2010-11-19
ភាព
ជឿនលឿននៃបច្ចេកវិទ្យាទំនើបក្នុងការប្រាស្រ័យទាក់ទងគ្នា
ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធអ៊ីនធឺណិត ដោយការប្រើអ៊ីមែល
ការសរសេរឆ្លងឆ្លើយភ្លាមៗតាមទូរស័ព្ទ ដែលហៅកាត់ថា SMS
និងការប្រើទូរស័ព្ទដៃ បានធ្វើឲ្យមានការផ្លាស់ប្តូរជាច្រើន
សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់ៗគ្នាក្នុងពិភពលោក
ហើយទំនាក់ទំនងទាំងនោះ គឺមានភាពងាយស្រួលគួរជាទីទុកចិត្ត
និងឆាប់រហ័សទាន់ចិត្ត។
ស្តាប់សំឡេង
ការប្រើប្រាស់ទូរស័ព្ទដៃនៅប្រទេសកម្ពុជា មានការកើនឡើងជាខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ថិតិរបស់ក្រសួងគមនាគមន៍ និងប្រៃសណីយ៍បានឲ្យដឹងថា នៅចុងឆ្នាំ២០០៩ ក្នុងចំណោមប្រជាពលរដ្ឋជាង ១៤លាននាក់ មានអ្នកប្រើទូរស័ព្ទដៃចំនួន ៦,៣លាននាក់ ដែលបានកើនពីចំនួន ៣,៨លាននាក់ កាលពីឆ្នាំ២០០៨។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា សព្វថ្ងៃនេះ នៅក្នុងប្រទេសកម្ពុជា លោកស្រីសង្កេតឃើញថា ប្រជាពលរដ្ឋជាទូទៅមិនថា មន្ត្រីរាជការ សិស្សនិស្សិត ប្រជាពលរដ្ឋរស់នៅតាមតំបន់ជនបទទេ គឺមានទូរស័ព្ទដៃប្រើប្រាស់សឹងតែគ្រប់ៗគ្នា។
លោកស្រីមានប្រសាសន៍បន្ថែមថា ទៅអនាគត ក្រសួងកិច្ចការនារីនឹងរៀបចំបើកវគ្គបណ្ដុះបណ្ដាលអំពីបច្ចេកវិទ្យា ទំនើបទាំងនោះឲ្យស្ត្រីបានយល់ដឹង ៖ «ពាក់ព័ន្ធទំនាក់ទំនង ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ យើងត្រូវបើកវគ្គសិក្សាបន្ថែមលើការប្រើប្រព័ន្ធអ៊ីនធឺណិត ដើម្បីឲ្យស្ត្រីចេះរបៀបប្រើបច្ចេកទេសទំនើបទាំងនោះ។ ស្ត្រីយើងចេះប្រើសេវាបឋមទេ គាត់អត់ទាន់ចេះប្រើគ្រប់ទាំងអស់ទេ»។
ប្រជាពលរដ្ឋមួយចំនួន ជាពិសេសស្ត្រីដែលប្រើទូរស័ព្ទដៃ បានប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងថា ពួកគេភាគច្រើនប្រើសម្រាប់ធ្វើការទាក់ទងខាងផ្នែកជំនួញ សួរសុខទុក្ខមិត្តភ័ក្ដិ និងក្រុមគ្រួសារ ហើយមានពេលខ្លះធ្វើការណាត់ជួប និងសាកសួរយោបល់ពីវេជ្ជបណ្ឌិតជំនាញផ្នែកសុខភាព ឬមានពេលខ្លះទៀត គឺប្រើទូរស័ព្ទដៃសាកសួរព័ត៌មានអំពីហេតុការណ៍ពីគ្នាទៅវិញទៅមក នៅក្នុងភូមិស្រុក។
