ចាប់ខ្លួនតាចាស់អង់គ្លេសម្នាក់ និងខ្មែរបីនាក់ ក្រោមបទសង្ស័យថា ប្រព្រឹត្តពេស្យាចារលើកុមារ និងសមគំនិត

  មន្ត្រី ការិយាល័យនគរបាល ប្រឆាំងការជួញ ដូរមនុស្ស និងការពារ អនីតិជន នៃស្នងការ ប៉ូលិស រាជធានីភ្នំពេញ បានឲ្យ ភ្នំពេញ ប៉ុស្តិ៍ដឹង នៅថ្ងៃចន្ទនេះថា បុរស សញ្ជាតិអង់គ្លេសវ័យ ៥០ ឆ្នាំមួយរូប និងអ្នកសម គំនិត ៣នាក់ ផ្សេងទៀត ត្រូវបានចាប់ឃាត់ ខ្លួនពីបទសង្ស័យថា ជួញដូរពេស្យាចារ កុមារ និងសមគំនិត ប្រព្រឹត្តលើក្មេងស្រីជាអនីតិជន ២រូប អាយុ ៧ និង ៨ឆ្នាំ នៅផ្ទះសំណាក់មួយកន្លែងក្នុងស្រុក កៀនស្វាយ ខេត្តកណ្តាលកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។


លោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការប៉ូលិសរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ជនជាប់សង្ស័យ Leach Micheal Julian ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃអាទិត្យ ពីបទសង្ស័យរំលោភបំពានលើផ្លូវភេទកុមារីជាអនីតិជន ២រូប។ ជនសង្ស័យសញ្ជាតិខ្មែរ ៣រូប ដែលរួមមាន ពេញ ផាត អាយុ ៤៦ឆ្នាំ ជាអ្នករត់ម៉ូតូសណ្តោង អេត អឿន ជាម្តាយក្មេងស្រីរងគ្រោះម្នាក់ និង សែម ដេប អាយុ ៤៥ឆ្នាំ ជាស្ត្រីម្ចាស់ផ្ទះសំណាក់ ដែលជាកន្លែងកើតហេតុ ក៏ត្រូវបានឃាត់ខ្លួនក្រោមបទសង្ស័យសមគំនិតផងដែរ។
លោក កែវ ធា បានថ្លែងឲ្យដឹងទៀតថា អង្គភាពរបស់លោកបានស្រាវជ្រាវលើជនសង្ស័យសញ្ជាតិអង់គ្លេសរូប
នោះ  ជាច្រើនថ្ងៃមកហើយ មុនពេលបើកប្រតិបត្តិការវាយឆ្មក់ចូលផ្ទះសំណាក់ខាងលើនៅយប់កើត ហេតុ នៅពេលជនសង្ស័យរូបនោះកំពុងចំណាយយប់ចុងក្រោយនៃការព្រមព្រៀងទិញ ពេស្យាចារកុមារមកបម្រើជាថ្នូរនឹងប្រាក់ ១ ៥០០ដុល្លារក្នុងម្នាក់ៗ។
លោកកែវ ធា មានប្រសាសន៍ថា៖ «ជនសង្ស័យរូបនោះបានរួមភេទជាមួយក្មេងស្រីទាំង២អស់រយៈពេល៦ ថ្ងៃមកហើយដោយមានការព្រមព្រៀងរយៈពេលមួយអាទិត្យក្នុងតម្លៃ ១៥០០ ដុល្លារក្នុងម្នាក់ៗ។ យើងសង្ស័យគាត់ថាបានជួញដូរផ្លូវភេទលើកុមារីជាច្រើននាក់រួចមក ហើយនៅឯផ្ទះសំណាក់នេះដោយបានចំណាយប្រាក់ម្តង១០០ដុល្លារដែលភាគ ច្រើនប្រព្រឹត្តឡើងនៅពេលយប់»៕
ប្រភព៖ កាសែតភ្នំពេញ ប៉ុស្តិ៍
អ្នករាយការណ៍៖ ច្រាន់ ចំរើន

No comments:

Post a Comment