ថ្ងៃសុក្រ ទី06 ឧសភា ឆ្នាំ2011 ម៉ោង13:50
ភ្នំពេញ៖
មានករណីផ្ទុះអាវុធមួយបានកើតទ្បើងកាលពីវេលាម៉ោង២០និង៥០នាទីយប់
នៅមុខផ្ទះគ្មានលេខស្ថិតនៅផ្លូវ១៩៨៨ ក្រុមទី៧ភូមិភ្នំពេញថ្មី
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
បណ្តាលឱ្យនារីម្នាក់រងរបួសចំកផ្នែកខាងក្រោយចំនួន១គ្រាប់(អំបែង
បៀម)ខណៈដែលនារីវ័យក្មេងរូបនេះកំពុងអង្គុយញុំាបាយនៅក្នុងផ្ទះ
ជាមួយក្រុមគ្រួសារ។លោកវរសេនីយ៍ទោ ម៉ក ហុង អធិការខណ្ឌសែនសុខ បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវជនមិនស្គាល់មុខបានបាញ់ចូលក្នុងផ្ទះបណ្តាលឱ្យ រងរបួសនោះឈ្មោះ ផេង សុខ ទ្បេង ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យសំរោងអណ្តែត ស្នាក់នៅឃុំកើតហេតុខាងលើ ចំណែកជនល្មើសពុំទាន់ស្គាល់អត្តសញ្ញាណទេ។
លោក ម៉ក ហុង អធិការខណ្ឌសែនសុខបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយហូបបាយនៅក្នុងផ្ទះជាមួយនឹងក្រុមគ្រួសារ ហើយបានបិទទ្វារមុខផ្ទះស្រាប់តែ មានជនមិនស្គាល់មុខបានជិះម៉ូតូហើយក៏បានបាញ់ចំនួន៣គ្រាប់ សំដៅចូលផ្ទះជនរងគ្រោះបណ្តាលឱ្យគ្រាប់កាំភ្លើង១គ្រាប់បានហោះ ត្រូវចំទ្វារផ្ទះជនរងគ្រោះធ្លាយទៅ ត្រូវជនរងគ្រោះ ដែលកំពុងអង្គុយហូបបាយតែ ម្តងធ្វើឱ្យមានការភ្ញាក់ផ្អើលហើយជនល្មើសក៏បានជិះម៉ូតូ គេចខ្លួន បាត់ ហើយជនរងគ្រោះ នាំយកទៅមន្ទីរពេទ្យភ្លាមៗ។បើតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ២ -៣ថ្ងៃ បងរបស់ជនរងគ្រោះធ្លាប់មានការទាស់ទែងគ្នាជាមួយកូន អ្នកធំម្នាក់នៅក្បែរគ្នាទើបមិនបានប៉ុន្មានថ្ងៃ ស្រាប់តែមានករណីផ្ទុះអាវុធនេះ កើតទ្បើង គេសង្ស័យថា ការផ្ទុះអាវុធនេះកើតទ្បើងពីការគំនុំច្រើនជាង។
ទាក់ទិននឹងរឿងករណីផ្ទុះអាវុធ នេះ ត្រូវបានលោក ម៉ក ហុងអធិការខណ្ឌសែនសុខ បានប្រាប់អ្នកយកព័ត៌មានវិទ្យាសាស្ត្រខ្មែរថា ចំពោះជនល្មើសដែលជាអ្នកបាញ់បោះសេរី នោះ លោកនឹងមិនឱ្យរួចខ្លួនបានទេ លោកនឹងខំស្រាវជ្រាវមុខសញ្ញា ដើម្បីឈានទៅការចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ក្នុងពេលឆាប់ៗនេះ ព្រោះ អី លោកមានពន្លឺខ្លះៗហើយ៕ ដោយៈវុត្ថា
No comments:
Post a Comment