អ្នកស្រី គឹម នី អ្នកស្រុកព្រៃវែង ដែលបានមករកស៊ីលក់បន្លែនៅផ្សារកណ្ដាលជាង ១២ឆ្នាំមកហើយនោះ បានមានប្រសាសន៍ថា តាំងពីមានទូរស័ព្ទដៃប្រើប្រាស់មករបររកស៊ីរបស់អ្នកស្រីបាន គ្រាន់បើ និងរកប្រាក់ចំណូលបានច្រើនជាងមុន ដើម្បីយកទៅផ្គត់ផ្គង់ក្រុមគ្រួសារនៅឯស្រុកកំណើតក្នុងខេត្ត ព្រៃវែង។
អ្នកស្រីបន្តថា មានទូរស័ព្ទ គឺងាយស្រួលក្នុងការទាក់ទងរកម៉ូយបោះដុំបន្លែបានច្រើននៅតាមភោជនីយដ្ឋានមួយចំនួន ៖ «ទូរស័ព្ទ ប្រើបន្តសម្រាប់ទាក់ទងម៉ូយ មានម៉ូយនៅផ្សារដើមគរ យើងត្រូវការអ្វីគឺទាក់ទងម៉ូយអ្នកដែលមកទិញយើងទៅលក់។ យើងមានទំនាក់ទំនងដែរជាមួយអ្នកមានភោជនីយដ្ឋាន។ យើងមានលក់រាយ ហើយនិងមានម៉ូយហាងមួយចំនួនដែរ ដូចជាហាងនៅព្រែកលៀប និងហាងនៅភ្នំពេញខ្លះ»។
ចំណែកអ្នកស្រី ចន្ធូ និងស្វាមី មានកូនពីរនាក់ បច្ចុប្បន្នរស់នៅស្ទឹងមានជ័យ ដែលប្រកបរបរលក់បន្លែនៅផ្សារកណ្ដាលប្រមាណជា ៨ឆ្នាំមកហើយនេះ បានមានប្រសាសន៍ថា ដោយសារមុខរបររកស៊ីរបស់គាត់តូចតាច មានដើមទុនតិច ម្ល៉ោះហើយការប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគាត់ ភាគច្រើនគឺប្រើសម្រាប់ទាក់ទងផ្ទាល់ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិក្នុងរឿងផ្សេងៗទៅវិញ មិនទាក់ទងក្នុងរឿងជំនួញទេ។
អ្នកស្រី ចន្ធូ បន្តថា ៖ «ខ្ញុំលក់បន្លែនៅផ្សារកណ្ដាល។ ទិញពីផ្សារដើមគរ ហើយខ្ញុំលក់រាយ មានគេទិញដុំខ្ញុំលក់ទៅ។ ខ្ញុំទាក់ទងបងប្អូន កូនប្រើទូរស័ព្ទមួយដែរ ហើយជាមួយញាតិមិត្តជិតខាង។ អ្នកលក់បន្លែមិនដូចអ្នកលក់ត្រីសាច់ទេ ពួកគេមានម៉ូយធំៗច្រើន។ ចំណែកខ្ញុំ គឺលក់រាយនៅផ្សារ គេមកទិញផ្ទាល់»។
សេវាទូរស័ព្ទដៃត្រូវបានណែនាំឲ្យប្រើប្រាស់ជាលើកដំបូងនៅក្នុង ប្រទេសកម្ពុជា នៅឆ្នាំ១៩៩២ ហើយកាលនោះ សូម្បីតែអ្នកដែលមានលទ្ធភាពប្រើទូរស័ព្ទខ្សែនៅតាមគេហដ្ឋានក្តី ក៏មានចំនួនតិចតួចដែរ គឺប្រមាណជាង ៤.០០០នាក់ប៉ុណ្ណោះ។ ចំណែកតម្លៃសេវាវិញ ទាំងទូរស័ព្ទដៃ និងទូរស័ព្ទខ្សែ គឺមានតម្លៃខ្ពស់ ពុំងាយស្រួល និងគួរឲ្យទុកចិត្តក្នុងការទាក់ទងគ្នាដូចបច្ចុប្បន្ននេះទេ។
