ថ្ងៃ សុក្រ ទី ៧ ខែ មករា ឆ្នាំ ២០១១
ខេត្តពោធិ៍សាត់ ៖
បុរសស្រវឹងខួបម្នាក់បានត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ
បន្ទាប់ពីស្ត្រីជាភរិយាដែលទើបនឹងបានគ្នាថ្មីៗប្តឹងថា
បានចាប់រំលោភកូនស្រីអាយុ៤ឆ្នាំដែលជាកូនដើមរបស់ខ្លួនរហូតបាន
សំរេច ។ មន្ត្រីនគរបាលប៉ុស្តិ៍រលាបឱ្យដឹងថា បុរសរូបនេះឈ្មោះនុត
សៅ អាយុ៤១ឆ្នាំ រស់នៅក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់
ត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី៥ មករា ២០១១ ។
នៅចំពោះមុខសមត្ថកិច្ច បុរសរូបនេះបានសារភាពថា
ខ្លួនទើបតែបានស្ត្រីមេម៉ាយកូន៣នេះជាប្រពន្ធកាលពីពេលថ្មីៗនេះ
ប៉ុណ្ណោះ ។
កាលពីថ្ងៃទី២ មករា
ប្រពន្ធរបស់ខ្លួននិងកូនស្រីអាយុ១០ឆ្នាំ
បានទៅទារលុយគេជំពាក់នៅឯជាយដែនថៃ ដោយទុកកូនស្រី២នាក់
ម្នាក់អាយុ៧ឆ្នាំ និងម្នាក់ទៀតអាយុ៤ឆ្នាំ
ផ្ញើនៅផ្ទះម្តាយមីងរបស់ខ្លួននៅភូមិជាមួយគ្នា ។
ចំណែកខ្លួននៅផ្ទះម្នាក់ឯងតាំងពីថ្ងៃទី២និងទី៣ មករា
លុះដល់ថ្ងៃទី៤ មករា វេលាម៉ោង៧ព្រឹក
កូនស្រីទាំង២នាក់នាំគ្នាមកមើលមាន់ពងលើផ្ទះ
ហើយពេលមើលរួចនាងបងបានដើរទៅមុនបាត់ទៅនៅសល់តែប្អូន ។
ពេលនោះខ្លួនមានអារម្មណ៍ផ្លូវភេទក៏ចាប់រំលោភបានសំរេចបំណង ។
បន្ទាប់មកកូនស្រីនេះបានដើរទៅផ្ទះម្តាយមីងវិញបាត់ទៅឯខ្លួនក៏ដើរ
ទៅលេងនៅផ្ទះអ្នកជិតខាងក្នុងភូមិនោះដែរ ។ លុះស្អែកឡើងថ្ងៃទី៥ មករា
វេលាម៉ោង៦ល្ងាច ប្រពន្ធនិងកូនបងត្រឡប់ពីទារលុយគេវិញ
មកដល់ផ្ទះបានតែប៉ុន្មានម៉ោងស្រាប់តែសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
លោកវរសេនីយ៍ត្រីប៊ិន វណ្ណា
អធិការនគរបាលក្រុងពោធិ៍សាត់ មានប្រសាសន៍ថា
បន្ទាប់ពីក្មេងស្រីរងគ្រោះរ៉ាយរ៉ាប់ពីហេតុការណ៍ខាងលើប្រាប់ម្តាយ
ហើយប្តាយក៏ប្តឹងសមត្ថកិច្ច។ ភ្លាមៗនោះ
លោកបានស្នើសុំយោបល់ពីលោកស្នងការនិងលោកព្រះរាជអាជ្ញាស្តីទី
បញ្ជូនកំលាំងឱ្យឃាត់ខ្លួនបុរសជាឪពុកចុងនេះទាំងយប់
ដែលខណៈនោះបុរសរូបនោះកំពុងស្រវឹងស្រាយ៉ាងជោកជាំ ។
នេះជាអំពើអគតិរំលោភក្មេងស្រីអាយុ៤ឆ្នាំ
ដែលមិនអាចអត់អោនទោសឱ្យបានឡើយ ។
ករណីនេះតែងតែកើតមានញឹកញាប់នៅតាមជនបទចំពោះគ្រួសារដែលមានឪពុកចុង
ឬម្តាយចុង ។ តាមព័ត៌មានចុងក្រោយបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ មករា
បុរសជាឪពុកចុងរូបនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តហើយ
៕
No comments:
Post a Comment