អ្នកស្រី សេង ធារី |
ក្លាយជាដើមបណ្ដឹងទីមួយលើសំណុំរឿង០០៣លោកស្រី សេង ធារី បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថា រដ្ឋាភិបាលបានបង្ហាញពីចេតនានយោបាយបង្កឧបសគ្គទៅលើសំណុំរឿង០០៣ និង០០៤របស់លោកស្រី។ លោកស៊ូ មេត និងលោកមាស មុត អតីតមេបញ្ជាការយោធាខ្មែរក្រហមដែលបច្ចុប្បន្នជាឧត្ដមសេនីយ៏យោធា គឺជាជនសង្ស័យក្នុងសំណុំរឿង០០៣ស្របតាមយុត្ដាធិការរបស់តុលាការ ខ្មែរក្រហម ដែលពួកគេជាអ្នកទទួលខុសត្រូវធំក្នុងការកាប់សម្លាប់ប្រជា ពលរដ្ឋខ្មែរ។
ចំណែកអ្នកស្រី អ៊ីម ឆែម លោកតាទិត និងលោកតាអាន គឺជាជនសង្ស័យក្នុងសំណុំរឿង០០៤ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៏ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់១០ម៉ឺន នាក់ស្លាប់។ ប៉ុន្ដែយ៉ាងណាក៏ដោយលោកស្រីសេង ធារី បានចោទថា រដ្ឋាភិបាលបានធ្វើឲ្យរាំងស្ទះដល់ដំណើការនីតិវិធីលើសំណុំរឿង ទាំងនេះ។
កាលពីថ្ងៃសុក្រសាលាក្ដីខ្មែរក្រហមបានលើកឡើងនៅក្នុងសេចក្ដី ប្រកាសព័ត៌មានរបស់ខ្លួនថា បានបិទបញ្ចប់លើសំណុំរឿង០០៣។ នោះគឺជាអ្វីដែលលោកស្រី សេង ធារី បានមើលឃើញថា មិនយូរប៉ុន្មានសំណុំរឿង០០៤របស់លោកស្រីក៏នឹងត្រូវបានបិទបញ្ចប់ ដែរនៅពេលមានការរិតត្បិតព័ត៌មានដោយសាលាក្ដី ហើយបានទុកឱកាសឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងត្រឹមថ្ងៃទី១៤ ខែឧសភានោះ។
យោងតាមឯកសារដែលមាននៅក្នុងសាលាក្ដីបានឲ្យដឹងថា លោកតាទិត និងលោកតាអាន សុទ្ធតែជាសមាជិកនៃគណកម្មាធិការមជ្ឈឹមបក្ស នៃបក្សកុម្មុនីស្ដកម្ពុជាដែលជាអតីតស្ថាបនិកគ្រប់គ្រងកំពូលរបស់ របបនេះ។ លោកតាទិតជាសមាជិកម្នាក់នៃគណកម្មាធិការភូមិភាគពាយព្យ និងជាលេខាតំបន់១ផងដែររីឯលោកតាអាន វិញគឺជាលេខារងនៃភូមិភាគកណ្ដាល។
លោកតាទិត និងលោកតាអាន ជាអ្នកទទួលបន្ទុកលើបណ្ដាញមួយដែលមានមណ្ឌលសន្ដិសុខយ៉ាងហោចណាស់ ចំនួន២៥ដែលបានឆក់យកជីវិតប្រជាជនប្រមាណ១០ម៉ឺននាក់។
ចំណែកអ្នកស្រី អ៊ឹម ឆែម ដែលបច្ចុប្បន្នជាជំទប់ឃុំម្នាក់នៅស្រុកអន្លុង់វែង ខេត្ដឧត្ដរមានជ័យ គឺជាលេខារបស់ស្រុកព្រះនេត្រព្រះនៅភូមិភាគពាយព្យអំឡុងគ្រប់គ្រង ដោយរបបខ្មែរក្រហមដែលគេជឿថា បានអនុម័តបញ្ជីឈ្មោះមនុស្សដែលត្រូវសម្លាប់។
ប៉ុន្ដែយ៉ាងណាក៏ដោយការរារាំងមិនឲ្យដំណើការនីតិវិធីរាលដាលបន្ដ ដល់សំណុំរឿង០០៣ និង០០៤វាគឺជាផែនការបស់រដ្ឋាភិបាល។ ដែលការនេះ ហ៊ុន សែន ធ្លាប់បានធ្វើការប្រឆាំងយ៉ាងចម្រូងចម្រាស់ជាមួយការព្រមានថា ខ្លួននឹងបិទទ្វារសាលាក្ដីពហុជាតិនេះតែមិនអនុញ្ញាតិឲ្យមានដំណើរ ការសំណុំរឿង០០៣និង០០៤ទេ ក្រោមលេសថា វានឹងធ្វើឲ្យប៉ះពាល់ដល់សន្ដិភាពនៅកម្ពុជា។ ប៉ុន្ដែបើទោះជាដូច្នេះក្ដី ក្នុងអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីចុងខែវិច្ឆិកាឆ្នាំទៅ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា ការបន្ដចោទប្រកាន់លើសំណុំរឿងបន្ថែមទៀតវាមិនមែនជារឿងដែល រដ្ឋាភិបាលកម្ពុជាត្រូវអះអាងទេ, ប៉ុន្ដែវាគឺជាសមត្ថកិច្ចរបស់អយ្យការសាលាក្ដី៕
No comments:
Post a Comment