លោក យ័ប គឹមទឹង វិស្វករជំនាញសរសេរកម្មវិធីកុំព្យូទ័រ ធ្វើការនៅក្រុមហ៊ុនទូរស័ព្ទដៃមួយនៅសហរដ្ឋអាមេរិក មានប្រសាសន៍ថា បច្ចេកវិទ្យាទំនើបៗបានញ៉ាំងឲ្យមានការផ្លាស់ប្ដូរច្រើន ទាំងការរស់នៅ និងការប្រកបការងារ មិនថាតែនៅសហរដ្ឋអាមេរិកទេ គឺក្នុងពិភពលោកទាំងមូល។
លោកថា ដោយសារតែបច្ចេកវិទ្យាទំនើបទាំងនោះហើយ ការងារខ្លះមិនចាំបាច់ប្រើមនុស្សធ្វើការច្រើនទេ ហើយអាចធ្វើកិច្ចការពីផ្ទះមកបានដោយមិនចាំបាច់ទៅធ្វើការនៅ ការិយាល័យរបស់ក្រុមហ៊ុនទេ ៖ «ធ្វើឲ្យមនុស្សធ្វើការផ្នែក បច្ចេកទេសច្រើន មានប្រាក់ខែថ្លៃដែរ ពីព្រោះបច្ចេកទេសហ្នឹង គឺធ្វើឲ្យវិស្វករអាចធ្វើបានប្រយោជន៍ច្រើនឲ្យក្រុមហ៊ុន។ ឧទាហរណ៍ដូចថា ដូរសំណុំរឿង ១លាននាក់អ៊ីចឹង គឺគេជួលវិស្វករម្នាក់ផ្នែកកុំព្យូទ័រ ប្រូក្រាម អាចធ្វើការងារហ្នឹងបាន ហើយឆាប់រហ័សទៀត»។
ទោះបីជានៅក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០០៩ មានអ្នកប្រើទូរស័ព្ទដៃចំនួនជាង ៦លាននាក់ក៏ដោយ ក៏គេនៅមិនទាន់បានដឹងអំពីស្ថិតិនៃចំនួនស្ត្រីដែលប្រើប្រាស់ ទូរស័ព្ទដៃនោះឡើយ។
យោងតាមរបាយការណ៍ស្រាវជ្រាវដំបូងនៃអ្នកប្រើប្រាស់ទូរស័ព្ទក្នុង ពិភពលោករបស់ក្រុមហ៊ុនតំណាងឲ្យឧស្សាហកម្មផ្នែកទំនាក់ទំនងទូរស័ព្ទ ក្នុងពិភពលោក បានឲ្យដឹងថា ស្ត្រីជាង ៣០០លាននាក់ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មិនមានទូរស័ព្ទដៃប្រើទេ។ ការមានទូរស័ព្ទដៃប្រើប្រាស់នេះ ទោះថាប្រើជាបុគ្គលផ្ទាល់ម្នាក់ៗក្តី ប៉ុន្តែវាជាឧបករណ៍មួយដ៏សំខាន់ សម្រាប់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ស្ត្រីអាចទទួលបាននូវសុវត្ថិភាព បង្កើនការចេះដឹងទូទៅ អាចរកព័ត៌មានទាក់ទងនឹងសុខភាព ហើយជាពិសេស គឺអាចរកប្រាក់ចំណូលក្នុងគ្រួសារបានប្រសើរជាងមុន។
របាយការណ៍ដដែលបន្តថា ការពង្រីកពង្រឹងនូវកម្មវិធីដល់ស្ត្រីឲ្យកាន់តែច្រើននៅទូទាំង ពិភពលោកឲ្យមានទូរស័ព្ទដៃប្រើ គឺជាទិសដៅមួយដែលអាចសម្រេចបាននូវភាពចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមទាំងមូល៕

No comments:
Post a Comment