សមាគមអភិវឌ្ឍន៍សុខភាពប្រជាជន
People Health Development (PHD)
១. ជីវប្រវត្តិ
សមាគមអភិវឌ្ឍន៍សុខភាពប្រជាជន
ត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតមកពីសាកលវិទ្យាល័យនានា
នៅខែសីហា ឆ្នាំ២០០៥
ជាអង្គការក្នុងស្រុកមិនបម្រើដល់គណបក្សនយោបាយនិងមិនស្វែងរក
ប្រាក់ ចំណេញ ។ សមាគមអភិវឌ្ឍន៍សុខភាពប្រជាជន
បានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥
ជាស្ថាប័នដែលធ្វើការជាមួយយុវវ័យក្រុមគោលដៅដើម្បីធ្វើអោយមានការ
ផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុង សង្គមតាមរយៈការលើកកម្ពស់ការចូលរួម
របស់យុវវ័យទាក់ទងនឹងបញ្ហានានានៅក្នុងសង្គមកម្ពុជា ។
សមាគមអភិវឌ្ឍន៍សុខភាពប្រជាជន ប្តេជ្ញាក្នុងការធ្វើអោយសង្គមពោរពេញទៅដោយ
សេចក្តីថ្លៃថ្នូរ និងសេរីភាព ដោយលើកំពស់គុណតំលៃនៃជីវិត ជាពិសេសតាមរយៈ
ការចូលរួម កាត់បន្ថយភាពក្រីក្រ ការរើសអើង និងការរីករាលដាលនៃជំងឺអេដស៍ ។សមាគមអភិវឌ្ឍន៍សុខភាពប្រជាជន ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍អោយ មានចីរភាព និង កាត់បន្ថយភាពក្រីក្រក្នុងការលើកកំពស់ការគោរពសិទ្ធមនុស្ស យេនឌ័រ បញ្ហាសុខភាព និង ការផ្តល់ សិទ្ធអំណាចដល់យុវវ័យ ដើម្បីលើកទឹកចិត្តយុវវ័យក្នុង ការចូលរួមអភិវឌ្ឍន៍ និងការទទួលស្គាល់ ទៅ លើតួនាទី និងការងាររបស់យុវវ័យនៅ ក្នុងសង្គម ។
២. ទស្សនៈវិស័យ
យើងចង់បានសង្គមមួយពោរពេញទៅដោយសេចក្តីថ្លៃថ្នូរមានសិទ្ធិសេរីភាពគ្រប់គ្រាន់ និង មានគុណតម្លៃ នៃជីវិតដើម្បីជួយជនរងគ្រោះជំនះភាពក្រីក្រក្នុងគោលបំណងអោយមានស្ថេរភាព និង ការអភិវឌ្ឍន៍ជាចីរភាព។
៣. បេសកម្ម
សមាគមអភិវឌ្ឍន៍សុខភាពប្រជាជន មានជំហររឹងមាំ សំរាប់ការពារទុក្ខព្រួយរបស់សង្គមជាតិខ្មែរ
សមាគមអភិវឌ្ឍន៍សុខភាពប្រជាជន នឹងខិតខំធ្វើការជាមួយនឹង មនុស្សគ្រប់ស្រទាប់ដើម្បីធ្វើអោយមាន សមភាព និងសមធម៌ តម្លាភាពតាមរយៈ
ប្តេជ្ញាធ្វើការជាមួយយុវវ័យ និងប្រជាជនដៃគូរ
ពង្រឹង និងកសាងសម្ថតភាពដល់ស្ថាប័នជាដៃគូរជាប់ពាក់ព័ន្ធ
ផ្តល់សិទ្ធិអំណាចដល់ការសំរេចចិត្តដល់ដៃគូរការងារ
គោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា
ចូលរួមលើកំពស់សកម្មភាពផ្សព្វផ្សាយ អោយបានខ្លាំងក្លាទាក់ទង សុខភាពបន្តពូជ សុខភាព ផ្លូវភេទ យេនឌ័រ មេរោគអេដស៍ ជំងឺអេដស៍ ជំងឺកាមរោគ និងបញ្ហាគ្រឿងញៀន
៤. គោលដៅ
ចូលរួមអប់រំផ្សព្វផ្សាយ ចំណេះដឹងទាក់ទងសុខភាពបន្តពូជ សុខភាពផ្លូវភេទ មេរោគអេដស៍ ជំងឺអេដស៍ ជំងឺកាមរោគ ការពន្យាកំណើត អំពើហិង្សាផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ និងបញ្ហាគ្រឿងញៀន ដល់យុវវ័យ ក្រុមគោលដៅ ដែលងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងលើកកំពស់ សុខាមាលភាពរបស់យុវវ័យ និង ប្រជាជន ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ និង សង្គមជាតិទាំងមូល ។
No comments:
Post a Comment