
កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាស្វែងយល់ បន្ថែមអំពីគោលនយោបាយជាតិស្ដីពី បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន អំពីទំនាក់ទំនងរវាងយេនឌ័រនិង ICT និងអំពីការបញ្ជ្រាបយេនឌ័រទៅក្នុងការអភិវឌ្ឍគោលនយោបាយ ICT តាមវិស័យនិងក្នុងការអភិវឌ្ឍផែនការសកម្មភាព និងយុទ្ធសាស្ត្រសម្រាប់ការអនុវត្តគោលនយោបាយជាតិស្ដីពី ICT។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដោយអង្គការវិទ្យាស្ថានបើកទូលាយ សហការជាមួយក្រសួងកិច្ចនារី អង្គការអ៊ិកផាកកម្ពុជា (Ecpat/Cambodia) សមាគមអភិវឌ្ឍសុខភាពប្រជាជន អង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម និង សមាគមអភិវឌ្ឍស្រុកស្រែ។
ក្នុងឱកាសបើកកិច្ចប្រជុំ លោកជំទាវ ខៀវ សិរីវុឌ្ឍា អគ្គនាយក នៃ អគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា " ការលើកឡើងអំពីបញ្ហាយេនឌ័រនៅក្នុងគោលនយោបាយ និងក្នុងកម្មវិធីអន្តរាគមន៍ គឺជាការចាំបាច់ ពីព្រោះថា ស្ត្រីហាក់ដូចជាមិនសូវបានលើកទឹកចិត្តចូលរួម ក្នុងវិស័យ ICT ហើយគេក៏មិនសូវលើកឡើងអំពីបញ្ហាយេនឌ័រនៅក្នុងកម្រិត គោលនយោបាយ និងកម្មវិធីទាក់ទងនឹងវិស័យ ICT នោះដែរ។ បញ្ហាយេនឌ័រតម្រូវឲ្យមានការយកចិត្តទុកដាក់ មិនត្រឹមតែនៅក្នុងខ្លឹមសារនៃគោលនយោបាយ ICT ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងដំណើរការពិភាក្សាលម្អិត ការអនុវត្ត និងការវាយតម្លៃគោលនយោបាយផងដែរ ។"
លោកស្រីជឹមម៉ាណាវី នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយ បានមានប្រសាសន៍ថា "កិច្ចសហការរវាងអង្គការសង្គមស៊ីវិល វិស័យឯកជន ជាមួយស្ថាប័នរដ្ឋាភិបាល ក្នុងការ បញ្ជ្រាបយេនឌ័រក្នុងការអភិវឌ្ឍវិស័យ ICT នឹងរួមចំណែកក្នុងការអនុវត្ត សេចក្ដីថ្លែងការនិងផែនការសកម្មភាពទីក្រុងប៉េកាំងកាលពីឆ្នាំ ២០០៥ និងឆ្ពោះទៅរកគោលដៅអភិវឌ្ឍសហស្សវត្ស ២០១៥ គោលដៅ៣ ដែលចែងអំពីការជំរុញសមភាពយេនឌ័រនិងការផ្ដល់ភាពអង់អាចដល់ ស្ត្រី ដែលកម្ពុជា ជា ប្រទេសហត្ថលេខីមួយ"។
កិច្ចប្រជុំដែលមានអ្នកចូលរួមជាតំណាងមកពី ២៩ ស្ថាប័ន បានផ្ដោតការពិភាក្សាសំខាន់លើការធ្វើយ៉ាងណាដើម្បីបញ្ជ្រាបទស្សន យេនឌ័រទៅក្នុងការអភិវឌ្ឍគោលនយោបាយ ICT តាមវិស័យ និងក្នុងការអភិវឌ្ឍផែនការសកម្មភាពនិងយុទ្ធសាស្ត្រសម្រាប់ការ អនុវត្តគោលនយោបាយជាតិស្ដីពី ICT។ អង្គប្រជុំថែមទាំងបានលើកឡើងអំពីតម្រូវការក្នុងការអភិវឌ្ឍ គោលនយោបាយICT តាមវិស័យ ។ បញ្ហារំលោកបំពានសិទ្ធិស្ត្រីនិងកុមារតាមរយៈនៃការប្រើប្រាស់ ICT ក៏បានលើកឡើងពិភាក្សាស្វែងរកវិធានការការពារផ្លូវច្បាប់នាពេលនោះ ផងដែរ។ អង្គប្រជុំបានស្វែងយល់អំពីគោលនយោបាយជាតិស្ដីពី បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន(ICT) និងគោលនយោបាយ ICT សម្រាប់វិស័យអប់រំ ដែលបង្ហាញជូនដោយតំណាងស្ថាប័នទាំងពីរ។
ជាលទ្ធផលនៃការពិគ្រោះយោបល់ អង្គប្រជុំបានឯកភាពលើចំណុចមួយចំនួនដូចខាងក្រោម៖
- ដើម្បីធានាការចូលរួមនិងការទទួលផលយ៉ាងពេញលេញពីសំណាក់ ស្ត្រីក្នុងវិស័យ ICT គេគួរបញ្ជ្រាបយេនឌ័រ ទៅក្នុងគ្រប់គោលនយោបាយស្ដីពី ICT
