អង្គការសង្គ្រោះស្រ្តី

១.ឈ្មោះអង្គការ ៖
អង្គការ​សង្គ្រោះ​ស្ត្រី ហៅ​កាត់ថា (WOSO ) 
២.ឈ្មោះ និង អាស័យដ្ឋាន​ទំនាក់​ទំនង
អ្នកស្រី សួស ណាវណ្ណ នាយិកា​ប្រតិបត្តិ
លោក អ៊ុង ដារ៉ា ប្រធានកម្មវិធី
អាសយដ្ឋាន​ទំនាក់ទំនងៈ ភូមិ ម្កាក់ ឃុំ ស្នំក្រពើ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ
ទួរស័ព្ទ​ទំនាក់ទំនង​លេខ ៖ ០១២ ៣៦ ៨៤ ០១ /០១២ ៨៧ ៧៨ ០១
ប្រអប់សំបុត្រ woso.oungdara@hotmail.com
៣. ប្រវត្តិនៃការបង្កើតអង្គការ ៖
អង្គការ​សង្គ្រោះ​ស្ត្រី ហៅ​កាត់​ថា WOSO ត្រូវ​បាន​បង្កើត​ឡើង​នា​ថ្ងៃទី ១៣ ខែ កក្តដា ឆ្នាំ ១៩៩៣ ដោយ​មាន​ការ​ទទួល​ស្គាល់ ដោយ​នាយ​ខុទ្ទកាល័យ សម្តេចព្រះ នរោត្តម សីហនុ ចុះថ្ងៃទី ១៣ ខែ កក្តដា ឆ្នាំ ១៩៩៣, រដ្ឋមន្ត្រី​ទីស្តីការ​គណៈ​រដ្ឋមន្ត្រីចុះថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ១៩៩៣ ហើយ​និង​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ចុះថ្ងៃទី ២១ ខែ ឆ្នូ ១៩៩៤។
៤.ការិយាល័យក្នុងស្រុក
អាស័យដ្ឋាន​ការិយាល័យៈ ភូមិ ម្កាក់ ឃុំ ស្នំក្រពើ ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ
តំបន់​គោលដៅៈ wosoធ្វើការ​គ្រប​ដណ្តប់​ចំនួន ២២៥ភូមិ ក្នុង​ស្រុក គង​ពិសី,បរសេដ្ឋ និង​ស្រុក​សំរោងទង ខេត្ត កំពង់ស្ពឺ។
មណ្ឌលសុខភាព
មាន​ចំនួន ១០​មណ្ឌល​សុខភាព​ក្នុង ១៩​ឃុំ​មន្ទីរ​ពេទ្យ​ស្រុក​ប្រតិបត្តិ ១​និង​ស្រុក​រដ្ឋបាល ៣​ដែល​ស្ថិត​ក្នុងខេត្តកំពង់ស្ពឺ។
៥.ទស្សនៈវិស័យ ៖
ប្រជា​ពលរដ្ឋ​កម្ពុជា​គឺ​គួរ​តែ​ទទួល​បាន​នូវ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអបរំ សន្តិ​សុខ​ស្បៀង ជីវភាព​ជាក់លាក់​ការថែទាំ​សុខភាព​ហើយ​ជា​ពិសេស​ការ​យកចិត្ត​ទុក​ដាក់ ការពារ​ជំងឺ​របេង អេដស៏និងកាមរោគ។ ក្នុងនោះផងដែរពួកគេគួរតែ ទទួល​បាន​ការ​រស់​នៅ​ប្រកប​ដោយ​គុណភាព​ដូចជា អ្នក​ផ្ទុក​មេរោគ​អេដស៏ និង​អ្នក​ជំងឺ​អេដស៏ កុមារ​កំព្រា​ដោយ​សារ​ជំងឺ​អេដស៏​និង​កុមារ​កំព្រា​ដែលងាយ​រងគ្រោះ អ្នក​កង្វះ​អាហា​រូបត្ថម្ភ គ្រួសារ​ក្រីក្រ ព្រម​ទាំង​អ្នក​ជំងឺ​រាំរ៉ៃ​គ្រប់​ប្រភេទ ។
