ដោយ ម៉ៅ សុធានី
ក្នុង នាទីស្ត្រីខ្មែរនៅសប្ដាហ៍នេះ អ្នកស្រី ម៉ៅ សុធានី មានសេចក្ដីរាយការណ៍ពិស្ដារអំពីប្រវត្តិរឿងរ៉ាវរបស់ស្ត្រីលក់ បន្លែម្នាក់នៅផ្សារកណ្ដាល ដែលមិនចេះអក្សរតែអាចប្រើទូរស័ព្ទដៃសម្រាប់ការទាក់ទងក្នុងមុខ របរលក់ដូរតូចតាចនេះ។ស្តាប់សំឡេង
សម័យជឿនលឿននៃបច្ចេកវិទ្យាទំនើបៗក្នុងការប្រាស្រ័យ
ទាក់ទងគ្នាក្នុងសតវត្សទី២១នេះ
បានញ៉ាំងឲ្យមានការផ្លាស់ប្ដូរច្រើនក្នុងជីវិតរស់នៅប្រចាំថ្ងៃ
របស់មនុស្សគ្រប់ៗគ្នាក្នុងពិភពលោក
មិនថាតែនៅក្នុងប្រទេសកម្ពុជាទេ។
ស្ត្រីខ្មែរជាច្រើនដែលមានទូរស័ព្ទដៃប្រើ ទោះបីជាក្នុងរបរលក់ដូរបន្តិចបន្តួច ដូចជាលក់បន្លែ ត្រី សាច់ ឬគ្រឿងទេសក្តី បានប្រាប់ឲ្យដឹងថា ស្ថានភាពរស់នៅរបស់ពួកគេបានប្រសើរជាងមុន។ តួយ៉ាងដូចជាអ្នកស្រី មួង ផល្លា អាយុ ៤៩ឆ្នាំ មេម៉ាយកូន ៤នាក់ ជាអ្នកលក់បន្លែនៅផ្សារកណ្ដាលជាង ២០ឆ្នាំមកហើយនេះ យ៉ាងហោចណាស់ក៏អាចរកប្រាក់ចំណូលបន្តិចបន្តួចផ្គត់ផ្គង់ឲ្យកូន ទាំង៤ អាចរៀនសូត្រចេះដឹងនឹងគេបានដែរ។
អ្នកស្រី មួង ផល្លា បានមានប្រសាសន៍ថា អ្នកស្រីកើតក្នុងត្រកូលជាអ្នកក្រីក្រ មិនបានរៀនសូត្រចេះដឹងអ្វីទេ ប៉ុន្តែទោះបីជាជួបការលំបាកវេទនាយ៉ាងណាក៏ដោយ អ្នកស្រីសុខចិត្តតស៊ូក្រាញននៀលរកស៊ីចិញ្ចឹមកូន ៖ «ខ្ញុំ មេម៉ាយអ៊ីចឹងអត់ធូរធារទេ ពីព្រោះខ្ញុំមានកូន ៤នាក់ កូនសុទ្ធតែរៀននៅមហាវិទ្យាល័យ ឥឡូវចប់ពីរនាក់ នៅរៀនពីរនាក់ទៀត។ ជីវភាពយើងខ្វះខាត។ និយាយពីប្រវត្តិ ខ្ញុំចង់តែយំទេ ព្រោះខ្ញុំកម្សត់ណាស់ ប៉ុន្តែកូនខ្ញុំល្អណាស់ ខំរៀន កូនខ្ញុំស្រួលណាស់ ជួនកាលដាំបាយឆ្អិនទៅ ចៀនពងទាចែកគ្នាម្នាក់មួយទៅរួចហើយ។ ពេលខ្លះទិញត្រីរៀលយកមកស្លព្រលិត ប្រឡាក់ខ្លះទៅ រួចពីរពេលមួយថ្ងៃ»។
ក្នុងមួយថ្ងៃៗ អ្នកស្រី មួង ផល្លា ត្រូវចំណាយពេលយ៉ាងតិចក៏ ២០ម៉ោងដែរ ក្នុងរបរលក់ដូរបន្លែនោះ ហើយថា ពុំដែលមានពេលឈប់សម្រាកឡើយ ៖ «កុំនិយាយមួយអាទិត្យ គឺថា មួយឆ្នាំៗទៅគឺអត់មានពេលសម្រាកឈប់មួយថ្ងៃទេ ទោះជាឈឺក៏ទៅដែរ លើកលែងតែដើរមិនរួច។ ដោយហេតុតែអត់ ពីព្រោះកូនរៀនទាំងពីរ ហើយកូនវាថា សុខចិត្តថា អត់លុយចាយ ឬអត់បាយក៏អត់ចុះ តែគ្រូត្រូវការប្រាក់ក្នុងមួយថ្ងៃម្នាក់អស់ ៥ពាន់រៀល ដូចនេះកូន ២នាក់ គឺអស់ចំនួន ១ម៉ឺនរៀល។ មួយថ្ងៃចំណេញបាន ២ម៉ឺនរៀល ទុកមួយម៉ឺនសម្រាប់ញាត់កូនជ្រូក សងលុយជំពាក់គេ ១ពាន់ដុល្លារ ពេលមើលជំងឺប្ដីមុនស្លាប់»។
ស្វាមីរបស់អ្នកស្រី មួង ផល្លា ទើបបានទទួលអនិច្ចកម្មប្រមាណជាងបីខែមកនេះ ដោយរោគាពាធ។ កូនៗទាំង៤ សព្វថ្ងៃនេះ រស់នៅជុំគ្នាជាមួយម្ដាយនៅផ្ទះល្វែងតូចមួយ នៅជាន់ទី៣ នៅម្ដុំផ្សារអូរឫស្សី។ កូនប្រុស ២នាក់បានរៀនចប់បរិញ្ញាបត្រ និងបានធ្វើការផងដែរ។
