កាលពីចុងខែមេសាកន្លងទៅនេះអង្គការសុខភាពផ្លូវចិត្តគ្មានព្រំដែន (PSF-ONGD) បានរៀបចំការបណ្ដុះបណ្ដាលមួយស្ដីអំពីអំពើហិង្សាក្នុងគ្រួសារ ដល់និស្សិតអនុបណ្ឌិតជំនាញផ្នែកប្រឹក្សានិងការប៉ះទង្គិចផ្លូវចិត្ត ធ្ងន់ធ្ងរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដោយមានការជួយសម្របសម្រួល ពីអង្គការអាល្លឺម៉ង់មួយហៅកាត់ថា (GIZ)។ នៅកំឡុងពេលនៃវគ្គបណ្ដុះបណ្ដាលនេះមាននិស្សិតចំនួន២០នាក់ បានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលហើយគ្រូសម្របសម្រួលនៅក្នុង វគ្គនេះមានលោកស្រីវេជ្ជបណ្ឌិត TanjaShunert ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការ Deutsche Gesellschaft Fur InternationaleZusammenarbeit (GIZ) , លោកស្រី Cova Alvarez អ្នកជំនាញផ្នែកយេនឌ័រ និងអំពើហិង្សានៅក្នុងគ្រួសារនិងលោកវេជ្ជបណ្ឌិត Hector Rifa នាយកគម្រោងរបស់អង្គការសុខភាពផ្លូវចិត្តគ្មានព្រំដែន (PSF-ONGD) និងជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យអូវីដូប្រទេសអេស្ប៉ាញ ។
ជាលទ្ធផលបន្ទាប់ពីវគ្គបណ្ដុះបណ្ដាលស្ដីពីអំពើហិង្សានៅក្នុង គ្រួសារដែលរៀបចំដោយអង្គការសុខភាពផ្លូវចិត្តគ្មានព្រំដែន (PSF-ONGD) នេះប្រធានបទថ្មីមួយត្រូវបានដាក់បញ្ចូលទៅក្នុងកម្រិតសិក្សា អនុបណ្ឌិតផ្នែកប្រឹក្សានិងការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរក្រោម ចំណងជើងនៃការការពារ, ការគ្រប់គ្រងនិងការស្វែងរកការព្យាបាលនៃជនរងគ្រោះពីអំពើហិង្សា នៅក្នុងគ្រួសារ ។ សេចក្ដីសង្ឃឹមគឺដើម្បីធ្វើអោយមានការចូលរួមដោះស្រាយបញ្ហាអំពើ ហិង្សានៅក្នុងគ្រួសារចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយះការបណ្ដុះបណ្ដាលអោយមានគ្រូនៅពេលអនាគត ។ ហើយវាមានសារៈសំខាន់ក្នុងការបង្ហាញអោយឃើញថានិស្សិតដែលបានចេញពី កម្រិតអនុបណ្ឌិតនេះ គឺមានវិជ្ជាជីវៈចិត្តវិទ្យា និងវិទ្យាសាស្ត្រសង្គមរួចជាស្រេចគួបផ្សំនិងឯកទេសផ្សេងៗទៀត ដែលជាការផ្ដល់ឱកាសអោយពួកគាត់បានធ្វើការនៅតាមស្ថាប័នរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលផ្សេងៗ ។
No comments:
Post a Comment