បេសកកម្ម
បង្កើត​និងធ្វើការ​ពង្រឹង​សមត្ថភាព​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​តាម​សហគមន៏​ ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​លទ្ធិ​ប្រជាធិប​តេយ្យ​សិទ្ធិ​មនុស្ស​ ការ​ទទួល​បាន​ការ​អប់រំ ការ​ពង្រឹង​ផ្នែក​សុវត្ថភាព​ស្បៀង សេដ្ធកិច្ជ ការ​ថែទាំ​សុខភាព ការ​ការពារ​ជំងឺ​របេង​អេដស៏​កាមរោគ​រួមទាំង​ការ​យក​ចិត្ត​ទុក​ដាក់​​ថែទាំ​ អ្នក​ផ្ទុក​មេរោគ​អេដស៏​និង អ្នក​ជំងឺ​អេដស៏ កុមារ កំព្រា​ដោយ​សារ​ជំងឺ​អេដស៏​និង​កុមារ​កំព្រា​ដែល​ងាយ​រងគ្រោះ គ្រួសារ​ក្រីក្រ ជំរុញ​និង​បង្កើន​អោយ​មាន​ការចូល រួមរបស់ ប្រជា​ពលរដ្ធ​និង​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ការ​អភិរក្ស និង​ការពារ​ធនធាន​ធម្មជាតិ​ហើយ​ព្រមទាំង​ជន​ទូទៅ​ដែល រងគ្រោះ ពី​ជំងឺ​រាំរ៉ៃ​គ្រប់​ប្រភេទ។
គោលបំណង
ធ្វើ​អោយ​បាន​ប្រសើរ​ឡើង​វិញ​នូវ​ជីវភាព​និង​ការ​រស់​នៅ​ក្នុង​សង្គម​របស់​ ប្រជាពល​រដ្ធ​ក្រីក្រ​តាម​សហគមន៏ ស្ត្រី​ជា​មេ​គ្រួសារ​អ្នក​ដែល​មាន​បញ្ហា​ផ្លូវចិត្ត កុមារ​​កំព្រោ​​ដាយ​​សារ​​អេដស៏ និង​កុមារ​កំព្រា​ដល់​ងាយ​រងគ្រោះ​អ្នក​ផ្ទុក​មេរោគ​អេដស៏ តាម រយៈ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សកម្មភាព​ឥណទាន ការ​ចិញ្ចឹម​សត្វ ការ​ដាំ​ដំណាំ ការ​អប់រំ​ពី​សិទ្ធិ​មនុស្ស ការ​គាំទ្រ​អោយ ចូល​សាលា​ថែទាំ​សុខភាព និង​អភិរក្ស​ធនធាន​ធម្មជាតិ ព្រម​ទាំង​ការ​បញ្ជូន​ទៅ​រក​សេវា​សុខភាព​ផ្សេងៗ​ជា​ដើម។
រចនាសម្ពន្ឋ័របស់អង្គការសង្គ្រោះស្ត្រី
អង្គការ​សង្គ្រោះ​ស្ត្រី​មាន​ក្រុម​ប្រឹក្សា​ភិបាល​ចំនួន ៥រួប រួម​ជាមួយ​គ្នា​នោះ​ដែរ​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល និមួយៗ មាន តួនាទី ដើម្បី​ជួយ​ណែនាំ​ដល់​ម្ចាស់​ជំនួយ ព្រមទាំង​ជួយ​ផ្តល់​បច្ចេកទេស សកម្មភាព របាយការណ៏​ហិរញ្ញ​វត្ថុ​ដល់​អង្គការ​ជួយ​ផ្តល់​អនុសាសន៏​ដែល​ចាំបាច់​ក្នុង​ ការ​រៀបចំ​គំរោង​សំណើរ ​ដើម្បីដាក់ជូនម្ចាស់ជំនួយរឺស្ថាបន័ផ្សេង។
