បុរសទាប គឺជាប្តីដ៏ប្រសើរ


      មានបុរសជាច្រើនចង់បានរាងខ្ពស់ដោយពួកគេគិតថានឹងធ្វើឲ្យ រូបរាងរបស់ពួកគេសង្ហាហើយអាចទាក់ទាញចំណាប់អារម្មណ៍នារីៗ ឲ្យលង់ស្នេហ៍លើខ្លួន។        ទោះបីបុរសខ្លះមានការលំបាក់ដោយសារតែរូបរាងដ៏ទាបរបស់គេយ៉ាងណាក៏ដោយ ក៏ពួកគេអាចទទួលបាននូវលក្ខណៈពិសេសមួយចំនួន ដើម្បីបំពេញបន្ថែមនូវការខ្វះខាត នេះបានដែរ។ ចំណុចពិសេសមួយដែលបុរសទាបមាននោះគឺពួកគេអាចជាប្តីដ៏ល្អសម្រាប់ នារីទាំងឡាយ។
      
តាមការសិក្សាស្រាវជ្រាវមួយនៅឯសាកលវិទ្យាល័យវ៉រូខ្ល (The University of Wroclaw) នៅក្នុងប្រទេសប៉ូឡូញបានឲ្យដឹងថា ស្ត្រីទាំងឡាយគិតថាបុរសដែលមានរូបរាងខ្ពស់គឺជា ជម្រើសដ៏ល្អបំផុតសម្រាប់ការសប្បាយរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែសម្រាប់មនុស្សប្រុសទាប វិញគឺមានលក្ខណៈល្អជាងក្នុងការរស់នៅជាមួយគ្នារយៈពេលវែងពោលគឺរស់នៅក្នុងនាមជា ប្តីប្រពន្ធ។
      
អ្នកស្រាវជ្រាវក៏បានរកឃើញផងដែរថា នារីទាំងឡាយក៏ចាត់ទុកកម្ពស់របស់បុរសថា ជាសញ្ញាមួយដែលបង្ហាញប្រាប់ពួកគេពីភាពជាមនុស្សប្រុស និងសមត្ថភាពក្នុងការធ្វើជា ឪពុករបស់អនាគតកូនរបស់ពួកគេផងដែរ។ ស្ត្រីៗយល់ថាបុរសខ្ពស់អាចចិញ្ចឹមបីបាច់កូន បានល្អសម្រាប់រយៈពេលខ្លីតែប៉ុណ្ណោះ ប៉ុន្តែបុរសទាបវិញជាជម្រើសដ៏ល្អសម្រាប់ទំនាក់ ទំនងយូរអង្វែង៕

No comments:

Post a Comment