ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវសាលាដំបូងខេត្តសម្រេចឃុំខ្លួនក្នុងពន្ធនាគារនៅព្រឹកថ្ងៃទី២៧ កុម្ភៈពីបទសម្លាប់កុមារីអាយុ៧ឆ្នាំ កាលពី វេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២៥ កុម្ភៈនៅផ្ទះរបស់ឈ្មោះអុង យ៉េន នៅភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខណៈកុមារីរងគ្រោះកំពុងរត់លេងជាមួយក្មេងដទៃទៀត ។
ជនសង្ស័យឈ្មោះកែវ ឌីណា អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែកកុមារីរងគ្រោះឈ្មោះតាំ សុភា អាយុ៧ឆ្នាំ មានទីលំនៅក្នុងភូមិទឹកល្អក់ ឃុំក្រាំងលាវ ។
យោងតាមរបាយការណ៍របស់ប៉ូលិសស្រុក ឱ្យដឹងថា កុមារីរងគ្រោះរត់លេងជាមួយក្មេងដទៃទៀត ជិតកន្លែងផឹកស៊ីរបស់ឪពុកខ្លួន ។ ដោយឡែក កែវ ឌីណា ទើបមកពីប៉ោយប៉ែត មកលេងផ្ទះបងឈ្មោះកែវ នាង នៅភូមិកើតហេតុ ។ ពេលនោះគ្មានរឿងអីសោះ ស្រាប់តែជនសង្ស័យស្ទុះយកកាំបិតប៉័ងតោកាប់ក្មេងស្រីពីក្រោយត្រូវចំកញ្ចឹងកខាងស្តាំ បណ្តាលឱ្យរបួសជាទំងន់ ។ កុមារីរងគ្រោះត្រូវគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងបន្តទៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញទៀត ប៉ុន្តែបានស្លាប់នៅម៉ោង១រសៀលថ្ងៃទី២៦ កុម្ភៈ ។
ប៉ូលិសនិងមន្ត្រីតុលាការយកចម្លើយពីជនសង្ស័យមិនបានឡើយ ហើយសង្ស័យថា គេជាមនុស្សញៀនថ្នាំ ៕
ប៉ូលិសនិងមន្ត្រីតុលាការយកចម្លើយពីជនសង្ស័យមិនបានឡើយ ហើយសង្ស័យថា គេជាមនុស្សញៀនថ្នាំ ៕
No comments:
Post a Comment