ជា​រៀងរាល់​ឆ្នាំ​អង្គការ​សង្គ្រោះ​ស្ត្រី​រៀបចំ​ការ​ប្រជុំ​ក្រុម​ប្រឹក្សា ​ភិបាល​ចំនួន​ពីរ​ដង ក្នុង​ករណី​ចាំបាច់ រឺ​បន្ទាន់​នាយក​ប្រតិបត្តិ បាន​ស្នើ​ឡើង​រួច​បញ្ជូន​ឯកសារ​ទៅកាន់​លោក​ប្រធាន​ក្រុម​ប្រឹក្សា​ ភិបាល​ពិនិត្យ ជា​ពិសេស​ទៅ​លើ​ការ​កែប្រែ​គោលន​យោបាយ​បុគ្គលិក គោល​នយោបាយ​ហិរញ្ញ​វត្ថុ ។
សូមមើល​តារាង​រចនា​សម្ពន្ឋ័​នៅ​ទំព័រ​ខាងក្រោម
៦.ធនធានមនុស្ស
-បុគ្គលិក​ការិយាល័យ
ក.បុគ្គលិក​ពេញ​សិទ្ធិ​មាន ៤រូប ៖ ប្រុស ៤ ស្រី ២
ខ.បុគ្គលិក​ស្មគ្រ័ចិត្ត​មាន​៣រូប ៖ ប្រុស ៣ ស្រី ១
គ.បុគ្គលិក​ផ្សេងៗ មាន ៖ ប្រុស ស្រី
សរុប ៖ ៧ រូប
-បុគ្គលិក​កម្មវិធី
ក.បុគ្គលិក​ពេញ​សិទ្ឋិ​មាន ១២រូប ប្រុស ៨ ស្រី ៤
ខ.បុគ្គលិក​ស្មគ្រ័ចិត្ត​មាន ៤រូប ប្រុស ២ ស្រី ២
គ.បុគ្គលិក​ស្មគ្រ័ចិត្ត​ភូមិ​មាន ២៨រូប ប្រុស ១៤ ស្រី ១៤
សរុប ៖ ៤៤ រូប
-បុគ្គលិកទូទៅ
ក/បុគ្គលិក​អចិន្ត្រៃយ៍​មាន ២ រូប ៖ ប្រុស ១ ស្រី ១
ខ/បុគ្គលិក​ស្មគ្រ័ចិត្ត​ទូទៅ​មាន ៤៩ រូប ៖ ប្រុស ២៧ ស្រី ២
សរុប ៖ ៥១ រូប ៖ប្រុស ២៨ ស្រី ២៣
៧.ប្រភព​ថវិកា
-អង្គការ​ខាណា ១២០,៦៥៥ ដុល្លា
-អង្គការ​ស៊ីអាអែស ៣០០០ ដុល្លា
-អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក ៨៤,០០០ ដុល្លា (គិតជាស្បៀង)
សរុប ៖ ២០៧,៦៥៥ដុល្លា
៨.ជំនួយ​បច្ចេកទេស​ទទួល​បាន​ពី
-អង្គការ​ខាណា
-អង្គការ​ស៊ីអាអែស
-អង្គការ​ស្បៀង​អាហារ​ពិភព​លោក
៩.ទស្សនៈ​របស់​អង្គការ​សង្គ្រោះស្រ្តី​ផ្តោត​ទៅ​លើ
អ្នក​ជងឺ​អេដស៏ និង​អ្នក​ផ្ទុក​មេរោគ​អេដស៏
-កុមារ​កំព្រា​ដែល​ងាយរង​គ្រោះ​ដោយ​សារ​ជំងឺ​អេដស៏
-ស្ត្រីនិងកុមារដែលក្រីក្រ
-គ្រួសារ​ដែល​ក្រីក្រ​បំផុត
-ប្រជាជន​ដែល​មាន​វិបត្តិ​ផ្លូវ​ចិត្ត
-ប្រជាជន​ដែល​មិន​អាច​ទទួល​ផល​បាន
-យុវជន​ដែល​បោះបង់​សាលា​ចោល (មានអាយុក្រោម១៨ឆ្នាំ )