អ្នកស្រី មួង ផល្លា ថ្លែងបន្តថា ដោយសារតែពុំមានដើមទុនរកស៊ីច្រើន មានតែប្រមាណជាង ២០ម៉ឺនរៀល អ្នកស្រីត្រូវយកបន្លែគេមកលក់សិន ទើបប្រគល់ប្រាក់ឲ្យជាក្រោយ ហើយថា អ្នកស្រីត្រូវងើបនៅម៉ោង ២ទៀបភ្លឺ ជិះម៉ូតូឌុបទៅទិញបន្លែនៅផ្សារដើមគរ ៖ «បន្លែលក់មានជីរ សាឡាដ ស្លឹកខ្ទឹម ជីរវង ម្អម ម្រះព្រៅ មានភ្លៅកង្កែប។ គេងើបនៅម៉ោង ៥ភ្លឺ ឬ ៦ ប៉ុន្តែខ្ញុំត្រូវងើបម៉ោងពីរយប់ ព្រោះយើងអត់មានលុយ ដូច្នេះទៅទិញទាន់ពីអ្នកចម្ការគេយកមកលក់ គឺបានធូរថ្លៃបន្តិច»។
យុវជន ហ៊ឹម សារ៉ាវី ជាកូនច្បងក្នុងចំណោមបងប្អូន ៤នាក់ ដែលបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រង និងកំពុងបន្តយកអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម ហៅកាត់ថា MBAបានថ្លែងថា ម្ដាយរបស់ខ្លួនទោះបីជាមិនចេះអក្សរក៏ពិតមែន ក៏ប៉ុន្តែគាត់តស៊ូរកស៊ីចិញ្ចឹមកូនឲ្យរៀនសូត្រគ្រប់ៗគ្នា។
រ៉ាវី បានរៀបរាប់បន្តអំពីហេតុផលដែលកូនឲ្យយោបល់ម្ដាយថា គួរតែមានទូរស័ព្ទដៃប្រើដូចគេឯង ដើម្បីសម្រួលការរកស៊ីរបស់ម្ដាយ ៖ «គាត់អត់ចេះអក្សរទេ ចេះតែនិយាយ សូម្បីសរសេរលេខក៏អត់ចេះដែរ។ ដល់ក្រោយមក មានអតិថិជនច្រើន ណាមួយត្រូវការទំនាក់ទំនងតាមទូរស័ព្ទ ម្ល៉ោះហើយកូនៗ ក៏ប្រាប់គាត់ឲ្យទិញទូរស័ព្ទដៃមួយទៅ សូម្បីតែទូរស័ព្ទគាត់ចេះតែទទួល ហើយបើកសោ ទូរស័ព្ទទៅគេវិញ»។
បញ្ជាក់ប្រាប់ទៅនឹងការលើកឡើងរបស់កូនប្រុសច្បង សារ៉ាវី អ្នកស្រី មួង ផល្លា ថ្លែងថា ទូរស័ព្ទដៃ គឺប្រើសម្រាប់ការចាំបាច់ក្នុងការទាក់ទងរកស៊ីប៉ុណ្ណោះ។ ក្នុងមួយខែៗ ចំណាយប្រាក់ប្រមាណជា ៥ដុល្លារ ៖ «ទូរស័ព្ទចេះតែតេ ទេ ហើយអត់ចេះចែកលេខទេ ពេលគេចង់ឲ្យលេខខ្ញុំអ៊ីចឹង គឺកត់ដាក់សៀវភៅ រួចចង់តេ មើលលេខដែលកត់ទៅ។ ពេលខ្លះខ្ញុំងើបទៅអត់ទាន់ តេប្រាប់គេពីល្ងាចថា អត់នេះអត់នោះ។ យករបស់គេមកលក់ទៅ ស្អែកទើបឲ្យលុយគេក្រោយ»។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍ថា ក្រសួងកំពុងស្វះស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីជួយដល់ស្ត្រីជាកសិករ និងជាអាជីវករតូចតាច។
លោកស្រីបានថ្លែងបន្តថា សព្វថ្ងៃនេះក្រសួងពាណិជ្ជកម្មក៏បានបង្កើតប្រព័ន្ធប្រើប្រាស់ ទូរស័ព្ទដៃសម្រាប់ទីផ្សារលក់ផលិតផលកសិកម្ម ៖ «ស្ត្រីនៅជនបទ គាត់ជាកសិករ គាត់ចង់ដឹងព័ត៌មានអាចប្រើប្រព័ន្ធហ្នឹង។ ឥឡូវនេះក្រសួងពាណិជ្ជកម្ម គេមានប្រព័ន្ធតាមទូរស័ព្ទ កសិករអាចមើលតម្លៃកសិផលថ្ងៃនេះតម្លៃប៉ុន្មាន មួយគីឡូថ្លៃប៉ុន្មាន កុំឲ្យឈ្មួញកេងប្រវ័ញ្ច ដូច្នេះយើងឃើញជួយសម្រួលការងារគាត់ និងជីវភាពរស់នៅរបស់គាត់»។
ក៏ប៉ុន្តែប្រព័ន្ធប្រើប្រាស់ទូរស័ព្ទដៃ សម្រាប់រកទីផ្សារលក់ផលិតផលកសិកម្មនៅកម្ពុជានេះ នៅមិនទាន់បានផ្សព្វផ្សាយឲ្យបានធំទូលាយនៅឡើយទេ៕

No comments:
Post a Comment