ថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៦:៥៩
គណបក្សប្រឆាំងសំខាន់របស់ថៃ
គឺគណបក្សភឿថៃកាលពីថ្ងៃទី១៦ ឧសភា
បានសម្រេចជាឯកច្ឆន្ទជ្រើសរើសលោកស្រីយីង ឡាក់
ស៊ីណាវ៉ាត្រា ជាប្អូនស្រីពៅរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា
អតីតនាយករដ្ឋមន្ត្រីថៃ
ដែលមានប្រជាប្រិយភាពជាបេក្ខនារីសម្រាប់តំណែងនាយករដ្ឋមន្ត្រី
របស់ខ្លួនក្នុងការបោះឆ្នោតទូទៅដែលនឹងរៀបចំឡើងនៅខែកក្កដា
ខាងមុខនេះ ។
គណបក្សភឿថៃបានសម្រេចជ្រើសរើសលោកស្រីយីង
ឡាក់
ស្ថិតនៅលើគេនៃបញ្ជីឈ្មោះបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រី
សម្រាប់ការបោះឆ្នោតទូទៅក្នុងឱកាសនៃកិច្ចប្រជុំក្រុមប្រឹក្សា
ប្រតិបត្តិ និងបណ្តាអតីតសមាជិកសភារបស់ខ្លួន កាលពីរសៀលថ្ងៃទី១៦
ឧសភា ដោយមានលោកស្រីយីងឡាក់ ចូលរួមផងដែរ ។
លោក Chalerm Yubamrung
ជាអតីតប្រធានសភាមកពីគណបក្សភឿថៃ ថ្លែងថា
លោកមានក្តីរីករាយយ៉ាងខ្លាំង
ដែលគណបក្សភឿថៃបានសម្រេចជ្រើសរើសលោកស្រីយីងឡាក់
ជាបេក្ខនារីសម្រាប់តំណែងនាយករដ្ឋមន្ត្រី។
លោកស្រីយីឡាក់ ស៊ីណាវ៉ាត្រា កើតនៅថ្ងៃទី២១
មិថុនា ឆ្នាំ១៩៦៧ ជាកូនពៅក្នុងចំណោមកូនៗ៩នាក់របស់លោក Lert
និងលោកស្រី Yindee Shinawatra ។
លោកស្រីទទួលបានសញ្ញាបត្រមហាវិទ្យាល័យផ្នែកវិទ្យាសាស្ត្រ
នយោបាយ និងរដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យខេត្តឈៀងម៉ៃ
និងសញ្ញាប័ត្រអនុបណ្ឌិត
ផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យរដ្ឋកេនតួគី
សហរដ្ឋអាមេរិក ។ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ថ្លែងថា
លោកមិនឱ្យមានការចងអឃាតជាមួយអ្នកដែលតាមចងពៀរលោកឡើយ
ប្រសិនបើគណបក្សភឿថៃឈ្នះការបោះឆ្នោតនោះ ៕
No comments:
Post a Comment