គំរោង​សំខាន់​ៗដែល​បាន​ផ្តោត​ទៅ​លើ​មាន
ការ​ថែទាំ​និង​ការពារ​ដល់​អ្នក​ជំងឺ​អេដស៏​និង​អ្នក​ផ្ទុក​មេរោគ​អេដស៏ កសិកម្ម និង អាហា​រូបត្ថម្ភ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ភាសា និង​ភ្លេង​ខ្មែរ អភិរក្ស​ធន់ធាន​ធម្មជាតិ ហើយ​និង​ឥណទាន​ខ្នាត​តូច។
១០.គំរោង​សកម្មភាព​ដែល​បាន​អនុវត្តន៍
ការ​កសាង​សមត្ថភាព​ហើយ​និង​រៀបចំ​វគ្គ​បណ្តះបណ្តាល​ទៅ​ដល់​ក្រុម​អ្នក​ ស្មគ្រ័​ចិត្ត អ្នក​ស្មគ្រ័​ចិត្ត​ភូមិ អ្នក​អប់រំ​យុវវ័យ ក្រុម​ជួយ​ខ្លួន​ឯង គូ​ស្វាមី​ភរិយា ប្រជាជន​ទូទៅ​ក្នុង​គោលបំណង​អភិវឌ្ឃន៏​សហគមន៍ ជួយ​ឧបត្ថម្ភ​ស្បៀង​ដល់​អ្នក ជំងឺ​អេដស៏ និង អ្នកផ្ទុក មេរោគ​អេដស៏​និង​កុមារ​ងាយ​រងគ្រោះ​ដោយ​សារ​ជំងឺ​អេដស៏ ដូចជា​សួន​បន្លែ ការ​ចិញ្ចឹម​សត្វ​ព្រម ទាំង​បើក​វគ្គ​បណ្តុះបណ្តាល បសុពេទ្យ​ដល់​ភ្នាក់ងារ​ពេទ្យ​សត្វ​ភូមិ ជួយ​ចុះ​ឈ្មោះ​ដល់​កុមារ​អោយ​ចូល​សាលា​រៀន និង​មជ្ឈ​មណ្ឌល​បណ្តុះបណ្តាល​ភ្លេងខ្មែរ ព្រម​ទាំង​ឧបត្ថម្ភ​សំលៀក​បំពាក់​ដល់​កុមារ​ក្រោម​អាយុ ១៨ឆ្មាំ។
ជួយ​ថែរក្សា អប់រំ និង​គាំទ្រ​ដល់​អ្នក​ជំងឺ​អេដស៏ និង​អ្នក​ផ្ទុក មេរោគ​អេដស៏ ហើយ​និង​កុមារ​ដែល​ងាយ​រងគ្រោះ​អោយ ស្គាល់​និង យល់​ដឹង​ពី​សិទ្ធិ​កុមារ សិទ្ធិ​ការពារ​ក្នុង​សហគមន៍ ក្នុង​នោះ​ដែរ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ឥណទាន​ខ្នាត​ដោយ​មិន​យក​ការប្រាក់ សកម្មភាព​ធានាគារ​ស្រូវ អប់រំ​អាហារូបត្ថម្ភ ហើយ​និង​ជួយ​កុមារ​ដែល​ងាយ​រងគ្រោះអោយចូលរៀននៅមជ្ឈមណ្ឌល បណ្តុះ​បណ្តាល វិជ្ជា​ជីវ​ផ្នែក​ភាសា​អង់គ្លេស រួម​ជាមួយ​គ្នា​នោះ​ដែរ សកម្មភាព​អភិរក្ស​ធនធាន​ធម្មជាតិ​បាន​តភ្ជាប់​និង បង្កើន​ការ​ចិញ្ចឹម​ជីវិត រហូត​មក​ដល់​ពេល​នេះ​យើង បាន​បង្កើត អង្គការ សហគមន៍​មូលដ្ឋាន​បាន ២៨​អង្គការ ហើយ​អង្គការ​នេះ មាន​សមាជិក​ប្រតិបត្តិ​ជាច្រើន​នាក់​ធ្វើ​ការ​ទទួល​ខុស ត្រូវ​យ៉ាង ច្បាស់លាស់​ក្នុង​សហគមន៍​របស់​គាត់ ក្រៅ​ពី​នេះ​ទៀត​យើង​បាន​បង្កើត​និង​ទំនាក់ទំនង​ដោយ​ដាក់​បញ្ចូល​ថវិការ​ពី​ ក្រុមប្រឹក្សា​ឃុំ​និ​ងអង្គការ​ស៊ីអាអែស និង ស្ថាប័ន ផ្សេងៗ។
