ស្រ្តីមានសេចក្តីសុខច្រើនជាងបុរស នៅក្នុងឆាកជីវិត


       ស្រ្តីទទួលបានប្រៀបជាងបុរសក្នុងការ ស្វែងរកសេចក្តីសុខពី ឆាកជីវិត។ បើតាមការស្រាវជ្រាវពីគំនិតយល់ឃើញរបស់អ្នកដែល ធំពេញរូបពេញរាងចំនួន ៤៤២៣នាក់ពីធនាគារហ្វឺសឌីរ៉ាក់អង់គ្លេសបានឱ្យដឹងថា ស្រ្តីច្រើនជាងមួយភាគបី បានអះអាងថានាងមានសេចក្តីសុខបំផុតមិន ទាបជាង ៨ពិន្ទុ នៃពិន្ទុពេញចំនួន ១០ជាពិសេសអ្នកដែលមានផ្ទះសំបែង ឬចូលនិវត្តន៍ ហើយនោះនឹងមានអារម្មក្តីសុខបំផុត។
       នាងណាតាលីកូវែនពីធនាគារហ្វឺសឌឺរ៉ាក់ប៊ែងបាននិយាយថាបើតាមភស្តុតាងបង្ហាញថាភាពខុសប្លែកគ្នាខាងផ្លូវភេទវាមានចំណែកខ្លះគួរឱ្យអស្ចារ្យ
ទៅក្នុងអារម្មណ៍ពេញចិត្តណា មួយក្នុងជីវិត។ មូលហេតុដែលស្រ្តីភេទមានអារម្មណ៍ទទួលបានសេចក្តីសុខបំផុតនោះក៏ដោយសារថានាងអាចស្វែងរកសេចក្តីសុខពីសេចក្តីស្រលាញ់នៅក្នុងជីវិតដែល
កំពុងកើត មាននៅក្នុងបច្ចុប្បន្នបាន។
      
ក្នុងនោះរាប់ទាំងការមើលទូរទស្សន៍ និងស្តាប់បទចំរៀង ដែលនាងពេញចិត្តព្រមទាំង ការចិញ្ចឹមសត្វពាហន:ផងដែរ។
      
ក៏ប៉ុន្តែក្នុងនោះមានរឿងមួយតែប៉ុណ្ណោះដែលស្ត្រីនាងមានអារម្មណ៍ពេញចិត្តតិចជាង បុរសនោះគឺរឿងជីវិតស្នេហា។ អ្វីដែលជាទុក្ខធ្ងន់ធ្ងររបស់ស្រ្តីគឺរោគធាត់ព្រោះមនុស្សស្ទើរតែ គ្រប់រូបតែងតែនិយាយថាវាជារឿងតែមួយគត់ក្នុងជីវិតរបស់ខ្លួនដែលមានបំណងចង់ឱ្យមាន ការប្រែប្រួលច្រើនបំផុត។

No comments:

Post a Comment