រាជធានីភ្នំពេញ ៖
ក្មេងស្រីជំទង់ម្នាក់រួមជាមួយបងប្អូនរបស់នាងបានធ្វើដំណើរទៅ
កាន់ប៉ុស្តិ៍ប៉ូលិសកាកាបដាក់ពាក្យបណ្តឹងចោទ
ប្រកាន់បុរសជាគ្រូពេទ្យម្នាក់ថា
ចាប់នាងរំលោភសេពសន្ថវៈរហូតបានសំរេចជាបន្តបន្ទាប់ចំនួន៣លើក
ព្រមទាំងគំរាមចាក់សម្លាប់បំបិទមាត់ទៀតផង ។
ការដាក់ពាក្យប្តឹងនោះបានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី៧ មករា
២០១១ ដោយស្នើសុំឱ្យប៉ូលិសឃាត់ចាប់ខ្លួនបុរសខាងលើ
ដើម្បីធ្វើការដោះស្រាយ ប៉ុន្តែប៉ូលិសមិនចាត់ការនោះទេ
ដោយនិយាយថា
លោកព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបញ្ជាមិនឱ្យ
ឃាត់ខ្លួនបុរសនោះឡើយ។
ក្មេងស្រីជំទង់ខាងលើបានរៀបរាប់ប្រាប់
កោះសន្តិភាពថា នាងមានអាយុ១៦ឆ្នាំ
មុខរបរកម្មការិនីរោងចក្រកាត់ដេរ
សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌដង្កោ
មានស្រុកកំណើតនៅខេត្តស្វាយរៀង។
ចំណែកឯបុរសដែលនាងប្តឹងនោះឈ្មោះវិសាល អាយុប្រហែល២៦
ទៅ២៧ឆ្នាំ ជាគ្រូពេទ្យ និងលក់ថ្នាំពេទ្យ
មានទីលំនៅភូមិព្រៃសាលា សង្កាត់កាកាប ។
ក្មេងស្រីរូបនោះបានរៀបរាប់ប្រាប់ប៉ូលិសថា
នាងត្រូវបានបុរសខាងលើរំលោភសេពសន្ថវៈបានសំរេចចំនួន៣លើក
រួចមកហើយ មិនតែប៉ុណ្ណោះ គេបានគំរាមចាក់សំលាប់រូបនាងចោលទៀតផង
ប្រសិនបើហ៊ានតែធ្វើឱ្យបែកការណ៍ ។
តាមប្រភពព័ត៌មានបានលាតត្រដាងថា
ទំនាក់ទំនងរវាងក្មេងស្រីជំទង់
និងគ្រូពេទ្យរហូតឈានទៅដល់ការចោទប្រកាន់រំលោភសេពសន្ថវៈនេះ
បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ធ្នូ ២០១០ មកម៉្លេះ
ដោយបុរសជាគ្រូពេទ្យបានលួងលោមនាងបបួលដើរលេងជាមួយគ្នានៅក្នុង
សួនសុបិន ចំការព្រីង
ហើយតាំងពីពេលនោះក៏ឈានទៅដល់ការចាប់រំលោភសេពសន្ថវៈតែម្តង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព.
No comments:
Post a Comment