យើង​បាន​បើក​វគ្គ​កិច្ចប្រជុំ​សំរាប់​កម្មវិធី​មិត្ត​អប់រំ​មិត្ត​និង​ក្រុម ​ជួយ​ខ្លួន​ឯង​ហើយ​កម្មវិធី​នេះ​តែងតែ​​ដឹកនាំគ្រប់​ក្រុម​ទាំងឡាយ​ជា​ រៀងរាល់​ខែ​ក្នុង​ភូមិ​និមួយៗ​សំរាប់​ស្រុក​គង​ពិសី​និង​ស្រុក​បរសេដ្ឋ កម្ម​វិធី​មិត្ត​អប់រំ​មិត្ត​យើង​បាន​បញ្ជូន​កុមារ​ដែល​ងាយ រងគ្រោះ​ចំនួន៣០ នាក់​អោយ​ទៅ​ចូលរួម​ហើយ​អ្នក​ជំងឺអេដស៏​និង​អ្នក​ផ្ទុក​មេរោគ​អេដស៏​ចំនួន​ ២០​នាក់​អោយ​ទៅ​ចូលរួម ក្នុង​កម្មវិធី​ក្រុម​ជួយ​ខ្លួន​ឯង។
កិច្ច​ប្រជុំ​នោះ​បាន​ផ្តោត​ទៅ​លើ​ការ​ការពារ​ក្រោយ​ពេល​ឆ្លង​មេរោគ​អេដស៏​ ការ​ថែរក្សា​នៅ​តាម​ផ្ទះ​ដូចជា​ការប្រើ ប្រាស់ថ្នាំ ប្រឆាំង​ជំងឺ​អេដស៏ កាមរោគ ឧកាស​និយម របេង ទប់ស្កាត់​ការ​ចំលង​ពី​ម្តាយ​ទៅ​កូន​និង​ការ​ធ្វើ​តេស​ឈាមរក មេរោគ អេដស៏​ដោយ​សំងាត់។ លើស​ពីនេះ​ទៅទៀត​យើង​បាន​បន្ថែម​ប្រធានបទ​មួយ​ចំនួន​ទៀត​ដូចជា ការ​អប់រំ អាហា រូបត្ថម្ភ ការ​ដាំដុះ​បន្លែ ការ​ចិញ្ចឹម​សត្វ​និង អប់រំ​សិទ្ធិ​កុមារ សិទ្ធិ​ការ​ការពារ​លើ​កុមារ​នៅ​តាម​សហគមន៍ និង​គ្រប់​តំបន់​គោលដៅ។
១១.លទ្ធិផលជាចំបងដែលទទួលបាន
លទ្ធិ​ផល​ចំបង​ដែល​យើង ទទួល​បាន​មក​ពី​ការ​បើក​វគ្ត​បណ្តុះបណ្តាល​អប់រំ​គ្រប់​វគ្គ​ដូចជា​វគ្គ​ បណ្តុះបណ្តាល​ភ្លេង​ខ្មែរ​និង​ភាសា អង់គ្លេស​ការ​ចុះ​ឈ្មោះ​អោយ​ចូល​សាលារៀន​ដោយ​មាន​ជួយ​ឧបត្ថម្ភ​សំលៀក​បំពាក់ កាថែរក្សាសុខភាពនិងជួយគាំទ្រដល់ អ្នក​ជំងឺ​អេដស៏​និង​អ្នក​ផ្ទុក​មេរោគ​អេដស៏​ហើយ​និង​កុមារ​ដែល​ងាយរង​គ្រោះ ​ដោយសារ ជំងឺ​អេដស៏ កសិកម្ម​ចំរុះ ឥណទាន​ដោយ​មិន​គិត​ការ​ប្រាក់ ធនាគារ​ស្រូវ ការ​អប់រំ​​អាហា​រូបត្ថម្ភ​ព្រមទាំង​ការ​បង្កើត​នូវ​អង្គការ​សហគមន៍​ មូលដ្ឋាន បាន​២៨​អង្គការ ហើយ​យើង​បាន​ពង្រឹង​សមត្ថភាព​របស់​គាត់​អោយ​ចេះ​ទំនាក់ទំនង​ក្រុម​ប្រឹក្សា​ ឃុំ ដើម្បី​ទទួល​ខុស​ត្រូវ លើ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ហើយ អង្គការ សហគមន៍​មូលដ្ឋាន​នោះ​មាន​ឱកាស​ដើម្បី​ស្នើ​សុំថវិកា​ពី​ក្រុម​ប្រឹក្សា​ឃុំ ម្ចាស់​ជំនួយ​ផ្សេងៗ​ទៀត​បាន​ដោយ​ខ្លួន​គាត់​ផ្ទាល់។
