ស្ត្រីអ្នកកាសែតលោកស្រី ANNE SINCLAIR
ភរិយារបស់លោក DOMINIQUE STRAUSS KAHN អគ្គនាយករបស់ IMF
ក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី១៥ ឧសភា កន្លងមកនេះ
អះអាងថា
ស្វាមីលោកស្រីពិតជាមនុស្សស្លូតត្រង់ពុំបានប្រព្រឹត្តការ
ចាប់រំលោភស្ត្រីដូចការចោទប្រកាន់ឡើយ ។
លោកស្រី ANNE SINCLAIR
ដែលក្នុងគ្រាដំបូងស្ថិតនៅស្ងៀមស្ងាត់ កាលពីថ្ងៃទី១៥ ឧសភា
អះអាងថា លោកស្រីពុំជឿទាល់តែសោះ
ចំពោះការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងស្វាមីលោកស្រី ។
ស្ត្រីអ្នកកាសែតរូបនេះបញ្ជាក់ថា
លោកស្រីពុំមានការសង្ស័យចំពោះភាពស្លូតត្រង់របស់ស្វាមី
លោកស្រីឡើយ ហើយអំពាវនាវឱ្យមានការប្រកាន់យកនូវភាពសមរម្យ
និងការអត់ធ្មត់។
អគ្គនាយករបស់ IMF
ដែលត្រូវបង្ហាញខ្លួនចំពោះមុខចៅក្រមម្នាក់នាយប់ថ្ងៃទី១៦ ឧសភា
ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤ ឧសភា នៅក្រុងញូវយ៉ក
ដោយទទួលការចោទប្រកាន់ពីការចាប់រំលោភរួមភេទ
ដោយនារីបម្រើក្នុងសណ្ឋាគារម្នាក់ ៕
No comments:
Post a Comment