ប្រទេសកម្ពុជាក៏
ដូចជាបណ្តាប្រទេសផ្សេងៗនៅលើសកលលោកគឺកំពុងតែធ្វើការដោយយកចិត្ត
ទុកដាក់ដើម្បី បង្កើនការចូលរួមរបស់ស្រ្តីនៅគ្រប់ស្ថានភាព
គ្រប់កាលៈទេសៈនៃការរស់នៅ ។ យោងតាមសៀវភៅ "ស្រ្តី និង ការងារ"
ដែលចេញផ្សាយដោយសមាគមយុវជនខ្មែរ
វត្តមានរបស់ស្រ្តីនៅក្នុងការងារផ្សេងៗគឺជាការលើកតំកើនចំពោះតំលៃ
នៃសមត្ថភាពស្រ្តី។ រាជរដ្ឋាភិបាល
និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានបង្កើនការឧបត្ថម្ភ គាំទ្រ
និងផ្តល់សេវាកម្មអប់រំចំពោះស្រ្តីនៅក្នុង សហគមន៏។
យើងអាចកត់សំគាល់នូវការអភិវឌ្ឍវិជ្ជមាន
ពីព្រោះស្រ្តីកាន់តែច្រើនឡើងច្រើនឡើងមានការយល់ដឹង
និងចាប់អារម្មណ៏លើការងារគ្រប់ប្រភេទផ្សេងៗគ្នា
ដូចជាស្រ្តីជាច្រើនកំពុងធ្វើការជា វេជ្ជបណ្ឌិតគិលានុបដ្ឋាយិកា
ឆ្មបដែលធ្វើការ នៅតាមមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យឯកជន
មណ្ឌលសុខភាពសហគមន៏
ដើម្បីផ្តល់សេវាកម្មថែទាំសុខភាពនិងព្យាបាលជំងឺដល់ប្រជាជនយើង ។
ចំណែកក្នុងវិស័យអប់រំវិញយើងឃើញ មានស្រ្តីជា សាស្ត្រាចារ្យគ្រូបង្រៀនគ្រូបង្គោល សិស្ស មិត្តអប់រំមិត្ត បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងអ្នកស្មគ្រ័ចិត្តតាមភូមិ ដែលកំពុងធ្វើការនៅតាមសកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាស្ថាន សាលារៀន និងសហគមន៏ ដើម្បីលើកកំពស់កំរិតនៃការផ្សព្វផ្សាយ និងការផ្តល់ព័ត៌មាន ។
លទ្ធផលជំរឿនក្នុងបណ្តាឆ្នាំកន្លងមកបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរជាង ៥០% គឺជាស្រ្តី។ តួលេខនេះបាន ស ឲ្យឃើញថាស្រ្តី ជាធនធាន ពលកម្មមួយ ដ៏សំខាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។
មានហេតុផលជាច្រើនដែលធ្វើឲ្យស្ត្រីចាប់ផ្ដើមបង្កើតមុខជំនួញដោយ ខ្លួនឯងផ្ទាល់ដូចជា បំលាស់ប្ដូរនៃអាកាសធាតុ ការអភិវឌ្ឍនៃបច្ចេកវិទ្យា និងការផ្លាស់ប្ដូរនូវទស្សនៈនៃការរស់នៅ ជាពិសេស គឺការផ្លាស់ប្ដូរនៅក្នុងចំណោមស្ត្រី និងយុវជនគឺកំពុងតែជំរុញទៅរកការផ្លាស់ប្ដូរនៅគំនិតយោបល់ ។
ការរស់នៅដោយពឹងផ្អែកលើការធ្វើស្រែចំការ វាមិនគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសារ និងអោយកូនបានរៀនសុត្រនោះទេ។ស្រ្តីទាំងអស់បានបង្កើនឯករាជ្យរបស់ ពួកគេតាមរយៈ ការលក់ទំនិញ បើកហាង និងការបង្កើតក្រុមហ៊ុន ជាដើម ដែលពួកគេធ្វើការ និងគ្រប់គ្រងដោយខ្លួនឯង ដែលបញ្ជាក់អោយឃើញពីគំនិតផ្តួចផ្តើមដ៏ល្អៗរបស់ស្រ្តី ។
ប្រការនេះហើយ ដែលធ្វើអោយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងកាន់តែរីកចំរើនក៏ដោយ សារបណ្តាសកម្មភាពជា ច្រើន របស់ស្រ្តីដែរ។ នេះជាហេតុផលមួយដែលធ្វើអោយក្រសួងកិច្ចការនារីបានលើកឡើងថា៖ "ស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ" ព្រោះស្រ្តីបានប្រើប្រាស់សិទ្ធិរបស់ពួកគាត់ ដើម្បីបង្កើតអាជីវកម្ម និងធ្វើការជ្រើសរើសអាជីពរបស់គាត់ដោយផ្អែកលើសមត្ថភាព និងទេព្យកោសល្យរបស់ខ្លួនគេផ្ទាល់ ។
ស្រ្តីមានតួនាទីផ្សេងៗគ្នាជាច្រើនដូចជារដ្ឋមន្ត្រី សមាជិកសភាមេឃុំមេភូមិប្រធាននាយកដ្ឋាន អ្នកដឹកនាំសំរាប់ការអភិវឌ្ឍភូមិនាយិកាសាលា ក្រុមប្រឹក្សាឃុំសង្កាត់ប្រធានស្ថាប័ននិង អង្គការក្រៅរដ្ឋាភិបាលនានា។ តួនាទីស្រ្តីនៅក្នុងការដឹកនាំ គឺកំរនឹងមានណាស់ដែលករណីនេះធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ។ បើពុំមានការចូលរួមរបស់ស្រ្តីក្នុងដំណើរការធ្វើសេចក្តីសំរេច ចិត្តទេនោះ មានន័យថា យើងមិនបានទទួលនូវភាពជោគជ័យក្នុងការប្រើប្រាស់ធនធានមនុស្សទាំងអស់ របស់យើងនោះទេ ។
ជាងនេះទៅទៀត វាអាចប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមយើង។ ការបង្កើនការចូលរួមរបស់ស្រ្តីនៅក្នុងការសំរេចចិត្តនៅគ្រប់ លំដាប់ថ្នាក់នៃសង្គម គឺមានន័យថាយើងបានប្រើប្រាស់ធនធានដ៏មានតំលៃ ជាពិសេសសំរាប់ដំណើរការអភិវឌ្ឍលទិ្ធប្រជាធិបតេយ្យនៅ កម្ពុជាយើងព្រោះថាមានតែស្រ្តីទេដែលយល់សុខទុក្ខស្រ្តីដូចគ្នា ក៏ដូចជាស្រ្តីជាតំណាងដែលបញ្ជាក់ និងបង្ហាញពីតម្រូវការរបស់ស្ត្រីទាំងអស់ ។
No comments:
Post a Comment