- ច្បាប់ស្ដីពីសារ គមនាគមន៍និង គោលនយោបាយ ICTនានា គួរមានចែងអំពីវិធានការការពារផ្លូវច្បាប់ចំពោះការរំលោកបំពានលើ ស្ត្រីនិងកុមារតាមរយៈនៃការប្រើប្រាស់ ICT
- គួរមានគោលនយោបាយ ICTតាមវិស័យ អនុលោមទៅគោលនយោបាយជាតិស្ដីពី ICT ហើយគោលនយោបាយទាំងនោះ គួរស្របទៅតាមផែនការមេរបស់ ASEAN ( ASEAN ICT Master Plan 2015)
- ក្រុមការងារបច្ចេកទេស យេនឌ័រតាមស្ថាប័ន នឹងដើរតួនាទីសំខាន់ជាយន្តការក្នុងការបញ្ជ្រាបយេនឌ័រ ទៅក្នុងគោលនយោបាយស្ដីពី ICT

ទិដ្ឋភាពរួមនៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី មួយស្ដីពី "ទស្សនយេនឌ័រក្នុងការអភិវឌ្ឍ គោលនយោបាយបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានវិទ្យា"
រូបភាពដោយអង្គការវិទ្យាស្ថានបើកទូលាយ
រូបភាពដោយអង្គការវិទ្យាស្ថានបើកទូលាយ
![]() លោកជំទាវខៀវ សិរីវុឌ្ឍា អគ្គនាយក នៃ អគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមក្រសួងកិច្ចការនារី និងជាប្រធានកិច្ចប្រជុំ ថ្លែងសុន្ទរកថាបើកក្នុងកិច្ចប្រជុំ រូបភាពដោយអង្គការវិទ្យាស្ថានបើកទូលាយ | ![]() លោក Juan Pita តំណាងភ្នាក់ងារអេស្ប៉ាញអន្តរជាតិសម្រាប់ការអភិវឌ្ឍ(AECID) ប្រចាំប្រទេសកម្ពុជា ឆ្លើយតបសំណួរទៅអង្គប្រជុំ រូបភាពដោយអង្គការវិទ្យាស្ថានបើកទូលាយ |
![]() លោកស្រី ជា ផល្លីន អគ្គ នាយិការងនិងជាប្រធានក្រុម ការងារយេនឌ័រ នៃក្រសួងព័ត៌មាន មានមតិយោបល់ក្នុងកិច្ចប្រជុំ រូបភាពដោយអង្គការវិទ្យាស្ថានបើកទូលាយ | ![]() ទិដ្ឋភាពរួមនៃកិច្ច ប្រជុំត្រៀមសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់អំពី "ទស្សនយេនឌ័រក្នុងការអភិវឌ្ឍ គោលនយោបាយបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានវិទ្យា" រូបភាពដោយអង្គការវិទ្យាស្ថានបើកទូលាយ |
![]() លោកស្រី សេង បូរី តំណាងអជ្ញាធរជាតិ NiDA រូបភាពដោយ៖ អង្គការវិទ្យាស្ថានបើកទូលាយ | ![]() លោកស្រី ញឹម វ៉ាន់ច័ន្ទកន អគ្គាធិការរង និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងអប់រំយុវជននិងកីឡា មានមតិយោបល់ក្នុងកិច្ចប្រជុំ រូបភាពដោយអង្គការវិទ្យាស្ថានបើកទូលាយ |
- សុន្ទរកថា បើក របស់ លោកជំទាវ ខៀវ សិរីវុឌ្ឍា អគ្គនាយក នៃ អគ្គនាយកដ្ឋាន អភិវឌ្ឍន៍ សង្គម ក្រសួង កិច្ចការនារី
- ចំណាប់អារម្មណ៍ស្វាគមន៍របស់លោកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិ អង្គការវិទ្យាស្ថានបើកទូលាយ
- បទបង្ហាញរបស់តំណាងអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការ អភិវឌ្ឍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា (NiDA)
- បទបង្ហាញរបស់តំណាង ក្រសួងអប់រំយុវជននិងកីឡា
- បទ បង្ហាញរបស់លោកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិ អង្គការវិទ្យាស្ថានបើកទូលាយ
- របាយការណ៍កិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយ English PDF
- របាយការណ៍កិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំ ពិគ្រោះយោបល់ English PDF
No comments:
Post a Comment