(ប្រុសកោះ)
ថ្ងៃ អង្គារ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០១០
ប្រទេសកាណាដាកាលពីថ្ងៃទី២៧ ធ្នូ កន្លងមក បានអញ្ជើញលោកស្រីអ៊ួង សាន់ស៊ូជី មេដឹកនាំប្រឆាំងទាមទារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស មីយ៉ាន់ម៉ា ឬភូមា ដែលទើបត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះទៅបំពេញទស្សនកិច្ច នៅប្រទេសខ្លួន រួចទទួលសញ្ជាតិជាពលរដ្ឋកាណាដា។ ការអញ្ជើញនោះធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី Stephen Harper ដែលបានសំដែងក្តីសង្ឃឹមថា លោកស្រីស៊ូជី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសលោក ក្នុងពេលសមស្របមួយ ប៉ុន្តែលោកទទួលស្គាល់ថា ឥឡូវនេះ លោកស្រីស៊ូជី កំពុងតែផ្តោតលើការងារសំរាប់ប្រទេសរបស់លោកស្រី ។
លោក Stephen Harper អះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា កាណាដាមានមោទនភាពបំផុតក្នុងការគាំទ្រលោកស្រីស៊ូជី និងអ្នកដែលខិតខំប្រឹងប្រែងដើម្បីលទ្ធិប្រជាធិបតេយ្យសំរាប់ ប្រទេសភូមាអស់រយៈពេលជាយូរមកហើយ ៕
No comments:
Post a Comment