១២.ឧបសគ្គនិងបញ្ហា
សំរាប់បុគ្គលិកថែទាំអ្នកជំងឺតាមផ្ទះ
-ភាព​​ក្រីក្រ​​របស់​​គ្រួសារ​​អ្នក​ជំងឺ​​អេដស៏​​និង​​អ្នក​​ផ្ទុក​​មេរោគ​ អេដស៏​​ហើយ​​និង​​កុមារ​​កំព្រា​​ដែល​ងាយ​​​រងគ្រោះ ដោយ​​សារ​កត្តា​​ទាំងនេះ​​ហើយ​​ដែល​​ក្រុម​​អ្នក​​ថែទាំ​​យើង​​មាន​​ការ​ លំបាក​​ក្នុង​ការ​សំរបសំរួល​​​ទាំង​ការ​រៀបចំ និង​​ផ្លូវ​ចិត្ត​​របស់​​ពួក​គាត់។
-ថ្លៃ​​សេវា​​ធ្វើ​ដំណើរ​បញ្ជូន​ទៅ​យក​សេវា​សុខភាព​នៅ​ឯ​ខេត្តកំពង់ស្ពឺ​មិន ​គ្រប់គ្រាន់​ដោយសារ​ការ​ឧបត្ថម្ភ​មាន​កំរិត​មិន ស្មើ និង​អ្នកជំងឺ​ត្រូវការ​ឡើយ។
-មាន​ការពិបាក​ក្នុង​ការ​ណាត់​ជួប​ដូចជា ការប្រជុំ រឺ​ក៏​ការអប់រំ​ផ្សេងៗ​ទៅដល់​អ្នកទទួលផល​ទាំងនោះ​នៅតាម តំបន់គោលដៅ​ដោយ​សារ​ពេល​វេលា​មាន​កំរិត​និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់ ​ពួក​គាត់។
-ដោយសារ​មាន​ការផ្លាស់ប្តូរ​ពី​ម្ចាស់​ជំនួយ (ដូចជា​ការ​យល់ដឹង​របស់​បុគ្គលិក​នូវ​ទំរង់​ចាស់ រួច​ក៏​មាន​ទំរង់​ថ្មី​មក​ប្តូរ​វិញ)
-ពួក​គាត់​មាន​ការ​ច្រណែន​គ្នា​នូវការ​ទទួល​ជំនួយ​ឧបត្ថម្ភ​ពីយើង​រវាង​ អ្នកជំងឺ​និង​អ្នកជំងឺ​ហើយ​និង​​កុមារ​និង​​កុមារ។
សំរាប់​កម្មវិធី​អភិរក្ស​ធនធាន​ធម្មជាតិ
-មាន​​ការ​ពិបាក​ដល់​ការ​សំរបសំរួល​ជាមួយ​សមាជិក​អង្គការ​មូលដ្ធាន​ដែល​ ទាក់ទង​ទៅ​និង​ការ​កសាង​សមត្ថភាព​ដោយ​សារ​ចំណេះដឹង​របស់​ពួកគាត់​នៅ​មាន​ កំរិតទាប​នៅ​ឡើយ។
-បុគ្គលិក​របស់​អង្គការ​សង្គ្រោះស្ត្រី​មិនទាន់​ស៊ីជំរៅ​នូវគំរោង​អភិរក្ស​ ធនធាន​ធម្មជាតិ​ដោយសារ​គំរោង​នេះ​ថ្មី​សំរាប់ពួក គាត់។
កសិកម្ម
-គ្មាន​អាង​រឺ​ត្រពាំង​ទឹក​ដើម​ស្រោចស្រព​ដំណាំ​នៅ​រដូវ​ប្រាំង
-ប្រជា​កសិករ​នៅ​ខ្វះខាត​ការ​សំរេច​ចិត្ត​ដាំ​ដំណាំ​នៅ​រដូវ​ប្រាំង
