន​ធ្វើការ​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ដល់​ស្ត្រី​ពិការ​នៅ​កម្ពុជា ហើយ​សុំ​ឲ្យ​សង្គម​ខ្មែរ​បញ្ឈប់​ការ​រើស​អើង និង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ជន​ពិការ។
ក្នុង​នាទី​ស្ត្រី​ខ្មែរ​នៅ​សប្ដាហ៍​នេះ អ្នកស្រី ម៉ៅ សុធានី មាន​សេចក្ដី​រាយការណ៍​អំពី​ប្រវត្តិ​តស៊ូ និង​សកម្មភាព​ការងារ​របស់​ស្ត្រី​ពិការ​រូប​នេះ​  ស្តាប់សំឡេង 

No comments:

Post a Comment