ប្ពូនស្រីពៅរបស់បណ្ឌិត សឺង ង៉ុក ថាញ់ ទទួលមរណភាពក្នុងព្រះជន្ម ១០២ ឆ្នាំ

លោកយាយ សឺង ធីថែម កើតឆ្នាំ ១៩១១ ត្រូវជាប្អូនស្រីរបស់បណ្ឌិត សឺង ង៉ុក ថាញ់ ។


លោកយាយ សឺង ធីថែម កើតឆ្នាំ ១៩១១ ត្រូវជាប្អូន​ស្រីពៅរបស់បណ្ឌិត សឺង ង៉ុកថាញ់ ដែលមានដើមកំណើត នៅភូមិគគីរក្រៅ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម (បច្ចុប្បន្នយួនៈ Ấp Kỳ La xã Hòa Thuận huyện Châu Thành tỉnh Trà Vinh) សព្វថ្ងៃរស់ នៅប្រទេសកម្ពុជា បានទទួលមរណភាពហើយ ក្នុងជន្មានយុ ១០២ ឆ្នាំ នៅវេលាព្រឹកថ្ងៃ ទី០២ ខែ​មករា​ ឆ្នាំ​ ២០១១ កន្លងទៅនេះ ។

សពត្រូវបានយកទៅដំកល់នៅ វត្តសំរោងអណ្តែត ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើ ពិធីបុណ្យទៅតាមប្រពៃណី ព្រះ ពុទ្ធសាសនា ។ នេះចាត់ទុកជាសេចក្តីជូនដំណឹងដល់បងប្អូនជនរួមជាតិខ្មែរនៅ គ្រប់ទិសទីឲ្យបានជ្រាបជាព័ត៌មាន ។
បណ្ឌិត សឺង ង៉ុក ថាញ់
ิ์่ิ
បណ្ឌិត សឺង ង៉ុក ថាញ់ កើតថ្ងៃច័ន្ទ ១៤ កើត ខែមិគសិរ ឆ្នាំ រកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស.១៩០៨ និងស្លាប់ ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ១៩៧៧ វេលាម៉ោងៈ១១ និង ៤០ នាទី (អាយុ ៦៩ ឆ្នាំ) ។

បណ្ឌិត សឺង ង៉ុកថាញ់ (ភាសាអង់គ្លេសៈSon Ngoc Thanh , ភាសាយួនៈ Sơn Ngọc Thành)កើតឆ្នាំ ១៩០៨ ស្លាប់ ១៩៧៧ នៅក្នុងគុកជីវ៉ា (Chí Hòa) របស់បក្សកុម្មុយនិស្ត យួន ។ ជាអតីតនា យករដ្ឋមន្រីខ្មែរឆ្នាំ ១៩៤៥ និង ១៩៧២ ,ជាអតីតប្រមុខចលនា ខ្មែរសេរី និង កងកម្លាំងពិសេសខ្មែរ និងជាអ្នកបានបង្កើតសារព័ត៌ មានជាភាសាខ្មែរ មុនដំបូងនៅកម្ពុជាឈ្មោះ«នគរវត្ត» នាឆ្នាំ ១៩៣៦ ។

No comments:

Post a Comment