ដួល​ម៉ូតូ​កណ្តាល​ស្ពាន​ឈើ​ស្ត្រី​ចំណាស់​ម្នាក់​រយះ​ផ្ទៃ​មុខ​ធ្ងន់​ធ្ងរ


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ពុធ ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១០
ខេត្ត ​​ស្ទឹង​ត្រែង ៖ ស្រ្តីចំណាស់ម្នាក់បានរង​គ្រោះថ្នាក់ដោយ​ដួលម៉ូតូ ឱ្យក្បាលគាត់ឈូសនឹងក្តារស្ពានរបកស្បែករយះជាច្រើនកន្លែង​​ និងរបួសធ្ងន់ធ្ងរ ។
គ្រោះ​ ថ្នាក់​នេះកើតឡើង​នៅលើស្ពានឈើតាម​ផ្លូវ​លំ​ស្ថិតក្នុង​ភូមិលើ ឃុំព្រះ​រំកិល ស្រុកថាឡាបរិវ៉ាត់ កាលពីវេលា​ម៉ោ​ង​​៧​និង​៣០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១០ ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រី​រងគ្រោះឈ្មោះ ហាត់ អៀក អាយុ​៥៦​ឆ្នាំ ជាកសិករ រស់នៅភូមិក្រោម ឃុំព្រះ​រំកិល ។


មុនពេលកើតហេតុស្រ្តីរូបនេះ​បានជិះ​ម៉ូតូជា​មួយ​ ចៅប្រុសចេញពីផ្ទះរបស់គាត់សំដៅ​ទៅផ្ទះកូន​នៅភូមិលើ លុះ​ពេលដល់លើ​ស្ពាន​ឈើ​នោះ​ក៏​រអិលដួលធ្វើឱ្យរូប​គាត់​ដែល​​ជិះពីក្រោយ​ ធ្លាក់​ដួលបោកក្បាលទៅនឹងក្តារស្ពាន បណ្តាល​​ឱ្យរបក​ស្បែកស្ទើរតែឃើញលលាដ៍ ។​ ប្រភព​​ដដែល​បានបន្តថា ក្រោយពីមាន​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​កើត​ឡើង​ អ្នកភូមិដែលនៅ​ក្បែរ​នោះ ព្រមទាំងគ្រួសាររបស់គាត់បានដឹក​តាម​កាណូត​មកមន្ទីរពេទ្យបង្អែកខេត្ត​ដើម្បី​ សង្គ្រោះ​ ។
បន្ទាប់ពីធ្វើការសង្រ្គោះបឋមឃើញថា​ ស្រ្តី​រងគ្រោះមានរយះ​ក្បាល​ផ្នែកខាងមុខ​ជា​ច្រើន​កន្លែង និង​របក​ស្បែក​ទៀត​ផង​ដែល​ក្រុម​គ្រូ​ពេទ្យបានដេរ​ជា​ច្រើនថ្នេរ ចំណែកចៅប្រុស​ដែលរួមដំណើរ​ជា​មួយគ្នាពុំមានរងរបួសអ្វី​ទេ ៕

No comments:

Post a Comment