-ប្រជា​កសិករ​ពឹងផ្អែក​ទៅ​ប្រភព​ទឹក​ភ្លៀង និង​ការ​រៀបចំ​របស់​យើង
បទពិសោធន៍
អង្គការ​សង្គ្រោះ​ស្ត្រី​មាន​គំរោង​សកម្មភាព​ខុស​ប្លែកៗ​ពី​គ្នា​ដូចជា កម្មវិធី​ហ៊ីវ/អេដស៏ កម្មវិធី​អភិរក្ស​​ធនធាន​ធម្មជាតិ កម្មវិធី​កសិកម្ម​ចំរុះ​ដែល​រួមមាន​អាហា​រូបត្ថម្ភ និង​វិតាមីន​អេ ឥណទាន និង​មណ្ឌល​​បណ្ដុះ​បណ្ដាល​​ភាសា អង់គ្លេសនិង ភ្លេងខ្មែរ ហើយ​គម្រោង​មួយ​ភាគ​ទៀត​ដែល​បាន​កើតឡើង​ពី​សកម្មភាព​តូច​ៗ​មួយ​ចំនួន​ហើយ​ មាន​ភាព​ខុសប្លែក​ពី​គ្នា ប៉ុន្តែ​សកម្មភាព​គាំទ្រ​ទាំងឡាយ​នោះ​វា​អាស្រ័យ​ទៅលើ​គម្រោង​សកម្មភាព​ធំ​ៗ ​នោះ​ហើយ​ជា​ទិសដៅ​ដែល​យើង​ទទួល​បាន។
យើង​មានបទ​ពិសោធន៍​តែ​មួយ​គត់​ដែល​គំរោង​របស់​យើង​តែង​តែ​ទទួល​ការ​បរាជ័យ គឺអ្វី ? គំរោង​នោះ​យើង​ទាំងអស់​គ្នា ត្រូវ​តែ​ទទួល​ស្គាល់​គឺ​ថា នៅ​ពេល​គម្រោង​កំពុង​ចាប់ផ្ដើម​ដើរ​យ៉ាង​រលូន​នៅ​រដូវ​វស្សា តែ​ភូមិ​មួយ ជួប​គ្រោះរាំង​ស្ងួត​នោះ​ហើយ​ជា​ផលវិបាក​ដែល​ត្រូវ​តែ​បរាជ័យ ដោយ​យោង​ទៅ​​លើ​បទពិសោធន៍​ទាំងឡាយ​នោះ​ហើយ នៅពេលយើង ជួប​ផលវិបាក​នេះ​ម្ដង​ទៀត​យើង​និង​យក​គម្រោង​​ផ្សេង​ទៀត​ដើម្បី​សង្គ្រោះ​ សភាព​ការណ៍​នេះ​បាន នោះមានន័យថា ជា​ផ្នែក​មួយ​ដ៏​តូច​ដែល​អង្គការ​​សង្គ្រោះ​ស្ត្រី​ជួបប្រទះ។
ផែនការសំរាប់អនាគត
ផែនការ​អនាគត​របស់​យើង​និង​បន្ត​ឡើង​នូវ​សកម្មភាព​ដូចគ្នា​ក្នុង​តំបន់​ គោលដៅ​ហើយ​និង​បង្កើត​គម្រោង​សកម្មភាព​ថ្មី​ផ្សេង​ទៀត​ដែល​បាន​ផ្ដោត​ទៅ​លើ​ ដូច​ខាងក្រោម​នេះ ៖
-ការ​ការពារ​និង​ថែរក្សា​អ្នក​ជំងឺ​អេដស៍​និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​តាម​ សហគមន៍
-ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ភ្ជាប់ និង​មុខ​របរ​ចិញ្ចិម​ជីវិត
-កសិកម្ម​ចំរុះ​ភ្ជាប់ និង​អាហារូបត្ថម្ភ និង​វីតាមីន​អេ
-ឥណទាន​ខ្នាត​តូច
-មណ្ឌល​បណ្តុះបណ្តាល​ភាសា និង​វិជ្ជាជីវៈ
-ពង្រឹង​សេវា​សុខា​ភិបាល

No comments:

Post a Comment