ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ពុធ ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១០
ខេត្តកំពង់ចាម ៖ បុរសជាប្តីបានរងរបួសដោយការវាយប្រហារនឹងទឹកអាស៊ីតពីសំណាក់ ស្ត្រីជាប្រពន្ធកាលពីល្ងាចថ្ងៃទី២៦ ធ្នូ ដែលការជះទឹកអាស៊ីតនេះត្រូវបានប្តីអះអាងថា មកពីប្រចណ្ឌ។ បន្ទាប់ពីជះទឹកអាស៊ីតលើប្តីហើយ ស្ត្រីជាប្រពន្ធបានគេចខ្លួនជាមួយកូនតូចអាយុ៣ខែ និងបន្សល់ទុកកូន២នាក់នៅជាមួយជីដូន។ ទោះបីជាមានការរងគ្រោះដោយសារស្នាដៃប្រពន្ធក៏ដោយក៏បុរសជា ប្តីអះអាងថាមិនប្តឹងប្រពន្ធទេ។ ទាក់ទិននឹងការជះទឹកអាស៊ីតនេះត្រូវបានបុរសជាប្តីឈ្មោះធី ប៊ុនថេន អាយុ៣៣ឆ្នាំ រស់នៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែករៀបរាប់ថា ប្រពន្ធយកទឹកអាស៊ីតបង្កកជ័រកៅស៊ូដាក់ក្នុងចានមកជះលើរូបលោក ។

ក្រោយពីទំនេរពីរបរទិញជ័រកៅស៊ូ កាលពីល្ងាចថ្ងៃទី២៦ ធ្នូ លោក និងមិត្តភក្តិ ព្រមទាំងប្អូនថ្លៃសរុបចំនួន៨នាក់នាំគ្នាផឹកទឹកត្នោតជូរ និងស្រានៅក្នុងផ្ទះតៀមរបស់លោករហូតដល់ម៉ោងជាង៩យប់។ នៅពេលរាន់បត់ជើងតូចលោកបានក្រោកចេញពីវង់ផឹកស៊ីដើរចេញទៅខាង ក្រៅផ្ទះ ហើយត្រូវប្រពន្ធឈ្មោះហាយ ហេង អាយុ៣១ឆ្នាំ យកទឹកអាស៊ីតជះត្រូវដៃខាងស្តាំរលាកក្រហល់ក្រហាយយ៉ាងខ្លាំង ។ ភ្លាមនោះប្រពន្ធរបស់លោកបានបីកូនតូចអាយុ៣ខែរត់គេចបាត់។
ចំពោះមូលហេតុដែលស្ត្រីជាប្រពន្ធយកទឹកអាស៊ីត មកជះដាក់នេះបុរសជាប្តីបញ្ជាក់ថា ព្រោះតែភ្លើងប្រចណ្ឌ គឺខឹងលោកលួចស្រលាញ់ស្ត្រីម្នាក់រស់នៅក្នុងភូមិជាមួយគ្នា។ នាល្ងាចកើតហេតុលោកបានទៅទិញស្រាពីស្ត្រីម្នាក់ដែលលោកស្រលាញ់ នោះ ហើយប្រពន្ធតាមឃើញក៏ខឹងលោកយ៉ាងខ្លាំង តែមិនទាន់បង្កហិង្សាទេ។ ពេលលោកផឹកស៊ីនោះរួមជាមួយនឹងប្រពន្ធផងដែរដោយមិននឹកស្មានថា នាងខឹងរហូតដល់យកទឹកអាស៊ីតជះដាក់បែបនេះទេ។ ចាត់ទុកជាសំណាងមួយដែរដែលនាងជះមិនត្រូវចំមុខ បើពុំនោះទេនឹងត្រូវខ្វាក់ភ្នែកទាំងពីរមិនខានឡើយ។ ភ្លាមៗនោះរូបលោកត្រូវម្តាយ និងប្អូនថ្លៃដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក និងនាំបន្តទៅកាន់មន្ទីរពេទ្យខេត្តទាំងយប់។ ចំពោះករណីនេះលោកមិនដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួន ប្រពន្ធទេ ដោយសារតែរបួសមិនធ្ងន់ធ្ងរ។ លោកអនុសេនីយ៍ឯក កែវ នរ៉ាភី អធិការរងនគរបាលស្រុកពញាក្រែកប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី២៨ ធ្នូ ឱ្យដឹងថា ករណីជះទឹកអាស៊ីតនេះទោះបីបុរសរងគ្រោះឈ្មោះធី ប៊ុនថេន មិនប្តឹងសមត្ថកិច្ចឱ្យតាមចាប់ប្រពន្ធរបស់ខ្លួនក៏ដោយ តាមបញ្ជារបស់លោកអធិការនគរបាលស្រុកគឺឱ្យចងក្រងឯកសារទុកក្រែង ថ្ងៃក្រោយមានការប្តឹងប្តល់គ្នានោះងាយនឹងបំពេញបែបបទតាមនីតិ វិធី។ បុរសនោះមិនរងរបួសធ្ងន់ ព្រោះពាក់អាវរងា៕
(តើនេះជាស្រី្តខែ្មរ ឫបុរស់ខែ្មរទេ?សូមឲ្យស្រ្តីទាំងឡាយធ្វើសេចក្តីពិរចារណាផង)នាងខ្ញុំម្ចាស់ប្លក់

No comments:
Post a Comment