នាយ វីរៈ សមខ្វាមគិត គឺជាមេក្រុមម្នាក់របស់ពួកអាវលឿង ហើយដែលកកូរកកាយរឿងព្រះវិហារ បង្កជាជម្លោះឥតឈប់ឈរជាមួយប្រទេសកម្ពុជា។ ម្នាក់នេះចិញ្ចឹមចិត្តស្អប់ខ្មែរ ប្រៀបដូចចង់ស៊ីសាច់ទាំងរស់។ ជនជាតិថៃទាំង៧នាក់ដែលទាហានកម្ពុជាបានចាប់នាព្រឹកមិញនេះ មាន នាយ ពនិជ វិកិតសេដ្ឋ (ថៃ៖ พนิช วิกิตเศรษฐ์) ជាសមាជិកសភាគណៈបក្សប្រជាធិបតេយ្យរបស់នាយ អភិសិទ្ធិ វេជ្ជាជីវៈ អតីតជំនួយការក្រសួងការបរទេស, នាយ សែមតិន លើសបុស្យ (ថៃ៖ แซมดิน เลิศบุศย์ ជាលេខានុការកងទ័ពធម្ម, នាយ កិចពលធរ ជុណ្ណសេវី (ថៃ៖ นายกิจพลธร ชุณณะเสวี), នាយ វីរៈ សមខ្វាមគិត, នាយ តាយនែ មុងម៉ាចុន (ថៃ៖ ตายแน่ มุ่งมาจน) ឈ្មោះក្រៅ ប៉ៀក ជាពិធីករ FMTV រួមនិងស្រី២នាក់ទៀតមានឈ្មោះក្រៅថា ហ្មួយ និង អួន។
តាមសេចក្ដីរាយការណ៍របស់ Cambodia Express News បានឲ្យដឹងថាការចាប់ខ្លួននោះត្រូវបានធ្វើនៅម៉ោង១០ព្រឹក ថ្ងៃពុធ ទី២៩ ខែធ្នូ នេះ នៅពេលដែលជនជាតិថៃទាំង៧នាក់នេះ កំពុងថតវីដេអូ និងផ្តិតរូបថត នៅចំណុចបង្គោលព្រំដែនលេខ៤៦ នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំណែកឯសេចក្ដីរាយការណ៍របស់ថៃវិញ គឺស្ថិតនៅចំណុចឃុំហ្ម៉ាកម៉ុន ស្រកគោកខ្ពស់ ខេត្តស្រះកែវ។
តាមព័ត៌មានពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា មានការចរចាសុំដោះលែងសមាជិកសភាពីររូប តែត្រូវបដិសេធដោយខាងកម្ពុជា ចាត់ចូលសំណុំរឿងតែមួយដើម្បីបញ្ជូនទៅតុលាការ។
យ៉ាងម៉េចដែរ នាយ វីរៈ? ដេកគុកខ្មែរ និងឆ្លងឆ្នាំ២០១០ នៅព្រៃសលេងសិនរ៉ូវ អានាង!
រូបភាពចោរថៃទាំង៧គ្រឿងចូលដីខ្មែរដោយខុសច្បាប់
ភ័ស្តុតាងរូបថតជនជាតិថៃទាំង៧នាក់ចូលជ្រៅក្នុងទឹកដីខ្មែរយ៉ាង ច្បាស់ក្រឡែត (យកចេញពីម៉ាស៊ីនថតរបស់ពួកទាំងនោះ) តើមានមុខអីប្រកែកទៀត? មើលរូបថតច្រើនទៀតពី
No comments:
Post a Comment